ភ្នំពេញ៖ កម្លាំងនគរបាល នាយកដ្ឋានចារកម្ម ក្រសួងមហា ផ្ទៃ បានសហការជាមួយ កម្លាំងនគរបាលមូលដ្ឋាន ដឹកនាំដោយ តំណាងអយ្យការ អមសាលា ដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៤រសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤នេះ បានធ្វើការឡោមព័ទ្ធនិងឃាត់ខ្លួនជនជាតិកូរ៉េជាង១០
នាក់ ដែលសំងំលាក់ខ្លួន នៅក្នុងភូមិគ្រឹះ មួយកន្លែង លេខ៦៩ តាមបណ្ដោយផ្លូវលេខ៣១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
យ៉ាងណាក៏ដោយ មិនទាន់ដឹងពីបទល្មើស អ្វីដែលនាំឱ្យមានកម្លាំង សមត្ថកិច្ចចុះទៅឡោមព័ទ្ធ និងឃាត់ខ្លួនជនជាតិ កូរ៉េទាំងនោះឡើយ ប៉ុន្ដែ គេសង្ស័យថា អាចជាប់ព័ន្ធនឹង សកម្មភាពចាប់ជំរិតតាម ប្រព័ន្ធអ៊ិនធើណិត ដែលសកម្មភាព បទល្មើសមួយនេះ ត្រូវបានកម្លាំង សមត្ថកិច្ចកម្ពុជា បង្ក្រាប និងចាប់ខ្លួនជនជាតិចិន ជាច្រើននាក់ កាលពីពេលកន្លងទៅ ៕