​អឺរ៉ុប​ប​ញ្ចូ​ន​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​អី​រ៉ង​ចំនួន​៤០​នៅក្នុង​ប​ញ្ចី​ដាក់ទណ្ឌកម្ម​

0

​កាលពី​ថ្ងៃទី​២៣​ខែមីនា គណ​កម្ម​ធិ​ការ​សហគមន៍​អឺរ៉ុប​បាន​ផ្ញើលិខិត​ទៅកាន់​តំណាង​ក្រុមហ៊ុន​ដឹកជញ្ជូន​តាម​ដែនសមុទ្រ​របស់​អី​រ៉ង ដោយ​ប្រកាស​ពី​គម្រោង​ប​ញ្ចូ​ន​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​ចំនួន ៤០ របស់​អី​រ៉ង​ទៅក្នុង​ប​ញ្ចី​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​។f6
​ក្នុងចំណោម​ក្រុមហ៊ុន​ខាងលើ​មាន​ទាំង​ក្រុមហ៊ុន Ocean Capital Administration GmbH.​មាន​ទីតាំងនៅ​ទីក្រុង​Hamburg ប្រទេស​អាល្លឺម៉ង​ទៀតផង ដែល​ត្រូវ​ទទួលរង​នៅ​ការដាក់ទណ្ឌកម្ម របស់​សហគមន៍​អឺរ៉ុប ដោយសារតែ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ដឹកជញ្ជូន​របស់​ប្រទេស​សាធារណរដ្ឋ​អិស្លាម​អី​រ៉ង​។​
​នៅក្នុង​សារលិខិត​ខាងលើ អឺរ៉ុប​បាន​បញ្ចា​ក់ថា បណ្តា​ក្រុមហ៊ុន ទាំងនោះ​និង​បញ្ចូនទៅ​ក្នុង​ប​ញ្ចី​ដាក់ទណ្ឌកម្ម​ជាថ្មី​។​
​ឆ្លើយតប​ទៅនឹង​សកម្មភាព​ខាងលើ មេធាវី​ភាគី​អី​រ៉ង​បញ្ចា​ក់ថា សកម្មភាព​របស់​អឺរ៉ុប​មាន​លក្ខណ​នយោបាយ​ដោយ​មិនបាន​ប្រើប្រាស់​ភ័ស​តាង​ច្បស់​លាស់​ណាមួយ​នោះឡើយ​។ មេធាវី​អី​រ៉ង​បញ្ចាក់​ទៀតថា គោលដៅ​របស់​អឺរ៉ុប​ដើម្បី​ដាក់​គំនៀប​ទៅលើ​រដ្ឋាភិបាល​អី​រ៉ង​ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​ស្តីពី​កម្មវិធី​បរមាណូ​។​f3
​នៅក្នុង​ព្រិត​ការ​មួយ​ផ្សេងទៀត​ពាកព័ន្ធ​នោះដែរ កិច្ចព្រមព្រៀង ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​ក្រុម​ចរចា ៥​ភាគី​បូក​១ គ្រោង​អនុម័ត​ឲ្យ​បាន​នៅមុន​ថ្ងៃទី​៣១ មីនា​ខាងមុខ គឺជា​កិច្ចព្រមព្រៀង​នយោបាយ​មួយ​ដែល​អ៊ីរ៉ង់​ចេញមុខ​ធានា​នៅ​ចំពោះមុខ សហគមន៍​អន្តរជាតិ​ពី​តម្លាភាព​នៅក្នុង​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ពិសេស​មិន​ផលិត​គ្រាប់បែកបរមាណូ​។ ជា​ថ្នូរ​ត្រឡប់​វិញ សហគមន៍​អន្តរជាតិ​យល់ព្រម​លើក​ទ័​ណ្ឌ​កម្ម​ទាំងអស់​ចេញពី​អ៊ីរ៉ង់​។ លោក​ប្រមុខ​ការទូត​អាមេរិក​ច​ន ឃ៊ែ​រី​បាន​ថ្លែង​នៅក្រោយ​ជំនួប​ជាមួយ​សម​ភាគី​អ៊ីរ៉ង់​លោក​ម៉ូ​ហា​ម៉ា​ត យ៉ា​វ៉ា ហ្ស៉ា​រី​ហ្វ​ថា កិច្ចចរចា​បាន​ផ្តោតលើ​ប្រធានបទ​ពិបាកៗ​ជាច្រើន តែមាន​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។ រីឯ​សម​ភាគី​អ៊ីរ៉ង់​លោក​ហ្ស៉ា​រី​ហ្វ​ក៏បាន​យល់ឃើញ​ដូច​លោក​ឃ៊ែ​រី​ដែរ តែ​បាន​អះអាងថា នៅមាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​។​
​យោងតាម ប្រមុខ​ការទូត​អ៊ីរ៉ង់​ដដែល កិច្ចចរចា ៥​ភាគី​បូក​១​បាន​ឈាន​ចូលដល់​ដំណាក់កាល​មួយ​ពិបាក និង​ដែល​គេ​ត្រូវ​និយាយ​ត្រង់​ទៅ ត្រង់​ដោយ​តម្លាភាព និង​ស្មើភាព​គ្នា​។ ទន្ទឹមគ្នានេះ លោក​ហ្ស៉ា​រី​ហ្វ​បាន​បង្ហើប​ឲ្យ​ដឹងថា មាន​សញ្ញា​វិជ្ជមាន​ជាច្រើន​កំពុង​លេចឡើង​នៅក្នុង​កិច្ចចរចា​ពេលនេះ និង​ថា ក្រុម​អ្នកចរចា​អ៊ីរ៉ង់​នឹង​បន្ត​ស្ថិតក្នុង​ទីក្រុង​ឡូ​សាន​ដោយ​គ្មាន​កំណត់ ថ្ងៃ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​នយោបាយ​មួយ​ស្តីពី សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដ៏​ចម្រូងចម្រាស​។ ក៏ប៉ុន្តែ សុទិដ្ឋិនិយម​របស់​អ៊ីរ៉ង់ និង​អាមេរិក​ពេលនេះ​មិនមែនជា​ការយល់ឃើញរ​បស់​ភាគី​ចរចា​អឺរ៉ុប​ទេ​។​

​មន្ត្រីការទូត​អឺរ៉ុប​ម្នាក់​បាន​ឆ្លើយ​នៅមុខ​ក្រុមអ្នកកាសែត​ថា កិច្ចព្រមព្រៀង​នយោបាយ​មួយ​ស្តីពី​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ស្ថិតនៅ​ឆ្ងាយ សែនឆ្ងាយ និង​ថា លោក​គ្មាន​ជំនឿ​បន្តិច​ណា​សោះ​ថា គេ​អាច​រកឃើញ​កិច្ចព្រមព្រៀង​នៅក្នុង​សប្តាហ៍​នេះ​។ មន្ត្រីការទូត​អឺរ៉ុប​ដដែល​ថែមទាំង​បាន​និយាយ​ចំអក​ថា អ៊ីរ៉ង់​បាន​ប្តូរ​ជំហរ​ជា​រៀងរាល់ថ្ងៃ ម្តង​បោះជំហាន​ទៅមុខ ម្តង​បោះ​ថយក្រោយ​វិញ​៕f2