ភ្នំពេញ៖ រថយន្តមួយគ្រឿងម៉ាកតាកូម៉ាបានបុកគ្នាមួយម៉ូតូHondaAirbladeមួយគ្រឿង យ៉ាងទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ១៣៨ កែវនិងលេខ ២២៥ សង្កាត់ផ្សារដេប៉ូ២
ខណ្ឌទួលគោករាជធានីភ្នំពេញ។យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលបានចុះមកត្រួតពិនិត្យនិងវាស់វែងដល់ចំណុចកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយម៉ាកតាកូម៉ាពណ៌ទឹកប្រាក់ ពាក់ស្លាក លេខភ្នំពេញ 2Y-5380 បើកបរដោយបុរសម្នាក់បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២២៥ ក្នុង ទិសដៅពីត្បូងទៅជើងខណៈដែលមកដល់ចំណុចផ្លូវលេខ ១៣៨ ដែលជាផ្លូវបែកជាបួនក៏វ៉ាកអើបុកគ្នាជាមួយម៉ូតូHonda Airbladeមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1Q-7608 ដែលកំពុង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ១៣៨ ក្នុងទិសដៅពីកើតទៅលិច យ៉ាងពេញទំហឹង បណ្តាល អោយបុរសជិះម៉ូតូរងបាក់ជើងម្ខាង ត្រូវបានគេដឹកយកទៅមន្ទីរពេទ្យឯជនក្បែរកន្លែងភ្លាមៗ តែម្តង ។
បន្ទាប់ពីកើតហេតុរថយន្តនិងម៉ូតូខាងលើត្រូវខូចខាតរៀងៗខ្លួនត្រូវបាននគរបាលចរាចរ ខណ្ឌទួលគោកវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីដោះស្រាយ តាមផ្លូវច្បាប់៕





































