គ្រួសារ​ទុ​រ​គត់​ប្តី​ពិការភ្នែក​ប្រពន្ធ​កើត​ជំងឺ​ទៀច​ទឹក​បាទ​ទួល​អំណោយ​ពី​លោ​កស​ថា​វី​អភិបាលខេត្ត​ឧ​ត្ត​រ​មាន​ជ​យ័​

0

(​ឧ​ត្ត​រ​មានជ័យ​)
អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ​និង​ថវិការ​មួយចំនួន​ត្រូវបាន​ក្រុម​កា​ងា​តំណាង​លោក​ស​ថា​វី​អភិបាលខេត្ត​ឧ​ត្ត​រ​មាន​យ័​យកទៅ​ប្រគល់ជូន​គ្រួសារ​ក្រីក្រ​មួយ​ដែល​ប្តី​ងងឹតភ្នែក ចំណែក​ប្រពន្ធ​កើត​ទៀច​ទឹក​ពោះ​ឡើង​ប៉ោង​ធំ​រស់​នៅតែ​២​នាក់​តទល់​ដោយ​ក្តី​វេទនា​គួរអោយ​សង្វេក​IMG_5017

ការយក​អំណោយ​ទៅ​ប្រគល់ជូន​ដល់​គ្រួសារ​ក្រីក្រ​ខាងលើនេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៧-០៣-២០១៥​ភូមិ​ទំនប់​ថ្មី ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង​៕
តំណាង​លោ​កស​ថា​វី​ដែល​បាន​យក​អំណោយ​ទៅ​ចែកជូន​គ្រួសារ​ក្រីក្រ​ខាងលើ​បាន​និយាយ​អោយដឹង​ថាះ​ការយក​អំណោយ​មក​ចែកជូន​នៅពេលនេះ​គឺ​បន្ទាប់ពី​លោក​អភិបាលខេត្ត​បានដឹង​តាមរយះ​ព​ត៏​មាន​ដែល​បាន​រាយ​ការ​ណ៏​មក​ស្តីពី​ទុក្ខលំបាក​របស់​ក្រុមគ្រួសារ​ក្រីក្រ​មួយ​នេះ ប្តី​ងងឹតភ្នែក ប្រពន្ធ​កើត​ជំងឺ​ទៀច​ទឹក​ពោះ​ឡើង​ប៉ោង​រស់​នៅតែ​២​នាក់​តទល់​បាន​ញា​ត្តិ​ជិតខាង​ជួយ​ហុច​ព្រឹក​ហុច​ល្ងាច​ប៉ុណ្ណោះ​៕​ដោយបាន​ស្តា​ប់ព​ត៏​មាន​បែបនេះ​លោក​អភិបាលខេត្ត​មាន​ក្តី​អាណិតអាសូរ​ជា​ពន់ពេក​ក៏បាន​ចាត់​តំណាងអោយ​យក​អំណោយ​ទៅ​ប្រគល់ជូន​ជាបន្ទាន់​៕​តំណាង​លោក​អភិបាលខេត្ត​បាន​និយាយ​ទៀត​ថាះ​អំណោយ​ដែល​ប្រគល់ជូន​នៅពេលនេះ​រួមមាន អង្ករ​១០០​គីឡូក្រាម ថវិការ​៥០​មុ​ឺ​ន ទឹកត្រី​៤​យួរ ទឹក​សុ​ី​អុ​ី​វ​៤​យួរ ទឹក​សុទ្ធ​១០​យួរ កន្ទេល​១ មុង​១ សារុង​២​និង​រួម​អំណោយ​សប្បុរសជន​ជាច្រើន​ទៀត​៕​IMG_5019

អំណោយ​ទាំងនេះ​ទោះបី​តិចតួច​ក្តី​តែ​បានបង្ហាញ​អោយឃើញ​ពី​ទឹកចិត្ត​អាណិត​ស្រលាញ់​និង​ការគិតគូរ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងនាម​លោក​ជា​អជ្ញាធ​រដែ​នី​៕
អ៊ុំ​ប្រុស​ពិការភ្នែក​ទាំង​គូរ​បាន​និយាយ​រៀបរាប់​អោយដឹង​ថាះ​គាត់​មានឈ្មោះ​សំ​គឿន​ភេទ​ប្រុស​អាយុ​៧៥​ឆ្នាំ ចំណែក​ប្រពន្ធ​ដែល​កើត​ជំងឺ​ទៀច​ទឹក​ពោះ​ឡើង​ធំ​ប៉ោង​ឈ្មោះ​ឡា សេត​អា​ុ​៧៣​ឆ្នាំ អ៊ុំ​ប្រុស​បាន​និយាយ​ទៀត​ថាះ​ចាប់​តាំង​គ្រួសារ​គាត់​ធ្លាក់ខ្លួន​ឈឺ​គាត់​ងងឹតភ្នែក ប្រពន្ធ​កើត​ទៀច​ទឹក​គឺ​គាត់​បាន​លក់​ទ្រព្យសម្បត្តិ​អស់​ជាច្រើន​ប៉ុន្តែ​មើល​មិនជា រហូត​ពេលនេះ​លក់​ផ្ទះ​អស់​ក៏​មើល​មិនជា​ដែ ហើយ​គាត់​សព្វថ្ងៃ​ដើរទៅ​បន្ទប់​ទឹកបាន​ដោយសារ​តោង​ខ្សែរ ចំណែក​ប្រពន្ធ​បាន​ឈើច្រត់ ហើយ​ការរស់នៅ​របស់គាត់​បា​ន​ញាតិ​ជិតខាង​ជួយ​កុំ​អី​គាត់​ដាច់ពោះ​ស្លាប់​បាត់ទៅហើយ​៕​ទាក់ទង​និង​លោក​ស​ថា​វី​អភិបាល​ខត្ត​ឧ​ត្ត​រ​មាន​ជ​យ័​ចាត់​តំណាងអោយ​យក​អំណោយ​មក​ប្រគល់ជូន​គាត់​នៅពេលនេះ​គឺ​គាត់​មាន​សេចក្តីត្រេកអរ​រក​ទីបំផុត​គ្មាន​ហើយ​គាត់​ក៏​សូម​ជូនពរ​លោក​អភិបាល​ខត្ត​ឧ​ត្ត​រ​មាន​ជ​យ័​សូម​ជួបប្រទះ​នៅ​ពុទ្ធពរ​ទាំង​៤​្រការ​គឺ​អាយុ វ​ណ្ណះ សុ​ខះ ព​លះ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕