ភ្នំពេញ៖ បុរសអាណាថាម្នាក់ដើរផឹកស្រារ ត្រាច.ចរ ហើយសំរាក នៅតែក្រោម សំយ៉ាតផ្ទះ គេ ឥលូវ បានខ្យល់គ៏ស្លាប់ នៅម្ដុំផ្សារចាស់ បង្កភាពភ្ញាក់ដល់សមត្ថកិច្ចមូលដ្ឋាន អាជីវករ និងប្រជាពលរដ្ឋ នៅម្ដុំផ្សារចាស់ កាលពីវេលាម៉ោង ៦និង៣០នាទីយប់ថ្ងៃទី ២៥ ខែ មិនាឆ្នាំ 
២០១៥ នៅខាងលិច ផ្សារចាស់ តាមបណ្ដោយផ្លូវលេខ ១១០ កែងនិងផ្លូវ លេខ១៥ ស្ថិតក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ។ (បុរសអាណាថាខាងលើ សមត្ថកិច្ចមិនស្កាល់អត្តសញ្ញា ទេ)។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីល្ងាចម៉ោងប្រមាណ៤ និង ៣០នាទី អាជីវករ ផ្សារចាស់កំពុងរាប់ចំអីវ៉ាន់ ត្រឡប់ទៅផ្ទះវិញ ស្រាបតែឃើញបុរសអាណាថា ខាងលើ ផឹងសារស្រវឹង ដើរត្រេតត្រោត មកដេកសំរាក នៅកន្លែងកើតហេតុ លុះពេលរាប់ចំអីវ៉ាន់រួច អាជីវករ ផ្សេងទៀតដែលមករាប់អីវ៉ាន់លក់នៅពេលយប់បន្ដក៏មកហៅ បុរសអាណាថាខាងលើឲ្យក្រោក ដើម្បីរាប់កន្លែងលក់ តែបុរសនោះបាន
ដាប់ខ្យល់ស្លាប់ទៅហើយ បង្កភាពភ្ងាក់ដល់ប្រជាពលរដ្ឋ ដែលនៅម្ដុំនោះរួចផ្ដល់ដំណឹងដល់សមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុ ធ្វើការអន្ដរាគមន៏ភា្លមៗ ។ ដោយឃើញបុរសអាណាថានោះស្លាប់ ហើយមិនបានក្រុមគ្រួសារ ប្រជាពលរដ្ឋដែលនៅកន្លែង ហេតុការណ៏នោះ ក៏នាំគ្នាយក ក្រណាត់.ស មកគ្រប់សព្វ រួចប្រមូលលុយគ្នា បន្ដិចបន្ដួច ឲ្យ ទៅ សមត្ថកិច្ច ដើម្បីរាប់ចំធ្វើបុណ្យតាមប្រពៃណី។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏ហៅរថយន្ដសាមុយដឹងសព្វទៅ វត្តទួលសង្កែដើម្បីចាត់ចែងធ្វើបុណ្យ តាមប្រពៃណី។




































