ព្រៃឈើតូចធំក្នុងតំបន់អភិរក្សបរិស្ថានធម្មជាតិរនាមដូនសំស្ថិតនៅក្នុងឃុំទួលពង្ររស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ គ្រប់គ្រងដោយមន្ត្រីនៃមន្ទីបរិស្ថានខេត្ត ត្រូវបានក្រុមអ្នកដុតធ្យូងសហការនិងមន្ត្រីបរិស្ថានការពារតំបន់នោះកាប់បំផ្លាញដឹកចេញយ៉ាងគគ្រឹកគ្រេងទាំងថ្ងៃ យកមកដុត
ធ្យូង ធ្វើឡក្បែរផ្លូវជាតិ បង្ហាញដោយមិនកោតញញើតអាជ្ញាមូលដ្ឋាន។នេះបើតាមការអោយដឺងពីអ្នកភូមិដែលស្រលាញ់ធម្មជាតិនៅតំបន់នោះ។
អ្នកភូមិដែលស្រលាញ់ធម្មជាតិបានប្រាប់អោយដឹងទៀតថា: នៅរដូវប្រាំងដែលជារដូវរាំងស្ងួត មានក្រុមអ្នកដុតធ្យូង រាប់សិបរទះគោយន្តកន្ត្រៃ និង គោយន្តឆ្នៃ បានបើកបរចូលព្រៃតំបន់អភិរក្សរនាមដូនសំដែលនៅមិនឆ្ងាយប៉ុន្មានគីឡូម៉ែត ពីលំនៅដ្ឋាន ពួកគេ កាប់ព្រៃឈើដោយកាំបិត ពូថៅ ភាគច្រើនដោយរណាម៉ាស៊ីនដឹកមកផ្លូវជាតិ ដែលមានឡរដុតធ្យូងនៅសងខាងផ្លូវស្រាប់ដុតយកធ្យូងលក់។
អ្នកភូមិបន្តប្រាប់ថា:ការដែលកាប់ដឹកឈើចេញមកបាន ដោយក្រុមនេះបានបង់លុយ អោយមន្ត្រីបរិស្ថាន ដែលនៅរងចាំការពាព្រៃនៅតំបន់នោះ។
តាមការសាកសួរអ្នកដុតធ្យូងម្នាក់រស់នៅភូមិបន្ទាយទីពីរឃុំទួលពង្ររស្រុកម៉ាឡៃបានប្រាប់អោយដឹងថា: ក្រុមខ្លួនមានគោយន្តកន្ត្រៃប្រមាណបីបូនគ្រឿង បានចូលអារឈើមកដុតធ្យូងខ្លះ បើប៉ះដើមឈើសមល្មមនិងធ្វើសសរផ្ទះបាន កាត់យកមកលក់អោយគេ ធ្វើជាសសរជង្រុក ឬសសរផ្ទះ។
អ្នកដុតធ្យូងបន្តប្រាប់ថា: ក្រុមគាត់ចូលកាប់ឈើមួយថ្ងៃបានមួយជើង (ចូលទៅដឹកនិងត្រលប់មកវិញ)ញ្រោះត្រូវចូលកាប់ក្នុងព្រៃជ្រៅ ដោយព្រៃនៅក្បែរៗភូមិត្រូវគេកាប់វាលអស់ កាប់បានហើយ ត្រូវបង់ប្រាក់អោយអ្នកការពារព្រៃក្នុង១គោយន្តកន្ត្រៃ ១ម៉ឺនរៀល បើគោយន្តឆ្នៃ១គោយន្ត ២ម៉ឺនទៅ២ម៉ឺនបនរាំពាន់រៀល ទើបអាចដឹកចេញមកបាន បើមិនបង់ត្រូវគេចាប់គោយន្ត រណារដោយចោទថាលួចចូលកាប់ព្រៃឈើក្នុងតំបន់អភិរក្សរនាមដូនសំ។
លោកទឹម ម៉ន មេឃុំទួលពង្ររបានប្រាប់ពីល្ងាចថ្ងៃទី០១មេសាឆ្នាំ២០១៤ថា:ករណី ក្រុមកាប់ដឹកឈើក្នុងតំបន់អភិរក្សបរិស្ថាន ធម្មជាតិរនាមដូនសំដោយក្រុមនេះបានបង់លុយ អោយមន្ត្រីបរិស្ថាន ដែលនៅរងចាំការពាព្រៃនៅតំបន់នោះលោកពុំទាន់បានដឹងនៅឡើយ ហើយលោកអោយគេស៊ើបសួរករណីនេះ៕