ខេត្តកំពង់ចាម: រថយន្តយីឌុបភ្លៅ៤ដឹកអុសពេញរបស់ឈ្មួញ១គ្រឿង បានបំផ្លាញស្ពានបាឡេតំលៃ១លានដុល្លា បណ្តាលឲបាក់ស្រុតខ្ទេចម៉ត់កាលពីវេលារំលងអាធ្រាតក្រោយកើតហេតុអ្នកបើកបររត់គេចខ្លូនបាត់ចំណែកព្រូ២នាក់ត្រូវឃាត់ខ្លួនបាន ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១រំលងអាធ្រាតចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ចំណុចស្ពានពោធិ៍សាលា ក្នុងភូមិព្រែកអណ្តូង ឃុំព្រែកក្របៅ ចន្លោះផ្លូវពីថ្នល់ទទឹង ឃុំជ្រៃវៀន ទីរួមស្រុកព្រៃឈរ ទៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។
សម្មត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅម៉ោងកើតហេតុ មានរថយន្ត មួយគ្រឿងម៉ាកហ្វីណូ ពណ៍លឿងគ្មាស្លាកលេខ (យីឌុបភ្លៅ៤)ដឹកអុសពេញ បានបើកបរឆ្លងកាត់ដល់ពាក់កណ្តាលស្ពាន ស្រាប់តែបាក់តែម្តង ក្រោយកើតហេតុអ្នកបើករថយន្ត បានរត់គេចខ្លួនបាត់ បន្សល់តែរថយន្តនៅជាប់កណ្តាលស្ពាន និងព្រូ២នាក់ត្រូវបានឃាត់ខ្លួនមកសួរនាំ។

តាមមន្ត្រីសាធារណការខេត្ត១រូបបានប្រាប់ឲដឹងថា ស្ពានដែកបាឡេនេះមានតំលៃ១លានដុល្លា ហើយក៏រាងចាស់ទ្រុតទ្រមខ្លះដែរ ហើយជំនាញក៏បានដាក់ស្លាកសញ្ញាហាមចំពោះយានយន្តគ្រប់ប្រភេទឆ្លងកាត់លើសពីទំងន់៥តោនឡើង ដែរប៉ុន្តែអ្នកបើកបរនៅតែឆ្លងទៀត ដូច្នេះម្ចាស់រថយន្តត្រូវទទួលខុសត្រូវចំពោះករណីនេះ។
ដោយឡែកនៅព្រឹកថ្ងៃទី២៦ ខែមីនា កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធបានចុះទៅកន្លែងកើតហេតុ ដើម្បីស្ទួចយករថ យន្តចេញ និងពិនិត្យការខូចខាត ដែលដឹកនាំដោយ លោក មឿនផា អភិបាលស្រុកនិងប្រធានសាធារណៈការស្រុក៕





































