ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូវីវ៉ាមួយគ្រឿងយ៉ាងលឿនក្នុងស្ថានភាពស្រវឹងរហូតកាន់ចង្កូតម៉ូតូ លែងជាប់បណ្ដាលឲ្យដួលរងរបួសធ្ងន់កាលពីវេលាម៉ោងនៅតាមបណ្ដោយផ្លូវលេខ២៧១ ត្រង់ចំណុចលើស្ពានស្ទឹងមានជ័យស្ថិតក្នុងសង្កាត់បឹងស្រឡាងខណៈទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូវីវ៉ា មួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 1G-5325 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ទិសដៅពីកើតទៅលិចក្នុងស្ថានភាពស្រវឹងលុះមកដល់ចំណុចកើតកាន់ចង្កូតម៉ូតូលែងជាប់ដួលបោកនិងថ្នល់បណ្ដាលឲ្យដួលរងរបួសបែកក្បាលហូរឈាមស្រោតខ្លួនត្រូវរថយន្ដសាមុយដឹងទៅសង្គ្រោះនៅមន្ទីរពេទ្យភា្លមៗ។\ក្រោយពេលកើតហេតុសមត្ថកិច្ចចុះទៅដល់ចំណុចកើតហេតុយកម៉ូតូទៅរក្សាទុកនៅប៉ុស្ដិ៏នគរបាលសង្កាត់បឹងស្រឡាងដើម្បីរងចាំម្ចាស់មកទទួលត្រឡប់ទៅវិញ






































