​បុគ្គល​ស​ង្ស​២​អង្គ​ចូល​ច្រៀង​KARAOK​ត្រូវ​នគរបាល​ស្រុក​ជើងព្រៃ​ឃាត់​ខ្លូន​

0

​ខេត្តកំពង់ចាម​៖ លោកសង្ឃ​២​អង្គ និង​យុវជន​៤​នាក់ ដែល​បាននាំគ្នា ចូល​ច្រៀង​ខារ៉ាអូខេ​មួយកន្លែង​យីហោ «​ធីតា​» ស្ថិតនៅ​ភូមិ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ត្រូវបាន​សម្មត្ថកិច្ច​នគ​របាល​ស្រុក​ជើងព្រៃ​ឃាត់ខ្លួន ចាត់ការ​តាមច្បាប់​ធម្ម​វិន័យ​កាលពី​វេលា​ម៉ោង​១​និង​០០​នាទី​យប់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៥ ។​​លោក ប្រាក់ សុគន្ធ អធិការ​ស្រុក​ជើងព្រៃ​បាន​ឲ​ដឹងថា លោកសង្ឃ​២​អង្គ ដែល​ត្រូវបាន​សមត្ថកិច្ច ឃាត់​ព្រះកាយ​នេះ​មាន​ព្រះនាម ឡា​ច ហ៊ាន ព្រះជន្ម​៤២​ឆ្នាំ គង់នៅ​វត្ត​រស្មី​សង្កែ (​ស្រុង​ព្រៃឈ​) និង ១​អង្គ​ទៀត ព្រះនាម ហែម បញ្ញា ព្រះ​ជន​២៤​ឆ្នាំ គង់នៅ​វត្ត​ព្រែក​តា​កុយ ។​​លោក​បន្តថា ការឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ នៅពេលដែល​ពួកគេ​ឃើញ មាន​ព្រះសង្ឃ ចូល​ច្រៀង​ខារ៉ាអូខេ លាយឡំ​ជាមួយ​ឧបាសក ហើយ​នៅក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ ក៏មាន​ទាំង​អតីត​សង្ឃ​មួយអង្គ ដែល​ទើប​និង​សឹក (​លាចាក​សិក្ខាបទ​)​ថ្មីៗ​នេះដែរ​។​​លោក​បានបញ្ជាក់​ថាករ​ណី​នេះ​បុគ្គល​សង្ឃ​ដែល​ប្រាស់ចាក​ធម្ម​វិន័យ​និង​ត្រូវ​ប្រគល់ជូន​ទៅខាង​មន្ត្រី​សង្ឃ​ចាត់ការ​តាម​ធម្ម​វិន័យ​នៃ​ព្រះពុទ្ធសាសនា​៕photo 1

​ព្យាយាម​ជិះ​ម៉ូតូ​វ៉ា​រថយន្ត​មួយគ្រឿង​នៅ​ពីមុខ​តែ​មិន​ផុត ទៅបុក​រថយន្ត​កុងតឺន័រ​ពេញទំហឹង កិន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អ​ណោ​ច​អធម​នៅ​និង​កន្លែងកើតហេតុ​បន្ទាប់ពី​រូបគេ​នោះបាន​ជិះ​ម៉ូតូ​ហុងដា ឌ្រី​ម​សេ​១២៥​មួយគ្រឿង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ទើបតែ​ត្រឡប់​មកពី​ធ្វើការ​វិញ​លុះ​មកដល់​ចំណុចកើតហេតុ​បាន​ព្យាយាម​បើក​វ៉ា​រថយន្ត​មួយគ្រឿង​នៅ​ពីមុខ​ក៏​ជ្រុល​ទៅបុក​និង​រថយន្ត​កុងតឺន័រ​ចំ​ពីមុខ​ពេញទំហឹង​កិន​ស្លាប់​ភ្លាមៗ​តែម្តង​។ ហេតុ​ការ​ណ៏​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៥ នៅតាម បណ្តោយ​ផ្លូវជាតិ​លេខ​៣​ស្ថិត​ក្នុងភូមិ​ទឹកថ្លា​ក្នុង​សង្កាត់​ក្រាំង​ពង្រ​ខណ្ឌដង្កោ​។​​សព​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ទ្រី សេង​លី អាយុ​២៧​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​រោងចក្រ ស្នាក់នៅ​ក្នុងភូមិ​ស្លែង ឃុំ​ថ្មី ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1CP-8257 ជិះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​លុះ​មកដល់​ចំណុចកើតហេតុ​ដោយ​សភាព​ផ្លូវ​មាន​ស្ថានភាព​ងងឹត​គ្មាន​ភ្លើង​បំភ្លឺ​ផ្លូវ បាន​ព្យាយាម​បើក​វ៉ា​រថយន្ត​មួយគ្រឿង​នៅ​ពីមុខ​ខណៈនោះ​ក៏មាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង​របស់​ក្រុមហ៊ុន​ផែស្ងួត តេង​ឡាយ​ក្បាល​ពណ៌​បៃតង​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-3806 បើក​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ដូចគ្នា​វ៉ា​ក​គេច​មិន​ផុត​ទៅបុក​ចំ​ពីមុខ​រថយន្ត​ពេញទំហឹង​បណ្តាល​ឲ្យ បុរស​នោះ​ប៉ើង​អូស​ជាង​១០​មែត្រ​បាក់​ភ្លៅ​ខាងឆ្វេង​កំពិត​លលាដ៍​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​តែម្តង​ចំណែក​តៃកុង​រថយន្ត​បាន​បើកទ្វា​រថយន្ត​លោត​ចុះ​ពីលើ​រថយន្ត​រត់គេចខ្លួន​បាត់ស្រមោល​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានមក​ធ្វើចរាចរ​កុំអោយ​មានការ​កកស្ទះ​ចរាចរ​ពីព្រោះ​តែ​ផ្លូវជាតិ​លេខ​៣​នេះ​មាន​សភាព​ងងឹត​ណាស់​ព្រមទាំង​ធ្វើការ​វាស់វែង​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​។​ចំណែកឯ​សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅអោយ​បងប្អូន​សព​ដើម្បី​យកទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​យ៍​ខ្មែរ​៕