នារី​ម្នាក់​ឆបោក​ម៉ូតូ​មួយគ្រឿង​ពី​មិត្តភក្តិ​យកទៅដាក់​បញ្ចាំ រួច​គេចខ្លួនបាត់ ១​ខែក្រោយ​ម្ចាស់​គេ​ឃើញ​ឃាត់ខ្លួន​ប្រគល់អោយ​សមត្ថកិច្ច​

0

ភ្នំពេញ​៖ នារី​ម្នាក់​ត្រូវ​មិត្តភក្តិ​ស្រី​ខ្ចី​ម៉ូតូ​ថា​ទៅ​ទិញ​អី​ញាំ​មួយ​ភ្លែត​តែ​ទៅ​បាត់​ឆឹង​មិនឃើញ​ត្រលប់មក វិញ​មួយខែ​ក្រោយមក​ទើប​ប្រទះឃើញ​ក៏​ឃាត់ខ្លួន​យកមក​អោយ​សមត្ថកិច្ច​សាកសួរ​ទើប​ដឹងថា​ម៉ូតូ យកទៅដាក់​បញ្ចាំ​បាត់​ហើយ​។ ហេតុការណ៍​នេះ​បង្ករ​អោយមាន​n2ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​២ និង ៤០​នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​មិនា ឆ្នាំ​២០១៥ ចំនុច​ឃាត់ខ្លួន​នៅក្រោយ និង​សណ្ឋាគា​ថ្មដា ស្តិ​ត​ក្នុង​សង្កាត់​វាល​វង្ស ខណ្ឌ​៧​មករា​។​​នារី​ជនសង្ស័យ​មានឈ្មោះ​សោម​បុប្ផា​ហៅ​ស្រី​លីន​អាយុ​២១​ឆ្នាំ មិត្ត​ប្រុស​ជនសង្ស័យ​មានឈ្មោះ ផាន់ ណា​​ជនរងគ្រោះ​មានឈ្មោះ ផាន ចរិយា អាយុ​២២​ឆ្នាំ តាម​សម្តី​ជនរងគ្រោះ​បានអោយដឹងថា​យ​នៅ ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​មិត្តភក្តិ​របស់​នាង​បានមក​ខ្ចី​ម៉ូតូ​មួយគ្រឿង​ម៉ាក​សុ​សូ​គី​និ​ច​ពណ៌​ស​ពាក់​ស្លាក លេខ​ភ្នំពេញ​1BR-1978 ពី​នាង​ថា​ខ្ចី​ទៅ​ទិញ​អី​ញាំ​មួយ​ភ្លែត​ហើយ​នាង​ក៏បាន​អោយ​ម៉ូតូ​n3

ទៅ ជនសង្ស័យ​ខ្ចី​តែ​មិនឃើញ​នាង​យក​ម៉ូតូ​មក​សង​វិញ​នោះទេ​លុះដល់​ថ្ងៃកើតហេតុ​មិត្តភក្តិ​ជនរងគ្រោះ ក៏​ប្រទះឃើញ​ជនសង្ស័យ​នៅផ្ទះ​ជួល​ក្រោយ​និង​សណ្ឋាគា​ថ្មដា​មិត្តភក្តិ​ជនរងគ្រោះ​ក៏បាន​ទៅប្រាប់ ជនរងគ្រោះ​ពេលនោះ​ជនរងគ្រោះ​ក៏បាន​ធ្វើដំណើរ​មកដល់​និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នោះ​ហើយ ប្រគល់អោយ​សមត្ថកិច្ច​ដើម្បី​សាកសួ​ពេលនោះ​នារី​រងគ្រោះ​បាន​សា​ភា​ថា​ខ្លួន​និង​សង្សា​របស់គាត់ បាន​យក​ម៉ូតូ​នោះ​ទៅ​ដាក់បញ្ចាំ​បាត់​ហើយ​។​​ក្រោយពេល​ធ្វើការ​សាកសួ​រ​រួច​សមត្ថកិច្ច​បាន​ក៏​សាង​សំនុំ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕n1