​កន្លែង​ស្តុក​ឈើប្រណិត​ដ៏​ធំ​មួយ​កន្លែង ត្រូវបាន​កងរាជអាវុធហត្ថ ខេត្ត​មណ្ឌលគិរី បម្រុង​និង​ចុះបង្ក្រាប តែ លោក​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត ទៅ​ប្រាប់​ថា ឈើ​ទាំងអស់នេះ សំរាប់​ធើ្វ​ផ្ទះ​ឲ្យ​មេ​នៅ​ភ្នំពេញ​ទៅ​វិញ​

​ករណី​ចាប់​ឈើ​ប្រណិត ដែល​ស្តុប​ទុក​នៅ​ឃ្លាំង​របស់​មេបញ្ជាការរង អាវុធហត្ថ​ខេត្ត​ម្នាក់ កំពុង​កើត​មាន​ក្តីមន្ទិលសង្ស័យ ពី​សំណាក់​មហាជន​ថា អាច​នឹង​មិន​មាន​លទ្ឋិ​ផល​ទេ ព្រោះថា​ឈើប្រណិត​ទាំងនោះ ត្រូវបាន​គេ​ប្រើ​ឈ្មោះ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ដើម្បី​កាង​បទល្មើស​ខុសច្បាប់​នេះ ។

ហេតុ​ការណ៏​ដែល​មាន​ភាពចម្រូងចម្រា​ស​នេះ បាន​កើតឡើង​នៅ​ទីតាំង​ឃ្លាំង​ស្តុប​ឈើ​មួយ ក្នុងភូមិ​ចម្ការ​តែ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៣១ ខែ​មិនា រហូតមកដល់​ថ្ងៃ​ទី​១ ខែ​មេសា ២០១៤ គេ​នៅ​មិនទាន់​ឃើញ​ឈើប្រណិត​សូម្បី​មួយ​កំណាត់​ណា ត្រូវបាន​ជំនាញ​មេព្រៃ ចាត់ការ​តាម​ផ្លូវ​នៅឡើយ​ទេ ។​
​    ​ប្រភព​ពី​មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ​ម្នាក់ បាន​និយាយថា ក្រោយ​ពី​រុករក​ឃើញ ទីតាំង​ស្តុប​ឈើ​ប្រណិត​ខាងលើ​រួច​មក កម្លាំង​ជំនាញ បាន​ឡោមព័ទ្ឋ​កន្លែងលាក់​ឈើ​នោះ ។ ប្រភព​បន្តថា បន្ទាប់​ពី​ឡោមព័ទ្ឋ ទីតាំង​នោះ​បន្តិច​មក ស្រាប់តែ​មាន​ការ​អន្តរាគ​ម៏ ពី​លោក​មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី​ថា ឈើ​ទាំង​អស់នោះ គឺ​ទុក​សម្រាប់​ធ្វើ​ផ្ទះ​ឲ្យ​មេនៅ​ភ្នំពេញ ។ លោក​មេបញ្ជាការ ក៏​បាន​ធានា​អះអាងថា ឈើ​ទាំង​អស់នោះ មាន​ការជាប់​ពាក់ព័ន្ឋ ជាមួយ​អាវុធហត្ថ ដូច្នេះ​លោក​សូម​ទទួលខុសត្រូវ ក្នុង​ការដឹកជញ្ជូន​ឈើ​ទាំងនោះ ទៅឲ្យ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដោយ​មិន​ឲ្យ​បាត់​សូម្បី​មួយ​កំណាត់ ។​
​    ​លោក ភោគ ចន្ឋី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត បានឲ្យដឹងថា ឈើ​ទាំង​អស់នោះ គឺ​ក្រុមហ៊ុន បាន​ឲ្យ​លោក សម្រាប់​ទុក​សាងសង់​ផ្ទះ​ប៉ុណ្ណោះ ពុំមែន​ជា​ការជួញដូរ​អ្វី​ទេ ។ លោក​បញ្ជាក់ថា ឥឡូវ​នេះ​ឈើ ទាំងអស់នោះ ត្រូវបាន​លោក​ប្រគល់​ជូន​ក្រុមហ៊ុន​វិញ​ហើយ ដើម្បី​កុំឲ្យ​មាន​បញ្ហាត​ទៅ​ទៀត ។​
​    ​ទោះជា​យ៉ាងណា ការ​ស្រាយ​បំភ្លឺ​ខាងលើនេះ អាច​គ្រាន់តែ​ជា​ពាក្យដោះសារ យក​រួចខ្លួន​មួយ​គ្រារ​ប៉ុណ្ណោះ ព្រោះថា បើ​គ្រាន់តែ​យក​មក​សាងសង់​ផ្ទះ ចាំបាច់​អី​ត្រូវ​ធ្វើ​ឃ្លាំង​ធំ​យ៉ាងនេះ ហើយ​ផ្ទុក​សុទ្ឋតែ​ជា​ឈើ ប្រណិត​ថែមទៀត ។ មជ្ឈដ្ឋាន​នានា បាន​កំពុង​រង់ចាំ​មើល​ថា តើ​ករណី​ចុះ​ចាប់​ឈើ ដ៏​ចម្រូងចម្រាស់​នេះ នឹង​មាន​លិទ្ឋ​ផល​បែបណា ព្រោះ​ប៉ះ​សុទ្ឋតែ​អ្នកធំ ៕​

IMG_0020 IMG_0025