កំពង់ឆ្នាំង៖ សិក្ខាសាលាបូកសរុបលទ្ធផលឆ្នាំ២០១៤ របស់គំរោងសន្តិសុខស្បៀងនិងអាហាររូបត្ថម្ភ(FIDR) បានប្រារព្វឡើងនៅព្រឹកថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៥ ក្នុងសណ្ឋាគារសុខាញូយ៉ក ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង រៀបចំដោយអង្គការFIDR ដែលមានការចូលរួមពីអាជ្ញាធរ និងកសិករគំរូគ្រប់មូលដ្ឋានសរុបចំនួន៣២៧នាក់ ដើម្បីដកបទពិសោធន៍ចំណុចខ្លាំងខ្សោយរបស់គំរោង និងលើកទិសដៅសំរាប់អនុវត្តបន្តឆ្នាំ២០១៥។
កញ្ញា អាគីមិ តាកាហាហ្សិ នាយិកាអង្គការFIDR បានថ្លែងនៅក្នុងសិក្ខាសាលានេះថា៖គម្រោងសន្តិសុខស្បៀង និងអាហាររូបត្ថម្ភជាគំរោងមួយក្នុងចំណោមគំរោងធំៗរបស់មូលនិធិ
សំរាប់ការអភិវឌ្ឍន៍ ជំនួយសង្គ្រោះ អន្តរជាតិប្រចាំនៅកម្ពុជា ដែលកំពុងប្រតិបត្តការលើផ្នែកសន្តិសុខស្បៀង និងអាហាររូបត្ថម្ភលើគោលដៅចំនួន ២៥ភូមិ ក្នុង៣ឃុំ គឺឃុំក្រាំងលាវ បន្ទាយព្រាល និងប្រស្នឹប ក្នុងស្រុករលាប្អៀរ និងចំនួន១៤ភូមិទៀតនៅក្នុង២ឃុំ គឺឃុំអញ្ចាញរូង និងឃុំពពេល ស្រុកបរិបូណ៌។ផ្នែកកសិកម្ម គឺបណ្តុះបណ្តាលកសិករបង្គោលមានដូចជា បច្ចេក ទេស
ប.វ.ស សួនបន្លែគ្រួសារ ចិញ្ចឹមមាន់ ធ្វើជីកំប៉ុស្ត និងទស្សនៈកិច្ចសិក្សា បណ្តុះបណ្តាលដល់កសិករ គោ លដៅ ពង្រឹងសមត្ថភាពដល់ភ្នាក់ងារសុខភាពសត្វភូមិ បណ្តុះបណ្តាលជំនាញអភិវឌ្ឍន៍កសិកម្មសំរាប់យុវជន។ ផ្នែកសុខភាព និងអាហាររូបត្ថម្ភ គឺបណ្តុះបណ្តាលក្រុមទ្រទ្រង់សុខភាពភូមិ ការធ្វើបបរខាប់គ្រប់គ្រឿងសំរាប់កុមារ ការថែទាំសុខភាពបឋម និងការបង្ការជម្ងឺសាមញ្ញផ្សេងៗ។ការពង្រឹងបណ្តាញសហគមន៍ក្នុងភាពជាអ្នកដឹកនាំ និងការប្រជុំចែករំលែកស្តីពីបទពិសោធន៍ កសិកម្ម និងសុខភាព។
ដោយឡែកលោក ហុង ប៊ុនណា មន្ត្រីអង្គការFIDR បានអានរបាយការណ៍សរុបឆ្នាំ២០១៤អោយដឹងថា៖ តាមលទ្ធផលនៃការចុះវាស់ស្ទង់ទិន្នផលនៅឆ្នាំ២០១៤បានបង្ហាញថា ប្រជាកសិករដែលបានធ្វើស្រែតាមប.វ.ស ស្ទូងត្រង់ជួរ ទទួលបានទិន្នផលជាមធ្យម៣.៥៨០គីឡូក្នុង១ហិកតា ចំណែកការស្ទូងស្រូវអត់មានជួរ ទទួលផល បាន២.៨១០គីឡូក្នុង១ហិកតា ដោយឡែកការស្ទូងស្រូវតាមទម្លាប់ទទួលផលបាន២.៣៨០គីឡូក្នុង១ហិកតា។បើប្រៀបធៀប ប.វ.ស រត់ត្រង់ជួរមានការកើនឡើងជាងការស្ទូងជាទម្លាប់ ប្រមាណ១.២០០គីឡូក្នុង១ហិកតា។
លោកបានបន្តថា៖ប្រជាពលរដ្ឋចិញ្ចឹមមាន់តាមបច្ចេកទេសក្នុងឆ្នាំ២០១៤ មានចំនួន២៥៤៨គ្រួសារដោយពួកគាត់បានផ្លាស់ប្តូទម្លាប់នៃការចិញ្ចឹម ដូចជារើសពូជ រៀបចំដាក់ទ្រុង ផ្តល់ចំណី ចាក់វ៉ាក់សាំងការពារ និងថ្នាំការពារជម្ងឺជាដើម បើប្រៀបធៀបនឹងឆ្នាំ២០១៣មានការកើនឡើង ១.៤៧២គ្រួសារ។
នៅក្នុងអង្គសិក្ខាសាលានេះដែរ កសិករគំរូ កសិករបង្គោល និងក្រុមទ្រទ្រង់សុខភាពភូមិបានឡើងបង្ហាញ នូវបទពិសោធន៍ល្អៗក្នុងការធ្វើស្រែតាមប.ស.វ ការចិញ្ចឹមមាន់តាមបច្ចេកទេស ការធ្វើសួនបន្លែតាមគ្រួសារ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកនៅក្នុងមូលដ្ឋានបង្កើនការរកប្រាក់ចំណូលនៅក្នុងគ្រួសារ កាត់បន្ថយបាននូវភាពក្រីក្ររបស់ខ្លួន។
លោកស្រី សេងសុភាព អភិបាលរងស្រុកបរិបូណ៌ បានមានមតិបូកសរុបកម្មវិធិសិក្ខាសាលានេះថា៖ក្រោ
យពីក្តាប់បានរបាយការណ៍បូកសារុបលទ្ធផលឆ្នាំ២០១៤ របស់គំរោងសន្តិសុខស្បៀងនិងអាហាររូបត្ថម្ភនៅក្នុងឃុំគោលដៅទាំង៥រួចមក និងក្រោយពីកសិករបង្គោលតាមភូមិបានឡើងបកស្រាយនូវបទពិសោធន៍ការងាររៀងៗខ្លួនមក លោកស្រីជឿជាក់ថា ក្នុងទិសដៅបន្តឆ្នាំ២០១៥នេះ ការអនុវត្តន៏គម្រោងសន្តិសុខស្បៀង និអាហារូបត្ថម្ភ នៅតាមគោលដៅទាំងអស់ពិតជាទទួលបានជោគជ័យថែមទៀត។ដូច្នេះពេលត្រឡប់ទៅមូលដ្ឋានវិញ កសិ ករបង្គោល
ទាំងអស់ត្រូវពង្រឹងនិងពង្រីកសហគមន៍កសិកម្មរបស់ខ្លួនអោយទទួលយកគម្រោងខាងលើមកអនុវត្តន៍អោយបានជោគជ័យលើគ្រប់វិស័យ ដើម្បីជួយខ្លួនយើង ជួយសហគមន៍ និងជួយប្រទេសជាតិដើម្បី កាត់ បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋានស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល៕




































