​​រថយន្ត​ម៉ាក​នីសា​ន់​ដឹក​ស៊ីម៉ង់​ពន្លះ​ម៉ូតូ​ហុងដា​វ៉េវ ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ នៅលើ​ផ្លូវជាតិ​លេខ​៣

0

​ភ្នំពេញ​៖ បុរស​ម្នាក់​បានរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ​បែក​គ្រាប់ភ្នែក​និង​ផុង​ថ្ពាល់​ខាងឆ្វេង​បន្ទាប់ពី​បុរស នោះ ទើបតែ​ចេញ ពី​ធ្វើការ​រួច​ត្រឡប់ទៅផ្ទះ​វិញ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​លុះ​មកដល់​ចំណុចកើតហេតុ​មាន​រថយន្ត​ម៉ាក​នីសា​ន់​ដឹក​ស៊ីម៉ង់​មួយគ្រឿង​បើក​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុង​ល្បឿន​លឿន​ដោយសារតែ​បុរស​នោះ បាន​ជិះ​ម៉ូតូ​នៅ​និង​កណ្តាល​ទ្រូងផ្លូវ​ពេក​ជាហេតុ​ធ្វើអោយ រថយន្ត​វ៉ា​ក់​ជ្រុល​ទៅបុក​ចំ​ពីមុខ​តែម្តង​ចំណែក​តៃកុង រថយន្ត​រត់គេចខ្លួន​បាត់ស្រមោល​។ ហេតុការណ នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៥ នៅតាម​បណ្ត​យ ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ព្រៃ​ទី ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​v2

​ជនរងគ្រោះ​មានឈ្មោះ ស៊ន សុ​វណ្ណា​រិ​ទ្ឋ អាយុ​៤៨​ឆ្នាំ មានមុខរ​បរជា​អ្នក​បើកឡាន ស្នាក់នៅ​ក្នុងភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក​ខណ្ឌដង្កោ​។​

​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅមុខ​ពេល​កើតហេតុ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា វ៉េវ ពណ៌​ក្រហម​លាយ​ខ្មៅ​ពាក់​ស្លាក​លេខ​កណ្តាល 1G-6715 ជិះ​នៅលើ​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​លុះ​មកដល់​ចំណុចកើតហេតុ​មាន​រថយន្ត​ម៉ាក​នីសា​ន់​ដឹក​ស៊ីម៉ង់​មួយគ្រឿង​ក្បាល ពណ៌​ខ្មៅ​លាយ​ទឹកក្រូច​ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-1313 បើក​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង v3បញ្ច្រាសទិស​គ្នា​ក្នុង​ល្បឿន​លឿន​ដោយ​ស្ថានភាព​ផ្លូវ​ងងឹត​បាន​វ៉ា​ក់​ជាមួយនិង​ម៉ូតូ​ហុងដា​វ៉េវ​ដែល​បុរស​នោះបាន ជិះ​នៅ​និង​កណ្តាល​ទ្រូងផ្លូវ​ជាន់​ហ្វ្រាំង​មិនទាន់​ទៅបុក​ចំ​ពីមុខ​ពេញទំហឹង​បណ្តាលអោយ​បុរស​នោះ​ប៉ើង​អូស​ជិត ២០​មែត្រ​រងរបួស​ធ្ងន់​បែក​គ្រាប់ភ្នែក​ខាងឆ្វេង​និង​ផុង​ថ្ពាល់​ហូរឈាម​ពេញ​ផ្លូវ​ចំណែក​រថយន្ត​បើក​រត​គេច​បាន ចំងាយ​ជិត​១០០​មែត្រ​ពេល​ឃើញ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាមផ្លូវ​ដេញ​ស្ទាក់​ក៏​ឈប់​រថយន្ត​រួច​លោត​ចុះ​រត់គេចខ្លួន​តែម្តង​។​v2

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់​ភ្លាមៗ​ព្រមទាំង​ហៅ​រថយន្ត​សាមុយ​មក​ដឹកយក​អ្នករងរបួស ធ្ងន់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់់វែង​យកទៅ​រក្សាទុក​នៅ ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រងចាំ​ម្ចាស់​ក្រុមហ៊ុន​មក​ដោះស្រាយ​គ្នា ទៅតាម​ផ្លូវច្បាប់​៕