ម្ចាស់ហាងផឹកស៊ីយីហោ ” ២២២ជួបមិត្ត”នៅក្នុងក្រុងតាខ្មៅខេត្តកណ្តាលរងការចោទប្រកាន់ថា បានរួមដៃជាមួយកូនចៅរបស់ខ្លួន ព្រួតគ្នាវាយទៅលើភ្ញៀវដែលចូលផឹកស៊ីក្នុងហាងម្នាក់ឡើងខៀវភ្នែក។លោក តុង តារា ជាមន្ត្រីអនុរក្សពន្ធនាគាខេត្តកណ្តាលបានរៀបរាប់ឱ្យដឹងថា កាល
ពីវេលាម៉ោង១១យប់ ថ្ងៃទី២១ មិនា ២០១៥ កន្លងទៅ លោកនិងមិត្តភ័ក្ត្រម្នាក់ទៀត បាននាំគ្នាទៅផឹកស៊ីនៅ ក្នុងហាង២២២ជួបមិត្ត ដែលស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ប៉ុន្តែ ដោយសារយប់បន្តិចទៅហើយនោះ ហើយក៏មិនសូវមានភ្ញៀវផងនោះ លោកបានហៅស្រាបៀរ និងផឹកអស់តែមមួយកំប៉ុងក៏បា ន គិតលុយដើរចេញ។ គ្រានោះ មិត្តរបស់លោកក៏បានរោទ៍ម៉ូតូ ព្រោះម៉ូតូឈ្លក់សាំង ហើយខ្លួនក៏ដើរទៅបន្ទប់ទឹកដើម្បីនោម ស្រាប់តែភ្លាមនោះថៅកែហាងឈ្មោះស្រូយ ហុងលី អាយុ៣២ឆ្នាំ បានដើរចេញពី តុគិតលុយ រួចបានស្រែកបញ្ជារឱ្យបក្សពួករបស់ខ្លួន៥ទៅ៦នាក់ វាយរូបលោក ហើយថៅកែហាងក៏បានចូលរួមវាយរូបលោកដែរ បណ្តាលឱ្យរបួសយ៉ាងដំណំ បែកមុខ ខៀវភ្នែក ហើយក្រោយពីវាយរួច គេក៏បាន ឱ្យគូរកនរបស់គេរត់គេចខ្លួនអស់ ហើយលោកក៏បានដាក់ពាក្យបណ្តឹងប្តឹងឱ្យនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់តាខ្មៅ ជួយអន្តរាគមន៍ ទៅតាមផ្លូវច្បាប់ទៅ តែរហូតមកដល់ពេលនេះ គឺពុំទាន់មានដំណោះស្រាយ និង សងសំណងជូនរូបលោកឱ្យបានសមរម្យនៅឡើយទេ។

នៅក្នុងបុស្តិនគរបាលលោកស្រូយ ហុងលី ម្ចាស់ហាង២២២ជួបមិត្ត ក៏បានប្រាប់ដែរថា បើនិយាយទាំងលើកនេះ លោកតុង តារា ធ្លាប់បានចូលមិនផឹកស៊ីនៅហាងរបស់លោកបីលើកមកហើយ ហើយនៅយប់កើតហេតុ គាត់បានមកគ្នាពីរនាក់ និងបានហៅស្រាបៀរចំនួនមួយកញ្ច្រែង ប៉ុន្តែ ផឹកអស់តែមួយកំប៉ុងទេ រួចក៏នាំគ្នាក្រោកដើរចេញ។ ភ្លាមនោះលោកក៏បានដើរចេញមកនិងសុំគិតលុយ ហើយគា ត់បានហុចលុយក្រដាស់មួយម៉ឺនរៀលឱ្យ ខ្ញុំក៏អាប់ឱ្យគាត់៧០០០រៀលវិញ។ គ្រានោះដែរ បក្សពួកគាត់ម្នាក់ទៀតក៏បានបញ្ឆេះម៉ូតូ ហើយរោទ៍តម្លើងហ្ក៊ែរម៉ូតូ យ៉ាងខ្លាំងៗប្រមាណជា១០នាទី ខ្ញុំក៏ចេញទៅឃាត់ កុំ ឱ្យធ្វើដូច្នោះ ព្រោះផ្អើលភ្ញៀវអស់ហើយ រួចក៏ដើរចូលទៅក្នុងហាងវិញទៅ ហើយរឿងគេវាយគាត់នោះ គឺខ្លួនមិនដឹងទេ ព្រោះខ្លួននៅក្នុងហាង ហើយគេវាយនៅពីមុខហាង ។

បន្ទាប់ពីជួបគ្នាដោះស្រាយ ភាគីរងគ្រោះទាមទារប្រាក់ព្យាបាលរបួសនិងជំងឺចិត្តចំនួន៥០០ដុល្លារ ប៉ុន្តែ ភាគីម្ចាស់ហាងថាសុំដល់ឃ្លាទៅគិតមើលសិន ប៉ុន្តែ ក្រោយមកភាគីទាំង២បានយល់ព្រមគ្នាបញ្ជាប់រឿង ដោយខាងម្ចាស់ហាងសុខចិត្តសង់ទៅជនរងគ្រោះចំនួន២០០ដុល្លារ។ទាក់ទងទៅហ្នឹងករណីនេះមតិសាធារណៈ បានលើកឡើងថា បើខ្មោចក្នុងមិនឱ្យដៃខ្មោចក្រៅក៏មិនហ៊ានដែរ ហើយការឆ្លើយរបៀបនេះគ្រាន់តែជាឡេះមួយប៉ុណ្ណោះ ហើយទោះជាយ៉ាងណារឿងកើតនៅក្នុងហាងរបស់ខ្លួន ដូច្នេះ ចង់មិនចង់ម្ចាស់ហាងត្រូវ តែទទួលខុលត្រូវដែរ ហើយប្រសិនបើធ្ងន់ធ្ងរហាងដែលកើតបញ្ហានោះនឹងត្រូវប្រឈមទៅហ្នឹងការបិទទ្វារថែមទៀតផង។



































