អាកាសចរណ៍អាល្លឺម៉ង់German-wings ប្រភេទAirbus A320 មួយគ្រឿង បានហោះហើរចេញពីទីក្រុងBarcelona ប្រទេសអេស្ប៉ាញឆ្ពោះទៅកាន់ទីក្រុង Duesseldorf ប្រទេសអាល្លឺម៉ង់ ស្រាប់ តែធ្លាក់ចុះមកនៅក្បែរកន្លែងជិះស្គី French Alps ក្នុងប្រទេសបារាំងកាល ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ បណ្ដាល ឱ្យបាត់បង់ជីវិតមនុស្សទាំងអស់១៥០ នាក់ ក្នុងនោះមានសិស្សសាលា១៦នាក់ ផងដែរ ។
សេចក្ដីរាយការណ៍បានបញ្ជាក់ថា អាកាសចរណ៍អាល្លឺម៉ង់ ជើងហោះហើរ 4U 9525 បានធ្លាក់ដោយក្នុងនោះមានអ្នក ដំណើរ១៤៤នាក់ និងអាកាសយានិក ៦នាក់។ គេបានបញ្ជាក់ថា ក្នុងនោះមាន ជនជាតិអាល្លឺម៉ង់៦៧នាក់។ ឧបនាយក រដ្ឋមន្ដ្រីអេស្ប៉ាញបានថ្លែងដែរថា អ្នក ដំណើរក្នុងយន្ដហោះ៤៥នាក់ជាពល រដ្ឋអេស្ប៉ាញ់ និងបែលហ្ស៊ិកម្នាក់ ។
ក្នុងចំណោមជនរងគ្រោះទាំងនោះផងដែរ មានសិស្សសាលា១៦នាក់ និងគ្រូ២ នាក់មកពីវិទ្យាល័យJoseph-Koenig-Gymnasium ទីក្រុង Haltern am See ភាគពាយព្យអាល្លឺម៉ង់ ។
លោក Jean-Paul Bloy ស្នងការ ប៉ូលិសបារាំងដែលទៅដល់កន្លែងធ្លាក់ យន្ដហោះបានបញ្ជាក់ថា គ្មាននរណា ម្នាក់នៅរស់រានមានជីវិតឡើយ ហើយ វាទំនងចំណាយពេលច្រើនថ្ងៃដើម្បី ប្រមូលសាកសព និងបំណែកយន្ដហោះ នេះ ដោយសារថា ការចូលទៅកាន់ទី នោះមានការលំបាកធ្លាក់ព្រឹល និងការ ជិតមកដល់ខ្យល់ព្យុះផង ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលបាន បញ្ជាក់ថា ពួកគេបានបាត់ទំនាក់ទំនងជា មួយយន្ដហោះដែលដឹកអ្នកដំណើរ១៤៤ នាក់ និងអាកាសយានិក៦នាក់ ហើយ បានប្រកាសពីការព្រួយបារម្ភរបស់ខ្លួន នៅវេលាម៉ោង១០និង៣០នាទី ម៉ោង នៅក្នុងតំបន់ ។ លោក Alain Vidalies រដ្ឋមន្ដ្រីដឹកជញ្ជូនបារាំងបានថ្លែងថា សញ្ញាមិនប្រក្រតីរបស់យន្ដហោះគឺ ស្ថិតនៅកម្ពស់៥ពាន់ហ្វីត(១.៥២៤ ម៉ែត្រ)ពីដី ។
ប្រធានាធិបតីបារាំង លោកហ្វ្រង់ស័រ ហូឡង់ បានសង្ខេបព័ត៌មានតាមទូរស័ព្ទ ជាមួយលោកស្រីអធិការបតីអាល្លឺម៉ង់ អេងហ្គេឡា ម៉ាក់កែល ដោយសម្ដែង ការរំលែកទុក្ខជាមួយពលរដ្ឋអាល្លឺម៉ង់ ចំពោះហេតុការណ៍គ្រោះថ្នាក់ដែលបាន កើតឡើងនាពេលនេះ ។
គេនៅមិនទាន់បញ្ជាក់ប្រាប់ពីមូល ហេតុបណ្ដាលឱ្យគ្រោះថ្នាក់កើតឡើង នៅឡើយទេ 9