ខេត្តកណ្តាលៈ
មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាស ជិះម៉ូតូឌុបគ្នា០២នាក់ ចេញល្បាតនៅពេលយប់ ដើម្បីបង្កាទប់ស្កាត់និងបង្ក្រាបបទ
ល្មើសផ្សេងៗ ការពារសន្តិសុខ សុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ ខណៈកំពុងជិះល្បាត
នោះក៏បានបុកគ្នាជាមួយម៉ូតូ០១គ្រឿង ម៉ាកធុនសេ១០០កូរ៉េ បណ្តាលឲ្យមន្ត្រីនគរបាល
ម្នាក់រងរបួសបែកផ្លោកនោមស្លាប់មួយរំពេច រីឯមន្ត្រីនគរបាលម្នាក់និងបុរសជាអ្នកបើកបរម៉ូតូធុនសេ១០០កូរ៉េ រងរបួសធ្ងន់កាលពីវេលាម៉ោង២០.៣០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ លើ
កំណាត់ផ្លូវជាតិលេខ២៦១ ផ្លូវក្រាលកៅស៊ូតភ្ជាប់ពីផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិជ្រេ១០០ ឃុំសំបួរមាស ស្រុកមុខកំពូល ។លោកអនុសេនីយ៍ឯក សៀន សម្បត្តិ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាសបានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ថា មន្ត្រីនគរបាលស្លាប់បាត់បង់ជីវិតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមានឈ្មោះ យឹម តូច ភេទប្រុស អាយុ៤៦ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសំបួរមាស បច្ចុប្បន្នរស់នៅក្នុងភូមិពោងឃុំសំបួរមាស ស្រុកមុខកំពូល រីឯមន្ត្រីនគរបាលដែលរងរបួសធ្ងន់មានឈ្មោះ ស៊ុន ទ្រី ភេទប្រុស អាយុ៤២ឆ្នាំ ជា
នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាស មានទីលំនៅក្នុងភូមិអន្លុងស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ។ ចំណែកឯភាគីម៉ូតូធុនសេ១០០កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1E9266 មានឈ្មោះ អៀត អុន ភេទប្រុស អាយុ៣៨ឆ្នាំ (របួសធ្ងន់) មានទីលំនៅក្នុងភូមិ/ឃុំកើតហេតុខាងលើ ។លោកនាយប៉ុស្តិ៍បានបន្តទៀតថា នៅវេលាម៉ោង៨យប់លោក ស៊ុនទ្រី នាយរងប៉ុស្តិ៍បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍មួយរូបគឺលោក យឹម តូច ជិះម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ូគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខន-ប1-4272 របស់អង្គភាពឌុបគ្នាចេញល្បាតនៅគោលដៅទី២ ដើម្បីបង្កាទប់ស្កាត់បទល្មើសផ្សេងៗ ការពារសន្តិសុខ សុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ។ ពេលចេញល្បាតនោះលោកនាយរងប៉ុស្តិ៍បានធ្វើដំណើរចេញពីប៉ុស្តិ៍ ដោយបានបើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ហើយចុះកាត់មក ផ្លូវជាតិលេខ២៦១
ក្នុងទិសដៅពីជើងទៅត្បូង ខណៈជិះល្បាតដល់ចំណុចកើតហេតុ ក៏បានបុកគ្នាជាមួយម៉ូតូធុនសេ១០០កូរ៉េដែលបើកបរបញ្ច្រាសទិសគ្នា ពេញមួយទំហឹងនៅចំពាក់កណ្តាលទ្រូងផ្លូវ បណ្តាលឲ្យមន្ត្រីនគរបាលប៉ុស្តិ៍ដែលជាអ្នករួមដំណើររងរបួសបែកផ្លោកនោមស្លាប់មួយរំពេច រីឯលោកនាយរងប៉ុស្តិ៍រងប៉ុស្តិ៍និងបុរសម្នាក់ជាអ្នកបើកបរម៉ូតូធុនសេ១០០ក៉ូរ៉េរងរបួសធ្ងន់ ។
លោកអនុសេនីយ៍ឯក សៀន សម្បត្តិ បានបន្តទៀតថា ក្រោយពីមានហេតុការណ៍កើត
ឡើងរថយន្តសាមុយបានដឹកជនរងគ្រោះទាំង២នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យលោកសង្ឃក្នុងរាជធានីភ្នំពេញដើម្បីសង្គ្រោះអាយុជិវិត ។ ចំណែកឯម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ចុះទៅធ្វើការវាស់វែងដកហូតបញ្ជូនទៅកាន់អធិការដ្ឋាននគរ
បាលស្រុកមុខកំពូលដើម្បីចាត់ការតាមច្បាប់ ។បច្ចុប្បន្នសាកសពជនរងគ្រោះជាមន្ត្រីនគរ
បាលត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕




































