ខេត្តសៀមរាប៖ នៅព្រឹកមិញនេះសមត្ថកិច្ចប្រឆាំងគឿងញៀនខេត្តបានបង្ហាញមុខជនសង្ស័យប្រុសស្រី៦នាក់ដែលត្រូវបានកម្លាំងនគរបាល ប្រឆាំងគ្រឿងញៀខេត្តបានចុះប្រត្តិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននៅក្នុងក្រុងសៀមរាប បានរួមសហការជាមួយកំលាំងអធិការដ្ឋាននគរបាលក្រុងសៀមរាបបានធ្វើសកម្មភាពបង្ក្រាបបទល្មើសចាត់ចែងអោយប្រើប្រាស់នៅសាធាតុញៀនខុសច្បាប់ចាប់ពីទី២០ដល់ថ្ងៃទី២៥ខែមិនាឆ្នាំ២០១៥ហើយឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៦នាក់ជាបន្តបន្ទាប់នៅក្នុងក្រុងសៀមរាប។
លោកវរសេនីយ៏ទោអ៊ុំសាអាតនាយការិយាល័យប្រឆាំងគឿងញៀននៃស្នងការនគរបាលខេត្តបានបញ្ជាក់ថាជនសង្ស័យប្រុសស្រីដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទាំង៦នាក់មានឈ្មោះ១ឈ្មោះប៉ែតទីភេទប្រុសអាយុ២៩ឆ្នាំរស់នៅក្នុងផូមិវាលសង្កាត់គោកចកក្រុងសៀមរាប២
ឈ្មោះសានចិន្តាហៅដាភេទប្រុសអាយុ១៨ឆ្នាំនៅភូមិបឹងដូនប៉ាសង្កាត់ស្លក្រាមក្រុងសៀមរាប៣ឈ្មោះសាយន្តភេទប្រុសអាយុ២៣ឆ្នាំនៅភូមិវាលសង្កាត់គោកចកក្រុងសៀមរាប៤ឈ្មោះចាន់តឿភេទស្រី អាយុ១៨ឆ្នាំនៅភូមិនគរក្រៅសង្កាត់គោកចកក្រុងសៀមរាប៥ឈ្មោះទ្បេងសុជាតិភេទប្រុសអាយុ២៩ឆ្នាំនៅភូមិមណ្ឌុល៣សង្កាត់ស្លក្រាមក្រុងសៀមរាប៦ឈ្មោះផែនសុហេងភេទស្រីអាយុ២៦ឆ្នាំមុខរបរជួញដូរគឿងញៀននៅភូមិវាលសង្កាត់គោកចកក្រុងសៀមរាបសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនតាមដេការរបស់តុលាកានៅ ថ្ងៃទី២៥ខែមិនាឆ្នាំ២០១៥។
លោកបានបន្តទៀតថាចំណែកវត្ថុតាងវិញសមត្ថកិច្ចយើងបានដកហូតបាននៅឪបករណ៏ប្រើប្រាស់នៅសាធាតុញៀនមួយចំនួនធំ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកាសាងសុំណុះរឿងបញ្ជូនទៅកាន់តុលាកានៅព្រឹកថ្ងៃទី២៦ខែមិនាឆ្នាំ២០១៥ដើម្បីចាត់ការទៅតាមផ្លូវប្បាប់។



































