បុរស​២​នាក់​យក​គ្រាប់បែក​មិនទាន់​ផ្ទុះ​មកអោយ​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ​បង្ក​ការភ្ញាក់ផ្អើល​

0

 

​ភ្នំពេញ​: បុរស​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​យ៉ាម៉ាហា​ហ្វី​ណូ​បាន​យក​គ្រាប់បែក​មួយ​គ្រាប់​ដែល មិនទាន់​ផ្ទុះ​ប្រគល់​មកអោយ​សមត្ថកិច្ច​បង្កអោយមាន​ការភ្ញាក់ផ្អើល​ទាំងយប់​។ កាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី​យប់ ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៥ នៅក្នុង​ប៉ុស្តិ៍នគរបាល​ចោមចៅ ស្ថិតក្នុង v2

សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​​បុរស​២​នាក់​ខាងលើ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ដោយ​គ្រាន់តែ​ដឹងថា​ពួកគេ ទាំង​២​នាក់​នោះ​ស្នាក់នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​ដោយ​បុរស​២​នាក់​ជា​ម្ចាស់ផ្ទះ​បាន​បោសសម្អាត​នៅ​ខាងក្រោយ​ផ្ទះ​ដោយ​កាប់​ឆ្ការព្រៃ​និង​ជីក​ស្មៅ​ខ​ណះ​ដែល​កំពុងតែ​កាប់ឆ្ការ​ក៏ ប្រទះ​ក៏​ប្រទះឃើញ​នៅក្នុង​គុ​ម្ភ​ព្រៃ​ខាងក្រោយ​។​បន្ទាប់មក​ពួកគេ​ទាំង​២​នាក់​នោះបាន​យក​គ្រាប់បែក​មិនទាន់​ផ្ទុះ​នោះមក​កាន់​ប៉ុស្តិ៍នគរបាល​ចោមចៅ​លុះ​ពេលមកដល់​ប៉ុស្តិ៍​សមត្ថកិច្ច​ក៏​សួរថា​មានរឿង​អ្វី​បុរស​ទាំង​២​នាក់​បាន​យក​គ្រាប់បែក​ដែល​ច្រក​ក្នុង​ថង់​មកអោយ​សមត្ថកិច្ច​ពេលដែល​បុរស​នោះបាន​ស្រាយ​ថង់​គ្រាប់បែក​នោះ​ហើយ​សមត្ថកិច្ច​ឃើញ​ក៏មាន​ការភិតភ័យ​ខ្លាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក៏

v3រត់គេច​ពី​គ្រាប់បែក​នោះ​បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់​។​​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ក៏​ពន្យល់​ដល់​បុរស​២​ទាំង​នាក់​នោះ​មានការ​ប្រុងប្រយ័ត្ន​ផង​កុំ​អោយមាន​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ក្រោយមក​បុរស​ទាំង​២​នាក់​នោះ​ក៏​យក​ថង់​គ្រាប់បែក​នោះ​ទៅវិញ​ពីព្រោះ​មិន​ចង់អោយ​សមត្ថកិច្ច​សួរនាំ​ច្រើន​ទេ​សូម្បីតែ​អ្នក​សារពត៌មាន​សួរនាំ​ឫ​ថតរូប​ក៏​ពួកគេ​មិនអោយ​ថត​និង​សួរ​ដែរ​បន្ទាប់មក​សម​ត្ថ​កិច្ច​ក៏​ប្រាប់​ទៅ​ពួកគេ​អោយ​យក​គ្រាប់បែក​នោះ​ទៅ​ប្រគល់​ទៅអោយ​អ្នក កំចាត់​គ្រាប់មីន​ស៊ី​ម៉ាស​ដើម្បី​សុវត្ថិភាព​ហើយ​ពួកគេ​ទាំង​២​នាក់​នោះ​ក៏​ត្រឡប់​ទៅវិញ​បាត់ទៅ​៕

v1