​នគរបាល​ខេត្តមណ្ឌលគិរី​បញ្ជូន​ខ្លួន​បុរស​ម្នាក់​ទៅ​តុលាការ​ពីបទ​ប្រើប្រាស​អាវុធ​ខុសច្បាប់​

0

បុរស​ម្នាក់​ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​កសាង សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​នៅ​ព្រឹក​ថ្ងៃទី​២៥​មិនា​២០១៥​នេះ​ពីបទ​រក្សាទុក​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។​​លោក​វរសេនីយ៍ឯក សូ សុវណ្ណ ស្នងការរង​និង​ជា​IMG-20150326-WA0032

ប្រធានការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​នគរបាល ឃាត់ខ្លួន​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​នោះ​រោង វ៉ុ​ង​ហៅ​ក្រាក់​អាយុ​៤៤​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ពូ ត្រំ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​មុខរបរ​កសិករ​។​
លោក​ស្នងការរង​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​ជនសង្ស័យ​នៅពេល​ផឹកស្រា​ស្រវឹង​បាន​យក​អាវុធ ម៉ាក​CKC​ដែល​រក្សាទុក​ខុសច្បាប់​មក​បាញ់​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​។​បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាតំបូង​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕