អគ្គនាយកដ្ឋាន​ចុះមក​ត្រួត​ពិនិត្យមើល​ផ្តល់​សេវា​រដ្ឋបាល​របស់​ការិយាល័យ​ច្រកចេញចូល​តែមួយ​ក្នុង​ក្រុង​សិរីសោភ័ណ និង​ក្រុង​ប៉ោយប៉ែត​

0

​ខេត្តបន្ទាយមានជ័យ​
​អគ្គនាយកដ្ឋាន​រដ្ឋបាល​សេវា​ចុះមក​ជួបពិភាក្សា​និង​ថ្នាក់ដឹកនាំ​ខេត្ត​ស្តីអំពី​ការចុះ​ត្រួត​ពិនិត្យមើល​ការផ្តល់សេវា​រដ្ឋបាលរ​បស់​ការិយាល័យ​ច្រកចេញចូល​តែមួយ​សម្រាប់​ក្រុង​សិរីសោភ័ណ​និង​ក្រុង​ប៉ោយប៉ែត​បញ្ហា​ចុះបញ្ជី​លើ​លិខិតស្នាម​បង់ប្រាក់​ចំណូល​របស់រ​ដ្ឋ​បាល​imageផ្តល់​សេវាសាធារណៈ​ត្រឹមត្រូវ​លើ​តារាងបញ្ជី​ឈ្មោះ​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​២០១៥​នៅ​សាល​(​ខ​)​សាលាខេត្ត​បន្ទាយមានជ័យ​។ លោក​គោ​ស៊ុំ​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍ថាៈ ច្រកចេញចូល​តែមួយ​គឺជា​ច្រក​ន្ត្រី​មកពី​មន្ទីរ​ទាំងអស់​នាំគ្នា​ខិតខំ​ប្រឹង​ប្រែ​រៀប​ធ្វើការ​រួមគ្នា​ធ្វើយ៉ាងណា​កុំ​ឲ្យ​មាន​បញ្ហា​អំពី​រឿង​លុយ​កាត់​ធំ​ពេក​ត្រូវ​ចេះ​បំរើ​ប្រជាពលរដ្ឋ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពេញចិត្ត​។​លោក​គោ​ស៊ុំ​សារឿ​ត​បាន​និយាយ​បន្តថា​មន្ត្រី​នៅ​ច្រកចេញចូល​តែមួយ​នោះ​ត្រូវ​បំរើ​ផ្តល់​សេវា​ជូន​ប្រជា​ពល​ដ្ឋ​ឲ្យ​បានល្អ​ត្រូវ​បិត​ផ្សព្វផ្សាយ​នៅលើ​តារាង​ពត៌មាន​កន្លែង​ផ្តល់​សេវា​នៃ​ថ្នាក់រដ្ឋបាល​នីមួយៗ​និង​ការផ្សព្វផ្សាយ​ករណី​តាម​មធ្យោបាយ​ផ្សេងៗ​នូវ​ស្តងដា​សេវា​រដ្ឋ​តារាង​ទម្រុង​សេវា​រដ្ឋ​នីតិវិធី​ផ្តល់​សេវា​ខេត្ត​ក្រុង ប្រើ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ និង​ស្តី​ប្រព​ន្ធ័​ហិរញ្ញវត្ថុ​សាធារណៈ​ជាដើម​។ លោក​គោ​ស៊ុំ សារឿ​ត​បាន​បន្តថាៈ​ការងារ​ត្រូវ​ជំរុញ​ការអនុវត្ត​ឲ្យ​បានសម្រេច​នោះ​គឺ​ផ្លូវ​តាម​ប​ណ្តោ យ​មាត់​ស្ទឹង​សិរីសោភ័ណ​ខាងមុខនេះ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើ​មធ្យោបាយ​ចេញចូល​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខាងមុខ​ហើយ​កែសម្រួល​ផ្លូវ​ក្នុង​ទី​រួម​ខេត្ត​ឲ្យ​មាន​សោភ័ណភាព​តាម​បណ្តោយ​ផ្លូវជាតិ​ជុំវិញ​ខេត្ត​ឲ្យ​ក្លាយជា​ពណ៌​បៃតងខ្ចី​ឡើងវិញ​៕image