នាយ​ប៉ុ​ស្តី​ស្វាយ​រលំ​មួយរូប​រង​ការ​ចោទថា​ដោះលែង​ជនល្មើស​ក្រៅ​ប្រ​ព័​ន្ឋ​តុលាការ​

0

​នាយប៉ុស្តិ​ន​នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​រលំ រង​ការចោទប្រកាន់ថា មិន​អើពើ​ក្នុងការ​បង្ក្រាប​បទល្មើស និង​បណ្តោយឱ្យ​ជនដៃដល់​រត់គេចខ្លួន​ទៀត ទោះជា​ជនសង្ស័យ​បាន​ប្រើ​ដែកឆាប​ចាក់ ទៅលើ​ជនរងគ្រោះ​ឲ្យ​រងរបួស​ធ្ងន់​យ៉ាងណាក៏ដោយ​។IMG-20150326-WA0034_resized
​អ្នកស្រី​ហេង សា​វិ​ន អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​ថា អ្នកស្រី​មានការ​ខកចិត្ត​ចំពោះ​លោក​អ៊ូច សុខ មេ​ប៉ុស្តិនគរបាល​ស្វាយ​រលំ​ជាខ្លាំង ខណៈដែល​កូន​របស់​ត្រូ​គាត់​ត្រូវគេ​ចាក់ ហើយ​បាន​ទៅប្តឹង​សុំ​ការអន្តរាគមន៍ លោកនាយ​ប៉ុស្តិ និយាយថា យប់​ហើយ​ចាំ​ព្រឹក​ឡើង​ចាំ​ចាត់ការ ហើយ​ព្រឹក​ឡើង​បាន​កោះហៅ​ក្រុម ជនសង្ស័យ​ចំនួន​៣​នាក់​មកហើយ តែ​មិន​ឃុំខ្លួន​ហើយ​ថែមទាំង​ដោះលែង ទុក​ឱកាស​ឱ្យ​ជនដៃដល់​រត់គេចខ្លួន​អស់​។​

IMG-20150326-WA0035_resized
​អ្នកស្រី​បាន​បន្តថា កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី ព្រលប់​ថ្ងៃទី​២១ មិនា ២០១៥ កន្លងទៅ កូនប្រុស​របស់គាត់​ឈ្មោះ​ព្រី ស៊ី​វិ​ន អាយុ​២២​ឆ្នាំ និង​មិត្ត​ភ័ក្ត្រ​២​នាក់​ទៀត បាន​ជិះ​ម៉ូតូ​ទៅ​មើលល្ខោន​ក្នុង​វត្ត​ពោធិព្រឹក្ស​។​លុះ​ទៅដល់​ក្លោងទ្វារ ក៏ត្រូវ​ជនដៃដល់​មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង ប្រដាប់​ដោយ​ដំបង កាំបិត និង​ដែកឆាប ស្ទាក់​វាយ កាប់ ចាក់ មកលើ​ក្រុម​កូន​របស់គាត់ ហើយ​បាន​ចាក់​ត្រូវ​កូន គាត់​មួយ​ដែកឆាប​រងរបួស​ជា​ទម្ងន់ រួច​ក៏បាន​រត់គេចខ្លួន​អស់​ទៅ​។ បន្ទាប់ពី​កើយ​ហេតុ​ក៏​បញ្ជូន​កូន​ទៅ​មន្ទីរពេទ្យ​ជ័យជំនះ​ដើម្បី​ធ្វើការ​សង្គ្រោះ ហើយ​ក៏បាន​ប្តឹង​នគរបាល​ប៉ុស្តិ​ភ្លាមៗ​ដែរ ប៉ុន្តែ ត្រូវបាន​លោក​មេ​ប៉ុស្តិ និយាយថា យប់​ហើយ​មិន​ធ្វើ​ការឱ្យ​ទេ ចាំ​ព្រឹក​ទៅ​។ លុះ​ព្រឹក​ឡើង​គាត់​ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​ម្តងទៀត ហើយ​នគរបាល​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនបង្ក​បីនាក់​ក្នុងចំណោម​៦​នាក់ និង​បាន​ចាប់​ទាំង​ជនដៃដល់​ថែ​

111
​ម​ទៀតផង រួមមាន​ទីមួយ​ឈ្មោះ​អា​ផៃ អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​លេខ​៤ ( ជនដៃដល់ ) ទី​២​ឈ្មោះ​វ​ណ្ណី ហៅ​លៀប អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​៤ និង​ទី​៣​ឈ្មោះ​អា​បុល អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​ព្រីង ឃុំ​សិត្បូ​រ៍​។​តែ​ក្រោយពី​សាកសួរ​រួច លោក​មេ​ប៉ុស្តិ ក៏បាន​ដោះលែង​ជន​ទាំង​៣​ឱ្យមាន​សេរីភាព​អស់​ទៅ ដោយ​មិនដឹង​មូលហេតុ​។ ចំណែក​កូនប្រុស​របស់​ខ្ញុំ​ដោយសារ​របួសធ្ងន់​ពេក មួយថ្ងៃ​ក្រោយមក​ត្រូវ​គ្រូពេទ្យ​បញ្ជូនទៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ សូ​វៀត ហើយ​ឥឡូវនេះ​ស្ថានភាព​កាន់​ធ្ងន់ធ្ងរ​ទៅៗ មិនដឹង​ជា​យ៉ាងណា​នោះទេ​។​
​ចំណែកឯ​លោក​អ៊ូច សុខ បាន​ឆ្លើយ​យ៉ាងខ្លី​តាម​ទូរស័ព្ទ​ថា លោក​មិនបាន​ប្រព្រឹត្តិ​ដូច​ការចោទប្រកាន់​ទេ ហើយ​ណាមួយ​បទល្មើស​នោះ មិន​ជាក់ស្តែង ហើយក៏​ហៅ​ជនសង្ស័យ​មក​គ្រាន់តែ​សាក សួរ​បឋម ប៉ុណ្ណោះ ហើយ​ក៏បាន​បញ្ជូន​សំណុំរឿង​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង អស់ហើយ​ដែរ​។​
​គួរ​បញ្ជាក់ដែរថា លោកនាយ​ប៉ុស្តិ​ខាងលើ ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​និយាយថា សំបូរ​រឿងអាស្រូវ​មិនតិច​ទេ ហើយ​នៅពេល​កើតមាន​រឿង​រ៉ាង​ម្តងៗ​គេ​តែងតែ​គេចវេះ​យក​ឡេះ​មិន​អស់​មិន​ហើយ​គ្មាន​ការទទួលខុសត្រូវ​ណាមួយ ហើយដោយ​ស៊ូរ​ទ្រាំ​ទង្វើរ​បែបនេះ​មិនបាន​ប្រជាពលរដ្ឋ ធ្លាប់​ទាំង​បាននាំគ្នា​ផ្តិត​ស្នាម​មេដៃ ធ្វើ​យក​ញ្ញា​ត្តិ​ទៅ​ស្នងការ​ខេត្តកណ្តាល​ដើម្បី​ដក​ទំលាក់​លោក អ៊ូច សុខ​មេ​ស្តិ៍​នគ​បាល​ស្វាយ​រលំ​ថែម​ទៀតផង ៕