ចោរ​ប្រដាប់អាវុធ​២​នាក់​ចូល​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​យកបាន​ខ្សែក​១​ខ្សែ​តំលៃ​៤០​មឺ​ុ​ន​រៀល​រួច​គេចខ្លួនបាត់​យ៉ាង​រហ័ស​

0

 

​ខេត្ត​ត្បូងឃ្មុំ​៖ ក្រុមចោរ​ប្រដាប់​ដោយ​កាំភ្លើង​K59១​ដើម​និង​មាន​គ្នា ២ នាក់ បានធ្វើ​សកម្មភាព ចូល​បាញ់​ប្លន់​យក ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ ដោយបាន​បាញ់​គំរាម បណ្តាល​ឲ្យ​ជនរងគ្រោះ​ជា​កូនប្រសារ​ម្ចាស់ផ្ទះ​រងរបួស​ភ្លៅ​១​គ្រាប់ ហើយ​ក្រោយពី​រើកកាយ​មិនមាន​image

ទ្រព្យសម្បត្តិ ក៏​ឆក់យក​ខ្សែក​ផ្លាក​ទីន​របស់​កូនស្រី​ម្ចាស់ផ្ទះ​ដែលមាន​តំលៃ​៤០​មឺ​ុ​ន​រៀល ហើយ រត់គេចខ្លួន​បាត់​យ៉ាង​រហ័ស​។ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ ទី​២៥ ខែមីនា ឆ្នាំ​២០១៥ នៅ​ភូមិ​និគម​ក្រោម ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​​ប្រភពពី​សមត្ថកិច្ច​បា​ន​ប្រាប់​ឲ្យ​ដឹងថា ផ្ទះ​ដែល​រង​ដោយ​អំពើ​ប្លន់​ឈ្មោះ តុល តុង​ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ស្រប​ពេលដែល​សមាជិក​ក្រុមគ្រួសារ​កំពុងតែ​នៅ​ជុំគ្នា មិនទាន់​នឹង​បិទទ្វារ​ផង​នោះ​ក៏​ស្រាប់​តែមាន​ក្រុមចោរ​ប្រដាប់អាវុធ​២​នាក់​បាន​ដើរ​សំដៅ ចូល​មកដល់​ក្នុងផ្ទះ រួច​ដក​កាំភ្លើងខ្លី K59 ភ្ជង់​គំរាម​បាញ់សម្លាប់ ប្រសិនបើ​អ្នកណា​តដៃ​នោះ ។​ប្រភព​ដដែល​បន្តថាphoto 1

គ្រានោះ​ដោយសារ​កូនប្រសារ​ប្រុស​ម្ចាស់ផ្ទះ មិនបាន​ស្តាប់បង្គាប់​ចោរ​ទើប​ចោរ​បាញ់​ចំនួន​២​គ្រាប់​ចំ​ភ្លៅ​១​គ្រាប់ រួច​ក្រុមចោរ​បានធ្វើ​សកម្មភាព រើកកាយ​រក​ទ្រព្យសម្បត្តិ​មិនឃើញ​មាន​ហើយក៏​ឆក់​ផ្តាច់​ខ្សែក​ផ្លាក​ទី​ពី​កូនស្រី​ម្ចាស់ផ្ទះ​១​ខ្សែ​ដែលមាន​តំលៃ​៤០​មឺ​ុ​ន​រៀល រួច​គេចខ្លួនបាត់​តែម្តង​យ៉ាង​រហ័ស ។​​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​បន្តថា វេលា​ម៉ោង ១៩:៣០ នាទី យប់​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៥ មាន​ជនល្មើស​២ នាក់​ស្លៀកពាក់​ស៊ី​វី​ល ពាក់អាវ​សៗ​ប្រផេះ មាឌ​ស្តើង កំពស់​ប្រហែល ១,៦៥ ម៉ែត្រ អាយុ​ប្រហែល 30 ឆ្នាំ​ជាតិខ្មែរ មធ្យោបាយ​ថ្មើរជើង ប្រដាប់​ដោយ​កាំភ្លើងខ្លី K59 ប្រើ​គ្រាប់​លុក កែច្នៃ ធ្វើ​សកម្មភាព​ចូល ប្លន់​ទ្រព្យសម្បត្តិ នៅផ្ទះ​ប្រជាពលរដ្ឋ​ឈ្មោះ តុល តុង ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ នៅ​ភូមិ​ឃុំ ខាងលើ ។​​photo 5

ប្រភព​ដដែល​បាន​បន្តថា ក្នុង​ពេលធ្វើ​សកម្មភាព ជនល្មើស​បាន​បាញ់ ចំនួន​២​គ្រាប់ បណ្តាល​ឲ្យ​ជនរងគ្រោះ ឈ្មោះ អ៊ឹម ភាព ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ជា​កូនប្រសារ​ម្ចាស់ផ្ទះ បណ្តាល​ឲ្យ រងរបួស​ភ្លៅ​ខាងឆ្វេង ហើយ​ត្រូវ ក្រុមគ្រួសារ យកទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ សម្តេចម៉ែ (​ក្រុង​សួង​) ។​​បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង ធ្វើ​សកម្មភាព ត្រួតពិនិត្យ កន្លែងកើតហេតុ និង​ពង្រាយ​កម្លាំង​ជាច្រើន តាម​គោលដៅ សំខាន់ៗ ស្វែងរក​ជនល្មើស​ដើម្បី​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕​photo 4