អឺរ៉ុប ចាប់ផ្តើម​ចង​ស្ពាន​មិត្តភាព ជាមួយ​គុយបា​

0

​ឡា​ហាវ៉ាន់​៖ បន្ទាប់ពី​ការដក​ទណ្ឌកម្ម ចេញពី​ប្រទេស​គុយបា ដោយ​សហរដ្ឋអាមេរិក​រួចមក ធ្វើ​ឲ្យ​ទឹកដី​កោះ​មួយ នេះ​ក្លាយ​ជាទី​ចាប់អារម្មណ៍​សម្រាប់ បណ្តា​ប្រទេស​សេរី​ជាច្រើន​នៅលើ សកលលោក ដែលមាន​គោលដៅ​ចម្បង ក្នុងការ​បង្កើត​ចំណង​ការទូត ជាពិសេស​នោះ គឺs3​វិស័យ​ពាណិជ្ជកម្ម​តែម្តង ។​
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​២៥ ខែមីនា ឆ្នាំ​២០១៥ នេះ​ថា ប្រធាន​ន​យោ​បា​ការបរទេស នៃ​សហភាព​អឺរ៉ុប លោកស្រី ហ្វេ​ដឺ​រី​កា ម៉ូ​ហ្គែ​រី​នី បាន​បំពេញ​ដំណើរ ទស្សនកិច្ច​ទៅកាន់​រដ្ឋធានី ឡា​ហាវ៉ាន់ ដោយ ក្នុងនោះដែរ តំណាង​កំពូល​អឺរ៉ុប​រូបនេះ ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់ រដ្ឋមន្ត្រីការបរទេស​គុយបា លោក ប្រ៊ូ​ណូ រ៉ូ​ឌ្រី​ហ្គែ​ស ។​
​លោកស្រី ម៉ូ​ហ្គែ​រី​នី បានមក​ដល់ទី​ក្រុង ឡា​ហាវ៉ាន់ កាលពី​ថ្ងៃ​អង្គារ នឹង​គ្រោង​បំពេញ​ទស្សនកិច្ច នៅ​គុយបា​រយៈ ពេល​ពីរ​ថ្ងៃ ក្នុង​គោលបំណង​បង្កើត​ទំនាក់ទំនង​ឲ្យ​ប្រសើរ ក្រោយពី សហរដ្ឋអាមេរិក បានសម្រេច​ដក​ទណ្ឌកម្ម ចេញពី​ដែនដី​កោះ​មួយ​នេះ កាលពី​ចុងឆ្នាំ ២០១៤ ។​s1
​គួរ​បញ្ជាក់ថា គុយបា ជា​ប្រជាជាតិ​មួយ​ស្ថិតនៅក្នុង​សមុទ្រ​ការី​ប៊ៀ​ន នៃ​ទ្វីបអាមេរិក​ខាងជើង ដែល​ទទួល​ការដាក់ ទណ្ឌកម្ម ពី​អាមេរិក​ជាង ៥០​ឆ្នាំ​មកហើយ ។ បច្ចុប្បន្ន​គុយបា​មាន​ប្រជាជន ជាង ១១​លាន​នាក់ និង ផ្ទៃដី​ប្រមាណ ១០៩.៨៨៤ គីឡូម៉ែត្រ​ក្រឡា ។ ស្របពេល​នៃ​សេដ្ឋកិច្ច កំពុងតែ​ត្រូវការ​នូវ​ការអភិវឌ្ឍ​ជា​ចាំបាច់ ក្រោយ​ទណ្ឌកម្ម ដកចេញ​នោះ ប្រទេស​សេដ្ឋកិច្ច​ធំៗ ជាច្រើន បាន​សម្លឹង​មើលឃើញ​គុយបា ជា​ឋានសួគ៌​នៃ​ការវិនិយោគ​សម្រាប់ ពេលអនាគត ៕