ជប៉ុន អាច​សាងសង់ នាវាមុជទឹក នៅ​អូស្ត្រាលី ក្នុង​កិច្ចសន្យា ៤០​ពាន់​លាន​ដុល្លារ​

0

​អតីត​មេបញ្ជាការ​កង​នាវាចរ​ជប៉ុន នៅ​ថ្ងៃ​សុក្រ​នេះ​បាន​បញ្ជាក់ថា ប្រទេស​របស់លោក មាន​សមត្ថភាព ក្នុងការ​សាងសង់ នាវាមុជទឹក​ចំនួន ១២ គ្រឿង​សម្រាប់​ប្រទេស អូស្ត្រាលី នៅក្នុង​តំបន់ អា​ឌី​ឡេ​ដ ហើយ​ជប៉ុន​គួរតែ​ទទួល បាន​ប្រាក់ ពី​រដ្ឋាភិបាល​អូស្ត្រាលី ចំនួន ៤០​ពាន់​លាន​a2ដុល្លារ​អាមេរិក សម្រាប់​ការដេញថ្លៃ​។​
​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៥ នេះ​ដោយយោង តាម​សេចក្ដីរាយការណ៍​ឲ្យ​ដឹងថា អតីត​មេបញ្ជាការ​កងទ័ពជើងទឹក ជប៉ុន​លោក យូ​ជិ កូ​ដា បាន​និយាយថា វា​គឺ “​អាចធ្វើ​ទៅបាន​ក្នុងការ​សាងសង់ នាវាមុជទឹក នៅក្នុង​ប្រទេស​អូស្ត្រាលី​។​
​បណ្ដា​ក្រុមហ៊ុន​សំណង់​មកពី​ប្រទេស​បារាំង និង​អាល្លឺម៉ង់ កំពុង​ប្រកួតប្រជែង​ជាមួយនឹង រដ្ឋាភិបាល ជប៉ុន​ដើម្បី​ទទួលបាន​សិទ្ធិ ក្នុងការ​សាងសង់ នាវាមុជទឹក​នៅ​អូស្ត្រាលី ជាមួយនឹង​យុទ្ធនាការ​ក្នុងស្រុក សម្រាប់​នាវាមុជទឹក ដែល​ត្រូវបាន​សាងសង់ឡើង នៅក្នុង​ប្រទេស អូស្ត្រាលី ដោយ​មិន​គិតពី​ទីតាំង ដែល​ពួកគេ​ត្រូវដាក់ ឲ្យ​ធ្វើ​នោះឡើយ​។​

a4
​របាយការណ៍​នេះ​ធ្វើឡើង បន្ទាប់ពី​អតីត​ប្រធាន​វិទ្យាស្ថាន​នាវាមុជទឹក របស់​អូស្ត្រាលី បាន​ចូលនិវត្តន៍ ហើយ​វា​នឹង​ក្លាយ ជា​គ្រោះមហន្តរាយ ថ្នាក់ជាតិ​ដ៏​សំខាន់​មួយ ប្រសិនបើ​នាវាមុជទឹក​នេះ ត្រូវបាន​សាងសង់ឡើង នៅក្រៅ​ប្រទេស​។ ផលប៉ះពាល់​អវិជ្ជមាន នោះ​គឺ​ទឹកប្រាក់ ២២​ពាន់​លាន​ដុល្លារ​អាមេរិក លើ​សេដ្ឋកិច្ច របស់​ប្រទេស​អូស្ត្រាលី ត្រូវបាន​គេ​ព្យាករណ៍​ទុក​ថា​នឹង រលាយ ប្រសិនបើ​កិច្ចសន្យា​នោះ ត្រូវបាន​បំពេញ​ទាំងស្រុង នៅក្រៅ​ប្រទេស ពិត​ប្រក​ដ​មែន​៕

a3