​ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់​ដាក់បទបញ្ជារ​ដល់​អធិកា​រ​៦​ស្រុក​ក្រុង​និង​ប៉ុ​ស្ត៍​រដ្ឋបាល​ទាំង​៤៩​

0

​ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់​ដាក់បទបញ្ជារ​ដល់​អធិកា​រ​៦​ស្រុក​ក្រុង​និង​ប៉ុ​ស្ត៍​រដ្ឋបាល​ទាំង​៤៩​ត្រូវ​បង្កើន​គោលដៅ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ក្នុងពេល​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខនេះ​ស្រប​ពេលដែល​បូកសរុប​លទ្ធផល​បទល្មើស​ថយចុះ​ក្នុង​ខែ​មិនា​នេះ​unnamed (11)

✔️​ខេត្តពោធិ៍សាត់​; ក្នុង​ឧកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខ​និង​ខិតចូល​មកដល់​នេះ លោក​ឧត្ដមសេនីយ៍ត្រី សារុន ចាន់​ធី ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បានដាក់​បទបញ្ជា​ទៅ​ប៉ុ​ស្ត៍​រដ្ឋបាល​ទាំង​៤៩​ប៉ុ​ស្ត៍ នៅ​គ្រប់​ឃុំ​សង្កាត់​ទូទាំង​ខេត្តពោធិ៍សាត់ និង អធិការដ្ឋាន​៦​ស្រុក​ក្រុង ត្រូវ​បង្កើន​ការពារ​សន្តិសុខ​សុ​វត្ថ​ភាព​គ្រប់​គោលដៅ​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​បាន​២៤​លើ​២៤​មោ​៉​ង​ចាប់​ពីនេះ​តទៅ ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ​ជូន​ពួកគាត់​ក្នុង​ការដើរ​កំសាន្ត​ជួបជុំ​បងប្អូន និង ទៅ​វត្ត​អារាម​នានា​របស់​ពួកគាត់​។unnamed (12)

កា​ដាក់បទបញ្ជា​រលោក​ទៅ​អធិការ​ស្រុក​ក្រុង​ទាំង​៦​រួម​និង​នាយ​ប៉ុ​ស្ដ៍​រដ្ឋបាល​ទាំង​៤៩​នេះ ស្រប​ពេលដែល​លោកស្នងការ​នគរបាល​ខេត្ត ចូលរួម​ក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​នៃ​កិច្ចប្រតិបត្តិការ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ប្រចាំ​ខែមីនា ឆ្នាំ​២០១៥ កាល​ព្រឹក​ថ្ងៃទី​២៦ នៅ​ស្នងការ​ខរ​ត្ត​ពោធិ៍សាត់ បន្ទាប់ពី​បទល្មើស​ផ្សេងៗ​ក្នុង​ខែ​មិនា​នេះ​បាន​ថយចុះ​។​លោក សារុន ចាន់​ធី ក៍បាន​ថ្លែង​ទៀតថា ត្រូវ​ចាត់វិធានការ ដាក់​កម្លាំង​ការពារ​តាម​គោលដៅ​សំខាន់ៗ ជា​អាថ នៅតាម​ទីផ្សារ ទីសាធារណៈ វត្ត​អារាម បូជនីយដ្ឋាន រមនីយដ្ឋាន និង​នៅតាម​ដំបន់​ទេសចរណ៍​ផ្សេងៗ​ផងដែរ មុន​ឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ដែល​និង​ឈាន​ជិត​ចូល​មកដល់​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ត្រូវ​ជម្រុញ​ការធ្វើការ​ផ្សព្វផ្សាយ និង ធ្វើ​វេទិកាសាធារណៈ អនុវត្ត​គោលនយោបាយ​ភូមិ​.​ឃុំ​មាន​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ជ្រូត​ជ្រាប​ងាយស្រួល​ដល់​ពួកគាត់ ផ្តល់ព័ត៌មាន​ជូន​សមត្ថកិច្ច​យើង​ដែល​ឈ​តាម​គោលដៅ​និង​ប៉ុ​ស្ត៍​រដ្ឋបាល អំពី​សកម្មភាព​ជនខិលខូច​មួយ ចំនួន ធ្វើ​សកម្មភាព លួច ឆក់ ប្លន់ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ខាងមុខនេះ ដើម្បី​ងាយស្រួល​ឲ្យ​សមត្ថកិច្ច​នគរបាល​យើង​មាន​ភាពងាយស្រួល​ហើយ​លឿន​ក្នុងកា​ធ្វើ​ការចុះទៅ​បង្ក្រាប ចាប់​ជនសង្ស័យ​ទាំងនោះ​យកមក​ផ្តន្ទាទោស រក​យុត្តិធម៌​ជូន​ជនរងគ្រោះ ។​

unnamed (13)

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សារុន ចាន់​ធី ស្នងការ​នគរ​បាន​ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា ថ្វីត្បិតតែ​បទល្មើស​មានការ​ថយចុះ​ជាង​ខែ​មុនៗ​ក្តី ក៍​ប៉ុន្តែ​អ្វីដែល​នគរបាល​យុ​ត្តិ​ធ​ម៏​យើង​ត្រូវ​ប្រឈម​គឺ​បទល្មើស​ឧក្រិដ្ឋ ដូចជា​ករណី​រំលោភ​សេព​ស​ន្ទ​វ​ករណី​ប្លន់​ប្រដាប់អាវុធ ករណី​ឃាតកម្ម​ជាដើម ត្រូវ​រក្សា​ការពារ​ឲ្យ​បាន ។​លោកស្នងការ​បានបញ្ជាក់​បន្ថែមថា ត្រូវអនុវត្ត​នូវ​បទបញ្ជា​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ សមត្ថកិច្ច​នគរបាល​យុ​ត្តិ​ធ​ម៏ ត្រូវបំពេញ​តួនាទី​របស់ខ្លួន​ដោយ​បើកទ្វា​២៤​ម៉ោង លើក​២៤​ម៉ោង សម្រាប់​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់ពេលវេលា​មិនត្រូវ​ឲ្យ​ពលរដ្ឋ​ឫក៍​ជនរងគ្រោះ​ធុញទ្រាន់​ពេលដែល​ដង្ហោយហៅ​យើង​ប្តឹង​និង​ស្រែក​ឲ្យ​ជួយ​ជួយ​នោះទេ ត្រូវតែ​ចាត់កា​ជូន​គាត់​ឲ្យ​បាន​ក្ដៅ​បំផុត​តាម​ដែល​អាច​ធ្វើបាន​។ ក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​នៃ​កិច្ចប្រតិបត្តិការ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ប្រចាំ​ខែមីនា​នោះដែរ ក៍មាន​វត្តមាន​ថ្នាក់ដឹកនាំ​ស្នងការ ស្នងការរង នាយ​-​នាយរង​ការិយាល័យ នាយ​និង​នាយរង​ប៉ុស្តិ៍នគរបាល​ទាំង​៤៩​ក៍​បានមក​ដែរ​។

unnamed (10)

​ក្រោយពី​ទទួល​បទបញ្ជារ​របស់​លោកស្នងការ​នគរបាល​ខេត្ត​ភ្លាម​នៅ​ថ្ងៃទី​២៧​មិនា​២០១៥ កំលាំង​អធិការ​ស្រុក​ក្រុង​និង​រដ្ឋបាល​ប៉ុ​ស្ត៍​ទាំង​៤៩ បាន​ចុះ​ការពារ​តាម​គោលដៅ​សំខាន់ៗ ដូចជា​នៅតាម​ផ្សា​និ​មួយៗ​ដែលមាន​អាជីវករ​ដូ​លុយ និង​មាស ហើយ​ប្រាប់​លេខ​ទូរស័ព្ទ​របស់​នគរបាល​ឲ្យ​ពួកគាត់​បានដឹង គ្រប់គ្នា​ដើម្បី​ស្រួល​រាយការណ៍​ទំ​នា​ទំនង​គ្នា ដើម្បី​ចុះ​អន្តរា​គម​ភ្លាមៗ ជូន​ពួកគាត់​។​​សួ​ម​បញ្ជាក់​ផងដែរ​ថា​
​បើ​យោងតាម​របាយការណ៍រ​បស់​ការិយាល័យ​ជំនាញ​ដែល​បាន​ត្រួតពិនិត្យ​ឃើញថា សភាពការណ៍​បទល្មើស​ផ្សេងៗ​ទាំង​អធិការ​រដ្ឋ​ឆន​នគរ​ប​ឆ​ល​០៦​ស្រុក​ក្រុង​ដែលមាន​ប៉ុ​ស្ត៍​រដ្ឋបាល​ចំនួន​៤៩​នោះ មានកា​ថយ ចុះ​គួរ​ឲ្យ​កត់សំគាល់ ជាក់ស្តែង​បទល្មើស​ព្រហ្មទណ្ឌ ក្នុង​ខែមីនា ឆ្នាំ​២០១៥​នេះ មាន​ចំនួន ៩​លើ​១២​លើក ក្នុងនោះ​បទឧក្រិដ្ឋ​មាន​ចំនួន​៣​លើក បទល្មើស​មជ្ឈិម​មាន​ចំនួន​៦​លើ​១២​លើក ក្នុងករណី​ទាំងនេះ​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​បាន​៦​ករណី ចាប់​ជនសង្ស័យ​បញ្ជូនទៅ​តុលាការ​បាន​ចំនួន​៩​នាក់ បង្ក្រាប​តាម​ដីកា បាន​៣​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​តុលាការ​បាន​ចំនួន​៣​នាក់ បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​៦​ករណី ឃាត់ខ្លួន​មុខសញ្ញា​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​បាន​ចំនួន​៨​នាក់ ស្រី​៣​នាក់ បញ្ជូនទៅ​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ បង្ក្រាប​ក្មេង​ទំនើង​បាន​៤​ករណី ឃាត់ខ្លួន​មនុស្ស​ធ្វើការ​អប់រំ​បាន​ចំនួន​៦​នាក់ បង្ក្រាប​ល្បែងស៊ីសង​បាន​ចំនួន​៤​លើក អប់រំ​អ្នកលេង​ល្បែងស៊ីសង​បាន​ចំនួន​១៣​នាក់ ស្រី​១​នាក់ ។