ថៃ ៖ គ្រោះថ្នាក់​រថភ្លើង​បុក​គ្នា នៅ​អាយុ​ទ្យា បង្ក​របួស​មនុស្ស ៣០​នាក់​

0

​រថភ្លើង​ពីរ​គ្រឿង ដែល​ធ្វើដំណើរ​បញ្ច្រាស​ទិសដៅ​គ្នា បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង នៅក្នុង​ខេត្ត អាយុ​ទ្យា កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែមីនា ឆ្នាំ​២០១៥ ប៉ុន្តែ មិនបាន​បង្ក​ឲ្យ​អ្នកដំណើរ​ណា​ម្នាក់​បាត់បង់​ជីវិត​ឡើយ ។​​ទីភ្នាក់ងារ​ព័ត៌មាន ចិន​ស៊ិន​ហួ ចេញផ្សាយ នៅ​ថ្ងៃ​សុក្រ ទី​២៧ g3ខែមីនា នេះ​ទៀតថា រូបភាព​នៃ​គ្រោះថ្នាក់ ត្រូវបាន​ថត ដោយ​អ្នកដំណើរ បានបង្ហាញ​ពី​អ្នកដំណើរ និង​អ្នកភូមិ​ចេញមក ចោមរោម រថភ្លើង ដែល​បាន​ជួប​គ្រោះថ្នាក់​ទាំងពីរ ខ្សែ ។​
​បើតាម​ប្រភព ពី​មន្ទីរពេទ្យ​ក្នុង​តំបន់​ឲ្យ​ដឹងថា អ្នករងរបួស​ធ្ងន់​ស្រាល ប្រមាណ​ជាង ៣០​នាក់ ត្រូវបាន បញ្ជូនទៅ សម្រាក​ព្យាបាល ដោយឡែក​មូលហេតុ​នៃ​ការបុក​គ្នា​នោះ ទំនងជា​បណ្តាលមកពី ការ​កាច់​ខ្សែ​លីង​រថភ្លើង ខុស​បច្ចេក ទេស ៕

g2