​អូស្ត្រាលី​និង​ឥណ្ឌូនេស៊ី​សហការ​ស្រាវជ្រាវ​ពី​មូល​និ​ធី​ជួយ​ដល់​ក្រុម​អិស្លាម​បង្កើត​រដ្ឋ​

0

​រដ្ឋាភិបាល​អូស្ត្រាលី​និង​ឥណ្ឌូនេស៊ី​បាន​សហការគ្នា​ដើម្បី​ស្រាវជ្រាវ​ពី​មូល​និ​ធី​យ៉ាងច្រើន​ដែល​បាន​ប្រមូល​នៅក្នុង​ប្រទេស​អូស្ត្រាលី ក្រោយមក​បញ្ចូនទៅ​កាន់​ប្រ​ទេ ឥណ្ឌូនេស៊ី ដើម្បី​បន្ត​បញ្ចូនទៅ​ឲ្យ​ក្រុម​អិស្លាម​បង្កើត​រដ្ឋ​IS នៅក្នុង​ប្រទេស​អី​រ៉ា​ក់​។​g2
​មូលនិធិ​សម្រាប់​ជួយ​ដល់​ក្រុម​IS​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​បាយ​ហិ​រញ្ញា​វត្ថ​របស់​ម​ជ្ឈ​ម​ណ្ឌុ​ល​វិភាគ​និង ផ្តា​ល់​សេវាកម្ម​ហិរញ្ញ​វត្ថ​របស់​ឥណ្ឌូនេស៊ី ជាមួយ​ម​ជ្ឈ​ម​ណ្ឌូ​ល​វិភាគ​និង​សេវាកម្ម​ហិរញ្ញវត្ថុ អូស្ត្រាលី​។ លោក​Agus Santoso ប្រធាន​ក្រុម​ស្រាវជ្រាវ​របស់​ឥណ្ឌូនេស៊ី​បាន​ឲ្យ​ដឹងថា ព័ត៌មាន​ស្តីពី​ពលរដ្ឋ​ឥ​ណ្ឌ​នេ​ស៊ី​ទទួល​ប្រាក់ បាន​បញ្ចូនទៅ​ឲ្យ​ប៉ូលិស​អូស្ត្រាលី​ស្រាវជ្រាវ​ស្វែងរក​ប្រភព​ផ្គត់​ផ្គង​ប្រាក់​ឲ្យ​ទៅ​ក្រុម IS​។ មន្ត្រី​ទទួលបន្ទុក​ហិរញ្ញវត្ថុ​ឥ​ណ្ឌ​នេ​ស៊ី​នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អូស្ត្រាលី​ពិភាគ្សា​ពី​បញ្ហា​ទាំងនោះ​។​g3 (1)
​លោក Agus Santoso បន្ត​ឲ្យ​ដឹង​ទៀតថា ប្រាក់​ជំនួយ​ទៅ​ឲ្យ​ក្រុម IS​អាច​កើនឡើង​រហូតដល់​រាប់សែន​ដុល្លារ​។ ភាគច្រើន​មូលនិធិ​ទាំងនោះ​សម្រាប់​ផ្ទាល់​ទៅ​ឲ្យ​ក្រុម​ជន​ជាត​ឥណ្ឌូនេស៊ី​សម្រាប់​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ទួ​គី​ហើយ​ឆ្លង​ចូលទៅ​សី​រី​។​
​នៅក្នុង​សន្និសីទ​អន្តរជាតិ​ដើម្បី​ទប់ទល​និង​ការវាយប្រហារ​ភេរវកម្ម​បង្ករ​ឡើង​ដោយ​ក្រុម​IS ធ្វើឡើង​នៅ​ទីក្រុង​ហ្សា​កាតា​កាលពី​ថ្ងៃទី​២៣​កន្លងមក ក្រុម អ្នកឯកទេស​១៩​នាក់​សម្រាប់​ឡើង​គម្រោង​ប្រយុទ្ធប្រឆាំង IS​នៅ​ឥណ្ឌូនេស៊ី​បាន​ពិភាក្សា​ជាមួយ​ក្រុម​អ្នកឯកទេស​មកពី​ប្រទេស​ហ្វីលីពីន និង​ម៉ាឡេស៊ី​។g4
​ដោយឡែក​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​មាន​គេហទំព័រ​អិស្លាម​ជាង​២០០​ផ្សេងគ្នា ក្នុងនោះ​មាន​គេហទំព័រ​ជាច្រើន​ផ្សព្វផ្សាយ​ពី​ទស្សន​នយោបាយ​របស់​ក្រុម IS៕