​​ព្យាយាម​ជិះ​ម៉ូតូ​វ៉ា​រថយន្ត​មួយគ្រឿង​នៅ​ពីមុខ​តែ​មិន​ផុត ទៅបុក​រថយន្ត​កុងតឺន័រ​ពេញទំហឹង កិន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​

0

​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អ​ណោ​ច​អធម​នៅ​និង​កន្លែងកើតហេតុ​បន្ទាប់ពី​រូបគេ​នោះបាន​ជិះ​ម៉ូតូ​ហុងដា ឌ្រី​ម​សេ​១២៥​មួយគ្រឿង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ទើបតែ​ត្រឡប់​មកពី​ធ្វើការ​វិញ​លុះ​មកដល់​ចំណុចកើតហេតុ​បាន​ព្យាយាម​បើក​វ៉ា​រថយន្ត​មួយគ្រឿង​នៅ​ពីមុខ​ក៏​ជ្រុល​ទៅបុក​និង​រថយន្ត​កុងតឺន័រ​ចំ​ពីមុខ​ពេញទំហឹង​កិន​ស្លាប់​ភ្លាមៗ​តែម្តង​។ ហេតុ​ការ​ណ៏​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៥ នៅតាម បណ្តោយ​ផ្លូវជាតិ​លេខ​៣​ស្ថិត​ក្នុងភូមិ​ទឹកថ្លា​ក្នុង​សង្កាត់​ក្រាំង​ពង្រ​ខណ្ឌដង្កោ​។​z1

​សព​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ទ្រី សេង​លី អាយុ​២៧​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​រោងចក្រ ស្នាក់នៅ​ក្នុងភូមិ​ស្លែង ឃុំ​ថ្មី ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1CP-8257 ជិះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​លុះ​មកដល់​ចំណុចកើតហេតុ​ដោយ​សភាព​ផ្លូវ​មាន​ស្ថានភាព​ងងឹត​គ្មាន​ភ្លើង​បំភ្លឺ​ផ្លូវ បាន​ព្យាយាម​បើក​វ៉ា​រថយន្ត​មួយគ្រឿង​នៅ​ពីមុខ​ខណៈនោះ​ក៏មាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង​របស់​ក្រុមហ៊ុន​ផែស្ងួត តេង​ឡាយ​ក្បាល​ពណ៌​បៃតង​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-3806 បើក​ដោយ​បុរស​ម្នាក់​តាម​z6បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ដូចគ្នា​វ៉ា​ក​គេច​មិន​ផុត​ទៅបុក​ចំ​ពីមុខ​រថយន្ត​ពេញទំហឹង​បណ្តាល​ឲ្យ បុរស​នោះ​ប៉ើង​អូស​ជាង​១០​មែត្រ​បាក់​ភ្លៅ​ខាងឆ្វេង​កំពិត​លលាដ៍​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​តែម្តង​ចំណែក​តៃកុង​រថយន្ត​បាន​បើកទ្វា​រថយន្ត​លោត​ចុះ​ពីលើ​រថយន្ត​រត់គេចខ្លួន​បាត់ស្រមោល​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានមក​ធ្វើចរាចរ​កុំអោយ​មានការ​កកស្ទះ​ចរាចរ​ពីព្រោះ​តែ​ផ្លូវជាតិ​លេខ​៣​នេះ​មាន​សភាព​ងងឹត​ណាស់​ព្រមទាំង​ធ្វើការ​វាស់វែង​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​។z4