​​នៅក្នុង​សន្និបាត​បូកសរុប​ការងារ​សុខាភិបាល​ខេត្ត​ឆ្នាំ​២០១៤​លោក​ឈួ​រ ច័ន្ទ​ឌឿ​ន បាន​និ​យា​ថា​៖ « ត្រូវតែ​បិត​សេវា​ព្យាបាល​ជម្ងឺ​ឯកជន​មិន​ស្របច្បាប់ »

0

កំពង់ឆ្នាំង​៖ « ត្រូវតែ​បិត​សេវា​ព្យាបាល​ជម្ងឺ​ឯកជន​មិន​ស្របច្បាប់ » កុំ​បណ្តែតបណ្តោយ​ដូច​នៅ ឃុំ​រការ ខេត្តបាត់ដំបង មួយ​ឃុំ​ឆ្លង​ជម្ងឺ​អេ​ដ​ស៏​ជាង​២០០​នាក់​មិនដឹងថា​គ្រូពេទ្យ​ឯកជន​រូបនោះ​គាត់​ព្យាបាល​ជម្ងឺ​បែបណា​ទេ ដល់​អញ្ចឹង​ទៅ សង្គម​ស៊ីវិល បក្សប្រឆាំង គេ​ថ្កោលទោស​មកលើ​រាជរដ្ឋាភិបាល​ថា​គ្មាន​សមត្ថភាព​ដឹកនាំ​លើ​វិស័យ​សុខាភិបាល លោក ឈួ​រ ច័ន្ទ​ឌឿ​ន បានលើកឡើង​បែបនេះ​នៅក្នុង​ពិធី​បិត​សន្និបាត​បុក​សរុប​ការងារ​សុខាភិបាល​ខេត្ត​ឆ្នាំ​២០១៥ និង​ទិសដៅ​ឆ្នាំ​២០១៥ នៅក្នុង​មន្ទីរ​សុខាភិបាល​ខេត្ត នា​ល្ងាច​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​២០១៥ ក្រោយពី​បាន​ដំណើការ​១​ថ្ងៃ​កន្លងមក ដែលមាន​ការចូលរួម​ពី​លោក​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត មន្ត្រី​សុខាភិបាល​គ្រប់​ការិយាល័យ​និង​គ្រប់​មូលដ្ឋាន​មាន​ការិយាល័យ​ស្រុក​ប្រតិបត្តិ មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព សរុប​ចំនួន​១៨២​នាក់​។​DSC02673
​ ​លោក​អភិបាលខេត្ត​បានលើកឡើង​បន្តទៀតថា​៖ មន្ទីរ​សុខាភិបាល​ខេត្ត​ក៏ត្រូវ​ពិនិត្យឡើងវិញ​អោយបាន​ម៉ត់ចត់ លើ​គ្លីនិក​វិភាគ​វិ​ជ្ជ​សាស្ត្រ​(​ពិនិត្យ​ឈាម​) ទាំង​របស់​រដ្ឋ ពិសេស​របស់​សេវា​ឯកជន តើ​គ្រូពេទ្យ​នោះ​មាន​ជំនាញ​និង​សញ្ញាប័ត្រ​ត្រឹមត្រូវ​ឬទេ តើ​ម៉ាស៊ីន​ដំណើរការ​លើ​ការវិភាគ​ឈាម​នោះ​មានគុណ​ភាណ​ដែរឬទេ បើ​គ្មានទេ​ត្រូវតែ​បិទ ឬ​អោយ​គាត់​ទិញ​ម៉ា​សី​ន​ថ្មី​មក​ដាក់ជំនួស​ទើប​អាច​បន្ត​អាជីវកម្ម​របស់គាត់​បា​ន​។​ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​អោយ​បានល្អ​ឡើងវិញ ចំពោះ​សេវាកម្ម​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ​របស់​រដ្ឋ ទាំង​នៅ​ខេត្ត ស្រុក និង​ឃុំ បើ​មិន​ដូច្នោះ​ទេ អ្នក​ជម្ងឺ​គេ​នឹង​បាត់​ជំនឿ​លើ​ពេទ្យ​រដ្ឋ ហើយ​ងាក​មករក​សេវា​ព្យាបាល​ជម្ងឺ​ឯកជន​វិញ​​ព្រោះ​មាន​សេវា​ល្អ​ជាង យកចិត្តទុកដាក់​ជាង និង​មាន​ក្រមសីលធម៌​ល្អ​ជាង​។​DSC02667
ប្រ​យ​ត្ន័​កុំ​បណ្តែតបណ្តោយ​ដូច​នៅ ឃុំ​រការ ខេត្តបាត់ដំបង មួយ​ឃុំ​ឆ្លង​ជម្ងឺ​អេ​ដ​ស៏​ជាង​២០០​នាក់ ធ្វើអោយ​សង្គម​ស៊ីវិល បក្សប្រឆាំង គេ​ថ្កោលទោស​មកលើ​រាជរដ្ឋាភិបាល​ថា​គ្មាន​សមត្ថភាព​ដឹកនាំ​លើ​វិស័យ​សុខាភិបាល ហេតុនេះ​« ត្រូវតែ​បិត​អោយបាន​សេវាកម្ម​ព្យាបាល​ជម្ងឺ​ឯកជន​មិន​ស្របច្បាប់ » ។​គ្រូពេទ្យ​មាន​តួនាទី​សំខាន់​ណា ស់​ក្នុងសង្គម ព្រោះ​អ្នក​ជម្ងឺ​ណា ក៏ដោយ​ពេល​ឈឺ ក៏​ត្រូវការ​លោកគ្រូ​ពេទ្យ​ដែរ ហេតុនេះហើយ​គ្រូពេទ្យ​ត្រូវមាន​វិជ្ជាជីវៈ និង​ក្រមសីលធម៌​យ៉ាង​ល្អ សម្រាប់​សង្គ្រោះ​ព្យាបាល​អ្នក​ជម្ងឺ​។​DSC02675
​ ​លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​លើកឡើងថា​៖ ក្នុង​ឆ្នាំ​២០១៤​កន្លងទៅនេះ មាន​ស្ត្រី​កាន់តែច្រើន​បា​នស​ម្រ​ច​ចិត្ត​ត្រឹមត្រូវ ដោយ​ស្វែងរក​សេវាសាធារណៈ​ដើម្បី​សម្រាលកូន​ដោយ​សុវត្ថិភាព ធ្វើអោយ​អត្រា​គ្រោះថ្នាក់​ស្លាប់​ដោយ​ការ​សម្រាល​ត្រូវបាន​កាត់បន្ថយ ក្នុងនោះ​ដែល​ស្ត្រី​សម្រាលកូន​ដោយ​ការវះកាត់​មាន​ដល់​ទៅ​៣៨២​នាក់ គឺ​មាននៃថាៈ ស្ត្រី​ដែល​សម្រាលកូន​ប្រឈម​ទៅនឹង​ការគ្រោះថ្នាក់​បាន​កើនឡើង​។​សេវា​បង្ការ​ការចម្លង​មេរោគ​អេ​ដ​ស៏​ពី​ម្តាយ​ទៅ​កូន​-​សេវា​ព្យាបាល​ជម្ងឺ​ឱកាសនិយម និង​ការព្យាបាល​ឱសថ​ប្រ ឆាំង​មេរោគ​អេ​ដ​ស៏ កំពុង​អនុវត្ត​ន៏​។ បាន​ជ្រលក់​ថ្នាំ​មុង​ឡើងវិញ​សរុប​ចំនួន​៤២៥៨០​នាក់ ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​គ្រុនចាញ់​ខ្ពស់ ។​ទិសដៅ​សំខាន់ៗ​ក្នុងការ​អនុវត្ត​ឆ្នាំ​២០១៥​នេះ គឺ​ការពង្រីក​សេវា​សុខភាព​បន្ត​ពូជ សេវា​សុខភាព​មាតា ទារក កុមារ​សម្រាល កូន​ដោយ​ឆ្មប​ជំនាញ ពង្រីក​សេវា​សម្ភព​សង្គ្រោះបន្ទាន់ និង​សេវា​ថែទាំ​ទារក ដើម្បី​ធានាថា​គ្រប់​ស្ត្រី​មាន​គ​ត៌ គ្រប់រូប​ត្រូ​វា​បាន​យកចិត្តទុកដាក់​ជាសំខាន់​៕

​ ​