ភ្នំពេញៈជនសង្ស័យ2នាក់ត្រូវបានឃាត់ខ្លួនក្រោយឆែកត្រួតពិនិត្យឃើញក្រាមពណ៌សថ្លានិងជញ្ជីងសំរាប់ថ្លឹងមួយគ្រឿងនៅក្នុងហោប៉ៅកាលពីវេលាម៉ោង12.40នាទីរំលងអាធ្រាតឈានចូលថ្ងៃទី26ខែមិនាឆ្នាំ2015 ស្ថិតនៅចំនុចមុខផ្ទៈលេខ28Bផ្លូវលេខ223ក្រុម14ភូមិ12
សង្កាត់ផ្សារដើមគរខណ្ឌទួលគោករាជធានីភ្នំពេញ។ តាមប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថាកំលាំងប៉ុស្តិ៍នគរបាលផ្សារដើមគរបានចុះល្បាតការពារសុវត្ថិភាពនៅក្នុងមូលដ្ឋានបានប្រទៈឃើញជនសង្ស័យ2នាក់ត្រូង់ចំនុចខាងលើមានការសង្ស័យបានធ្វើការត្រួតពិនិត្យក៏ឃើញមានក្រាមពណ៌សថ្លា(សង្ស័យជាគ្រឿងញៀន)ចំនួន2កញ្ចប់តូចនិងជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនមួយគ្រឿងនៅក្នុងហោប៉ៅក៏ធ្វើកាឃាត់ខ្លួនតែម្តង។សមត្ថកិច្ចបានបន្តអោយដឹងទៀតថាជនសង្ស័យដែលឃាត់ខ្លួននោះទីមួយឈ្មោះជាដាលីហៅលីភេទប្រុសអាយុ24ឆ្នាំជនជាតិខ្មែរមុខរបរពុំពិតប្រាកដស្នាក់នៅភូមិព្រែកចាកឃុំព្រែកចាកស្រុកកំពង់ត្រាចខេត្តកំពត។ជនសង្ស័យទី2ឈ្មោះម៉ាចំរើនហៅស្ទីកអាយុ29ឆ្នាំជនជាតិខ្មែរមុខរបរពុំពិតប្រាកដស្នាក់នៅផ្ទៈជួលគ្មានលេខផ្លូវលំភូមិត្រពាំងពណ៌ថ្មីសង្កាត់ទួលរកាខណ្ឌដង្កោរាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលផ្សារដើមគរបញ្ជូនទៅអធិការដ្ឋាននគបាលខណ្ឌទួលគោកចាត់កាទៅតាមនីតិវិធីច្បាប់៕



































