បើក​ម៉ូតូ​ទាំង​ស្រវឹង​មក​ទទួល​បងប្អូន​មកពី​ថៃ​ទៅបុក​បង្កាន់ដៃស្ពាន​បោក​ក្បាល​ស្លាប់​

0

កំពង់ឆ្នាំង​៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ខណៈពេល​ជិៈ​ម៉ូតូ​លឿន​ពេក​ក្នុង​ភាពស្រវឹង​ទៅបុក​បង្កា​ន់ ដៃ​ស្ពាន បណ្តាលអោយ​បែកក្បាល​។ ហេតុ​ការ​ណ៏​នេះ​បាន​កើ​ឡើង​នៅវេលា​ម៉ោង ២​និង​១៥​នា​ទៅ​រសៀល​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​២០១៥ នៅលើ​ផ្លូវ​ក្រាល​កៅ​ស៊ួ​លេខ​១៥៣A ស្ថិតក្នុង ភូមិ​ជា​រៅ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ​។​
​ ​សមត្ថកិច្ច​នគរបាល​ចរាចរ​ណ៏ ស្រុក​រលាប្អៀរ​បាន​និយាយ​អោយដឹងថាៈ បុរស​រូបនោះ​មានឈ្មោះ ភឿង សៀង អាយុ​៤៥​ឆ្នាំ មាន​ប្រព​ន្ឋ​និង​កូន​៥​នាក់ រស់នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​អភិវឌ្ឍ​ន៏ ស្រុក​ទឹកផុស ។ មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិៈ​ម៉ូតូ​ម៉ាក សង់​កូរ៉េ​ព​ណ៏​ក្រហម ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1C .2487​ក្នុង​ដំណើរ​ពី​លិច ទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន ស្រាប់តែ​មកដល់​ចំណុចកើតហេតុ បាន​រ៉េ​ចង្កូត​ទៅបុក​នឹង​បង្កាន់ដៃស្ពាន​បណ្តាលអោយ​បោក​ក្បាល​និង​បង្កាន់ដៃ​ស្ពានថ្ម​បែកក្បាល​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​។​IMG-20150325-WA0008
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ទៅពិនិត្យ​ដល់​កន្លែងកើតហេតុ​ហើយ​បានដឹងថា​បុរស រូបនោះ​ពិតជា​បាន​បុក​បង្កាន់ដៃស្ពាន​ស្លាប់​ដោយ​ខ្លួនឯង​មែន ទើបបាន​ទូរស័ព្ទ​ហៅ​ក្រុមគ្រួសារ​ដឹកយក ទៅធ្វើ​បុណ្យ​នៅ​លំនៅដ្ឋាន​តាម​ប្រពៃណី ។
​ ​ប្រភព​ដែល​បាន​បញ្ចា​ក់ថា បុរសរងគ្រោះ​មាន​សភាព​ស្រវឹង ហើយ​បាន​បើក​ម៉ូតូ​ពី​ផ្ទះ​សំដៅទៅ​​ផ្សារ​ព្រៃ​ខ្មែរ ដើម្បី​ទៅ​ទទួល​បងប្អូន​មកពី​ប្រទេស​ថៃ តែ​ចៃដន្យ​អាក្រក់ ពេល​បើក​ម៉ូតូ​មកដល់​ចំណុច​ខាងលើ​ក៏បាន​បុក​ក​ង្កា​ន់​ដែ​ស្ពាន​បណ្តាលអោយ​បោក​ក្បាល​ស្លាប់​តែម្តង​៕ IMG-20150325-WA0012