ឈ្លោះ​គ្នា​គំរាម​បាញ់​អ្នកជិតខាង​សមត្ថកិច្ច​ឆែក​ឃើញ​អាវុធ​ជាប់​ពីបទ​ប្រើ​និង​លាក់ទុក​ខុសច្បាប់​

0

​បុរស​ម្នាក់​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ពោធិ៍ សាត់​ពីបទ​ប្រើប្រាស់​និង​លាក់ទុក​អាវុធ​ខុសច្បាប់​បន្ទាប់ពី​បុរស​រូបនេះ​ឈ្លោះ​គ្នា​ជាមួយ​អ្នកជិតខាង​ហើយ​បាន​ប្រើពាក្យ​សំដី​គំរាម​គំហែង​បំរុង​បាញ់​សម្លាប់ចោល ខ​ណះ​នោះ​ភាគី​ម្ខាង​ទៀត​បាន​ទៅប្ដឹង​q1ប៉ូលីស​ឲ្យ​ជួយ​អន្តរាគមន៍​លុះ​ពេល​ប៉ូលីស​ចូល​ឆែកឆេរ​ក្នុងផ្ទះ​ឃើញ​លាក់ទុក​អាវុធ​ខុសច្បាប់​ក៍​ធ្វើការ​ឃាត់ខ្លួន​តែម្ដង​។​​ ​លោក​វ​រះ​សេនីយ៍​ត្រី​ធាង លេង​អធិការនគរបាល​ស្រុក​វាលវែង​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ​សៅ យ៉ុម​ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ​រស់នៅ​ចំណុច​ស្រែ​អង្គ្រង​ស្ថិតក្នុង​ភូមិ​ស្ទឹង​ថ្មី​ឃុំ​ប្រមោយ​ស្រុក​វាលវែង​។​ឃាត់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ឈ្មោះ​សុន​ដែល​បាន​ចោទប្រកាន់ថា​ឈ្មោះ​យ៉ុម​ខាងលើនេះ​កាលពី​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០១៥​បាន​ប្រើពាក្យ​គំរាម​បំរុង​បាញ់​គាត់​សម្លាប់ចោល​។​លុះ​នៅ​ថ្ងៃទី​២៤​ខែមីនា​សមត្ថកិច្ច​យើង​ក៍​ចុះទៅ​ឆែកឆេរ​ក្នុងផ្ទះ​របស់​ឈ្មោះ​សៅ យ៉ុម​ស្រាប់តែ​រកឃើញ​វត្ថុតាង​រួមមាន​អាវុធ​អាកា​ស្វាយ​បត់​មួយ​ដើម​ផលិត​នៅ​ប្រទេស​ចិន​មាន​គ្រាប់​ចំនួន​១២​គ្រាប់​គុណភាព​៥០%,​ខ្សែរ​អន្ទាក់​និង​ប្រដាប់​ឆក់​សត្វព្រៃ​មួយចំនួនទៀត​ក៍​ធ្វើការ​ឃាត់ខ្លួន​តែម្ដង​ពីបទ​ប្រើប្រាស់​និង​លាក់ទុក​អាវុធ​ខុសច្បាប់​។​

q4
​ ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​សៅ យ៉ុម​បាន​សារភាពថា​អាវុធ​អាកា​ស្វាយ​បត់​នេះ​ខ្លួន​រើស​បាន​ក្នុងព្រៃ​កាលពី​ខែមិថុនា​ឆ្នាំ​២០១៤​មាន​គ្រាប់​២០​គ្រាប់​ខ​ណះ​ពេល​ដើរ​ដាក់​អន្ទាក់​សត្វព្រៃ​នៅ​ចំណុច​អូរ​ក្រពើ​ភូមិ​ស្ទឹង​ថ្មី​ដែល​គេ​ដាក់​ចោល​នៅលើ​ធាង​សំឡាញ​។​ពេលនោះ​ខ្លួន​បាន​យកទៅ​លាក់ទុក​នៅផ្ទះ​ចំការ​ចំណុច​ដា​តា​ម៉ឹង​ព្រមទាំង​បាន​យកទៅ​បាញ់​សត្វ​ប្រើស​មួយ​ក្បាល​ដែល​ជាប់អន្ទាក់​មក​លក់​ឲ្យ​អ្នកភូមិ​ទួល​គ្រួស​ទៀតផង​។​មកដល់​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០១៥​នេះ​លោក​ឈ្លោះ​គ្នា​ជាមួយ​តា​សុន​ដែល​នៅជាប់​ព្រំប្រទល់​ដី​គ្នា​។​ដោយ​ខឹង​ខ្លាំងពេក​ខ្លួន​បាន​ប្រើ​ពាក្យសម្តី​សំឡុត​បាញ់​តា​សុន​សម្លាប់ចោល​ប៉ុន្តែ​មិនបាន​យក​កាំភ្លើង​កាន់​នឹង​ដៃ​ទេ​។​លុះ​មកដល់​ថ្ងៃទី​២៤​ខែមីនា​ស្រាប់តែ​សមត្ថកិច្ច​ចូលទៅ​ឆែកឆេរ​ក្នុងផ្ទះ​រកឃើញ​អាវុធក៍​ហៅ​ខ្លួន​លោក​មក​សួរនាំ​និង​ឃាត់ខ្លួន​តែម្ដង​។​
​ ​លោក​វ​រះ​សេនីយ៍​ទោ​ម៉ូ លីដា​ប្រធានការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ឲ្យ​ដឹងថា​បន្ទាប់ពី​សួរនាំ​ជនសង្ស័យ​រួច​យើង​បាន​បង្ក​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​នា​ព្រឹក​ថ្ងៃទី​២៥​នេះ​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​៕

q2