ខេត្តកណ្តាលៈ ក្មេងប្រុសអាយុ5ឆ្នាំម្នាក់បានលុងទឹកស្រះស្លាប់យ៉ាងអណោចអធម័ខណៈ
ពេលដែលឪពុក ម្តាយ កំពុងជាប់រវល់ ស៊ីឈ្នួលធ្វើចំការឲ្យគេ ។ ហេតុការណ៌ដ៏គួរឲ្យ
រន្ធត់នេះកើតឡើងនៅវេលាម៉ោង 5និង20នាទីល្ងាចថ្ងៃទី26ខែមិនាឆ្នាំ2015ស្ថិតនៅ
ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល ។
កុមាររងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ គាវន្ថេ ភេទប្រុស អាយុ 5ឆ្នាំ ឪពុកឈ្មោះ ផន
គា មុខរបរកសិករអាយុ45ឆ្នាំ ម្តាយឈ្មោះឈិន ធាន មុខរបរកសិករ រស់នៅភូមិ ឃុំ
កើតហេតុខាងលើ ។
លោក ផន គា ត្រូវជាឪពុកបង្កើតកុមាររង គ្រោះបានរៀបរាប់ឲ្យដឹងថានៅល្ងាចថ្ងៃកើត
ហេតុគាត់បានឈប់ពីធ្វើស្មៅចំការឲ្យគេត្រឡប់មករកកន្លែងរោងចាំចំការអត់ឃើញកូន
ក៏កើតមានការភ័យស្លន់ស្លោដើររកអត់ឃើញកើតការសង្ស័យចុះរាវក្នុងស្រះទឹកក៏ប្រទះ
ឃើញកូនស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។ក្រោយកើតភ្លាម សមត្ថកិច្ចប៉ូលិសប៉ុស្តី
អាជ្ញាធរឃុំនិងមន្ត្រីជំនាញបច្ចេកទេសស្រុកកៀនស្វាយនិងគ្រូពេទ្យចុះទៅពិនិត្យសព
បានបញ្ជាក់អះអាងថាក្មេងប្រុសម្នាក់នេះពិតជាលុងទឹកស្រះស្លាប់ប្រាកដមែន ៕
លោក អ៊ុង ស៊ីឡាក់ នាយប៉ុស្តិរដ្ឋបាលឃុំដីឥដ្ឋបានបញ្ជាក់ថា គ្រួសារក្រីក្រម្នាក់នេះបានចាក់សោផ្ទះចោលនាំប្រពន្ធកូនទៅសង់កូនខ្ទមចាំចំការឲ្យគេដែលមានចំងាយពីផ្ទះប្រមាណជិត1000ម៉ែត្រ តែអកុសលត្រូវកូនលុងទឹកស្រះស្លាប់គួរឲ្យអាសូរ ៕



































