ខេត្តព្រះវិហារៈ នៅព្រឹកថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០១៥ លោក សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សាសារពត៌មានកម្ពុជា បាន ធ្វើសន្និសិទ្ធកាសែត នៅមុខសាលាដំបូង ខេត្តព្រះវិហារ ជុំវិញករណី លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង មានចេតនា ផ្អិប សំណុំរឿងរបស់អ្នកកាសែត ២រូប ដោយមិនព្រមដោះស្រាយតាមនិតិវិធីច្បាប់ គឺជាការគំនុំសងសឹកចំពោះអ្នកកសែត ២រូប ដែលបាននាំរដ្ឋបាលព្រៃឈើ ទៅចាប់សិប្បកម្មរបស់សាច់ញាតិ លោក ឡុង ស៊ីថា បង្ករឲ្យលោក ឡុងស៊ីថា ខឹង ច្រឡោចចងគំនុំជាមួយអ្នកកាសែត ដោយបានរៀបចំគម្រោងជាអន្ទាក់ ចោទប្រកាន់មកលើអ្នកកាសែតដោយគ្មានការពិត និងភាពអយុត្តិធម៌ជាទីបំផុត ។