ការធ្លាក់​យន្តហោះ A320 មាន​មនុស្ស​ស្លាប់​១៥០​នាក់ ក្នុងនោះ​មាន​សិស្ស​១៦​នាក់​និង​ទារក​២​នាក់

0

ភ្នំពេញ ៖ យន្តហោះ​ប្រទេស Airbus A320 របស់​ក្រុមហ៊ុន​អាកាសចរ Germanwings បាន​ផ្ទុក​មនុស្ស​១៥០​នាក់ ក្នុងនោះ​មាន​សិស្ស​១៦​នាក់ និង​ទារក​២​នាក់​។ យន្តហោះ​មាន​ផ្ទុក​អ្នកដំណើរ​ចម្រុះ​ជាតិ​សាសន៍​ចំនួន​១៤៤​នាក់ និង​នាវិក​៦​នាក់ ធ្វើដំណើរ​ពី​ទីក្រុង​បា​សេ​ឡូ​ណា d1របស់​ប្រទេស​អេ​ស្ប៉ា​ញ ឆ្ពោះ​មកកាន់​ទីក្រុង ឌូ​សែ​ដុ​ហ្វ របស់​ប្រទេស​អា​ល្លី​ម៉​ង់ ហើយ​បាន​ជួប​គ្រោះថ្នាក់​នៅ​ភាគខាងត្បូង​ប្រទេស​បារាំង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៥(​ម៉ោង​ក្នុង​តំបន់​)​។ រហូតដល់​ថ្ងៃទី​២៥ ខែមីនា នេះ ប្រអប់​ខ្មៅ​ត្រូវបាន​រកឃើញ ហើយ​បំណែក​យន្តហោះ​ជាច្រើន​បាន​ធ្លាក់​រប៉ាត់រប៉ាយ នៅតាម​ជ្រលង​ភ្នំ​ក្នុង​តំបន់​កើតហេតុ​។ កង​អន្តរាគមន៍​របស់​ប៉ូលិស​បារាំង​បានចេញ​ប្រតិបត្តិ​ការរុករក​បំណែ​ក​យន្ត ហោះ និង​សាកសព​ជនរងគ្រោះ​ផងដែរ​។d2 លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ប្រធានាធិបតី​បារាំង បាន​ថ្លែង​ក្រោយ​កើត​ឧបទ្ទវហេតុ​នោះ​ថា មនុស្ស​ធ្វើដំណើរ​ក្នុង​យន្តហោះ​នោះ សង្ស័យ​បាត់បង់​ជីវិត​ទាំងអស់​។ ដោយឡែក​អ្នកនាំពាក្យ​ក្រុម​អាជ្ញាធរ​អាកាសចរណ៍ DGAC បាន​ឲ្យ​ដឹងថា យន្តហោះ​បាន​ធ្លាក់​នៅ​ជិត​ទីក្រុង Barcelonnette ដែលមាន​ចម្ងាយ​ប្រហែល ១០០​គីឡូម៉ែត្រ ភាគ​ខាងជើង​ទីក្រុង រី​វឺ​រ៉ា នៃ​ដង​ទន្លេ​នី​ល របស់​ប្រទេស​បារាំង​។d4 សូមបញ្ជាក់ថា យន្តហោះ Airbus A320 មាន​អាយុកាល​២៤​ឆ្នាំ​មកហើយ ដោយ​យន្តហោះ​នោះ​ស្ថិតក្រោម​ការប្រតិបត្តិរ​បស់​ក្រុមហ៊ុនមេ ឈ្មោះ Lufthansa ចាប់តាំងពី​ឆ្នាំ ១៩៩១​រហូតមក​៕d3