សមត្ថកិច្ច​ខណ្ឌដូនពេញ​ឃាត់ខ្លួន​យុវជន​២​នាក់​យកមក​ធ្វើការ​អប់រំ​ខ​ណះ​សមត្ថកិច្ច​កំពុង​ជិះ​ល្បាត​ប្រទះឃើញ​ពួកគេ​គួរឱ្យ​មានការ​សង្ស័យ​តែ​ព្យាយាម​ជិះ​គេច​ពី​សមត្ថកិច្ច​

0

​ ​
​ ​យុវជន​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌដូនពេញ​ធ្វើការ​ឃាត់ខ្លួន​បញ្ចូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដើម្បី​ធ្វើការ​អប់រំ​ទើប​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​ខ​ណះ​ដែល​ពួកគេ​កំពុងតែ​ឈប់​នៅ​ម្តុំ​រង្វង់​មូល​វត្តភ្នំ​ពេញ​ហើយ​ត្រូវបាន​សមត្ថកិច្ច​កំពុងតែ​ជិះ​ល្បាត​ប្រទះឃើញ​គួរឱ្យ​មានការ​សង្ស័យ​ក៏បាន​ជិះ​ចូលទៅ​ធ្វើការ​សួរនាំ​ប៉ុន្តែ​ពួកគេ​ក៏បាន​ព្យាយាម​ជិះ​គេចខ្លួន​តែ​ត្រូវបាន​សមត្ថកិច្ច​ដេញតាម​បណ្តាលឱ្យ​ដួល​ម៉ូតូ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​នឹង​២០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២៦​ខែ​មិនា​ឆ្នាំ​២០១៥ ជិត​នឹង​សាលា រាជ ធានី​ភ្នំពេញ​តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស​ស្ថិតក្នុង​សង្កាត់​ស្រ​ចក​ខណ្ឌដូនពេញ​។​2
​ ​សមត្ថកិច្ច​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​ពួកគាត់​រួមជាមួយ​សមត្ថកិច្ច​ផ្សេងទៀត​បាន​ជិះ​ល្បាត​នៅក្នុង​មូលដ្ឋាន​ដូច​សព​មួយដង​ខ​ណះ​ល្បាត​មកដល់​ម្តុំ​រង្វង់​មូល​វត្តភ្នំ​ក៏​ស្រាប់តែ​ប្រទះឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សេ​១២៥​ពណ៍​ខ្មៅ​សេរី​ឆ្នាំ​២០០៥​ពាក់​ស្លាក​លេខ​ព្រៃវែង​1B-0771 កំពុង​ឈប់​នៅ​ម្តុំ​នោះ​ដោយបាន​និយាយ​ជាមួយ​ស្រី​ដែល​ឈរ​នៅ​ទីនោះ​ដោយមាន​ការសង្ស័យ​ក៏បាន​ជិះ​អែប​ទៅជិត​ដើម្បី​ធ្វើ​ការនាំ​។​សមត្ថកិច្ច​បន្តថា​មិនទាន់​នឹង​បាន​សួរនាំ​ផង​ស្រាប់តែ​យុវជន​ទាំង​២​នាក់​ឃើញ​សមត្ថ កិច្ច ក៏មាន​ការភ័យខ្លាច​បា​ន​បញ្ឆេះ​ម៉ាស៊ីន​ម៉ូតូ​ហើយ​ព្យាយាម​ជិះ​ចេញ​បំរុង​គេចខ្លួន​ភ្លាមៗ​នោះ​សមត្ថ កិច្ច ក៏បាន​ជិះ​ដេញតាម​ពីក្រោយ​ប៉ុន្តែ​យុវជន​ជា​អ្នក​ឌុប​ភ័យ​ខ្លាំងពេក​ក៏បាន​ដួល​ម៉ូតូ​ជិត​នឹង​សាលា​រាជធានី​ភ្នំពេញ​ហើយ​សមត្ថកិច្ច​បានធ្វើកា​រ​ឃាត់ខ្លួន​បញ្ចូនទៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ​ដើម្បី​សាកសួរ​។​3
​ ​សមត្ថកិច្ច​បន្ថែមទៀត​ថា​ក្រោយពី​បានធ្វើ​ការសួរនាំ​យុវជន​ទាំង​២​នាក់​បាន​និយាយថា​ពួកគេ​ជិះ​គេចខ្លួន​នេះ​គឺ​ដោយសារតែ​ខ្លួន​មានការ​ភ័យខ្លាច​សមត្ថ​កិច្ច​ចាប់​ព្រោះតែ​ជិះ​ម៉ូតូ​ចូលទៅ​សួរ​ស្រីៗ​ដែល​ឈរ​នៅលើ​រង្វង់​មូល​វត្តភ្នំ​តែប៉ុណ្ណោះ​មិនបាន​ធ្វើ​អ្វី​ខុស​នោះទេ​។​ដោយ​ឆែកឆេរ​លើ​ខ្លួន​យុវជន​ទាំង​២​នាក់ មិនឃើញ​មាន​អ្វី​គួរ ឱ្យ​សង្ស័យ​នោះ​សមត្ថកិច្ច​គ្រាន់តែ​យក​អ្នក​ទាំង​២​យកទៅ​ធ្វើកា​អប់រំ​និង​បំពេញ​ឯកសារ​និង​ប័ណ្ណ​សំគាល់​ទោច​ក្រ​យាន្ត​ដើម្បី​ត្រឡប់ទៅផ្ទះ​វិញ​៕1