ពិធី​ចុះ​កិច្ចព្រមព្រៀង​ព្រៃ​សហគមន៍​លើក​ទី​៧​ក្នុង​ខេត្តកំពង់ធំ​

0

កំពង់ធំ​=​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​មិនា​ឆ្នាំ​២០១៥ នៅ​ទីស្នាក់ការ​សហគមន៍​ព្រៃឈើ អូរ​សោម​ស្ថិតនៅ​ក្នុងភូមិ​សាលា​វិស័យ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ បានរៀបចំ​ពិធី​ចុះ​កិច្ច​ព្រម​ព្រៀម​ព្រៃ​សហគមន៍​លើក​ទី​៧ ក្រោម​អ​ធិ​តិ​យ​ភាព​ឯកឧត្តម ហួន ផានិត Image15

អភិបាលរង​ខេត្តកំពង់ធំ ដោយមាន​ការចូលរួម​ពី​សំណាក់ មន្ដ្រីរាជការ​មកពី​បណ្ដា​មន្ទីរ​ជុំវិញ​ខេត្ត អាជ្ញា​ធ័​រ​ដែនដី មន្ដ្រី​រដ្ន​បាល​ព្រៃឈើ ស្ថា​ប័​ន្ដ​អង្គការក្រៅរដ្ឋាភិបាល តំណាង​សហគមន៍​ព្រៃឈើ និង​ប្រជា​ពល​រដ្ន ចូលរួម សរុប​ជិត​៣០០​នាក់​។​
​បន្ទាប់មក លោក តិ​ប ញា តា នាយ​ខ័​ណ្ឌ​រដ្ន​បាល​ព្រៃឈើ ខេត្តកំពង់ធំ​បានធ្វើ​ពិធី​ចុះ​ហត្ថា​លេខា ជាមួយ​ប្រធាន​សហគមន៍ ៣​ទៀត គឺ​សហគមន៍​ព្រៃឈើ អូរ​សោម អូរ​អង្គប់​ធំ និង​បុស្ស​យាយ​ញ៉េប ដោយមាន​ការចូលរួម​អភិវឌ្ឍន៍​សហគមន៍​ព្រៃឈើ​កន្លងមក គឺ​ទាមទា​សិទ្ធិ ក្នុងការ​Image16

ប្រើប្រាស់​ព្រៃឈើ​និង​គ្រប់គ្រង ,​ការបោះបង្គោល់​ប្រទល់​ព្រៃ​សហគមន៍​សម្គាល់​ព្រៃ​គ្រប់​គ្រោង ,​បង្កើត​ថ្នាល់​បណ្ដុះ​កូនឈើ ,​ដាំ​ឈើ​ផ្ដៅ​ក្នុង​សហគមន៍​ដើម្បី​បង្កើន​ព្រៃឈើ​, ការធ្វើ​សុ​វុឌ្ឍិកម្ម​ព្រៃឈើ​ដើម្បី​បង្កើន​ការលូតលាស់​, បង្កើត​ក្រុម​កែឆ្នៃ​ទឹកឃ្មុំ និង មាន​ដៃគូ​អភិវឌ្ឍន៍​សហគមន៍​ដូចជា រដ្ឋបាល​ព្រៃ​ឈើ្្ អាជ្ញា​ធ័​រ​មូលដ្ឋាន អង្គការ​អន្ដរជាតិ មជ្ឈមណ្ឌល​មនុស្ស​និង​ព្រៃឈើ​(RECOFTC ) បណ្ដាញ​ព្រៃឈើ​អាស៊ី​ប៉ាស៊ីហ្វិក សំរាប់​ស្ដារ​និង​គ្រប់​គ្រោង​ព្រៃឈើ​ដោយ​និរន្ដ​ភាព (APFNet ) អង្គការ​ហ្វី​ន​ត្រាក់ និង​គំ​ង​ម្រោ​ង​ហា​វែ​ស និង​មាន​អង្គការ ក្នុងស្រុក ចំនួន​២​ចូលរួម គឺ​អង្គការ ម្លប់​បៃតង និង​អង្គការ សកម្មភាព​ដើម្បី​អភិវឌ្ឍន៍​(AFD) ។​

Image21
លោក អាំ ប៊ុន​ថា បាន​អាន​របាយការណ៍​សង្ខេប​ពាក់ព័ន្ធ​ទៅ​និង ការដឹកនាំ គ្រប់​គ្រោង ការពារ ការបង្ក្រាប់​បទល្មើស​ព្រមទាំង​ការដាំដុះ​កូនឈើ​វិញ កត្តា​ទាំងនេះ​ថ្វីត្បិតតែ​ធ្វើអោយ​មានការ​រី​ចំរើន​តែ​ទទឹម​និង​នោះ​ក៏​ធ្វើអោយ​មន្ដ្រី​យើង​ជួប​និង​ការលំបាក់​យ៉ាងខ្លាំង​ផងដែរ​ក្នុងការ​ទប់ស្កាត់ រាល់​បទល្មើស​ផ្សេងៗ​ផងដែរ និង​ទាមទា​អោយមាន​ការផ្សព្វផ្សាយ​ច្បាប់​និង ផលប៉ះពាល​បរិស្ថាន​ពេលដែល​អស់​ព្រៃឈើ​ដើម្បី​ងោ​យ​ប្រជា​ពល​រដ្ន​បាន​យល់ដឹង​កាន់តែច្បាស់​។​

Image20
ឯកឧត្តម ហួន ផានិត អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ សំណេះសំណាល​ជាមួយ​បងប្អូន ប្រជា​ពល​រដ្ន មន្ដ្រីរាជការ ព្រមទាំង​អង្គការ​ជាតិ និង​អន្ដរជាតិ ទាំងអស់​ដែល​បានរួម​សហការ​ជួយ​ការពារ អនុផល​ព្រៃឈើ បង្កើន​ការដាំដុះ ដើម្បី​រក្សាបាន​នូវ​ធនធាន​ព្រៃឈើ សត្វព្រៃ និង​ការប្រើប្រាស់​ផល​ព្រៃឈើ​អោយមាន​និរន្ដរភាព រក្សាបាន​នូវ​លំនឹង​បរិស្ថាន​ផងដែរ នេះ​ជា​គោលបំណង​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​តែងតែ​ទាមទា​អោយមាន​ការខិតខំ​ប្រឹង​ប្រែង យកចិត្តទុកដាក់ សហការគ្នា​យ៉ាង​ជិតស្និទ្ធ​រវាង​រដ្ឋបាល​ព្រៃឈើ អាជ្ញា​ធ័​រ​មូលដ្ឋាន អង្គការ​មិនមែន​រដ្ឋាភិបាល និង​ស្ថា​ប័​ន្ដ​ដែល​ពាក់ព័ន្ធ​ជាពិសេស សហគមន៍​មូលដ្ឋាន បន្ទាប់មក ឯ​ឧ​ត្ត​ម​ក៏បាន​ផ្ដាំផ្ញើរ​អោយ អាជ្ញា​ធ័​រ​មូលដ្ឋាន ក៏ដោយ​ជា​ប្រធាន​សហគមន៍​ព្រៃឈើ​កុំ កាប់​ឈើ ដុត​ព្រៃ រុករាន​យក​ដី​ព្រៃឈើ​មក​ធ្វើជា​កម្ម​សិទ្ធ​របស់ខ្លួន ត្រូវ​រួម​គា្ន​ការពារ​ព្រៃឈើ អោយបាន​ស្ថិត​ថេរ គង់វង្ស និរន្ដរ​៕
ប៊ុន​រិទ្ធី​

Image19Image17Image18