​​កំពុងតែ​កាត់ឈើ​នៅ​ខាងក្រោម ធ្លាក់​ឈើ​ទំរ​ចំក្បាល​របួស​ធ្ងន់ធ្ងរ

0

​ ​ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រងរបួស​យ៉ាងធ្ងន់ធ្ងរ ត្រូវបាន​សាច់ញាតិ​បញ្ជូន​ទៅកាន់​ម ន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ខណៈ​បុរស​រូបនេះ​កំពុងតែ​អង្គុយ​កាត់ឈើ​ធ្វើ​ជន្ល​ល់​ទ្រ​ផ្ទះ ដែល​កំពុង​សាងសង់ ស្រាប់​តែមាន​ឈើ​ទំរ​ប្លង់​សេ​ប្រវែង​៣,៥​ម៉ែត្រ ទំហំ​៥​សង់ទីម៉ែត្រ ធ្លាក់​មកពី​លើផ្ទះ​ចំ​ពីលើ​ក្បាល​រយះ​ដេរ​អស់​៨​ថ្នេរ សំណាងល្អ​មិន​រងគ្រោះ​ដល់​ជីវិត ។
​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែ​មី នា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ទឹកផុស សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។download
​ ​ប្រភពព័ត៌មាន​ពី​ស្ត្រី​ជា​ប្រពន្ធ​ជនរងគ្រោះ មាន ឈ្មោះ ទូច យឿន អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ល្ហុង ឃុំ​រំលេច ស្រុក​បាកាន ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ប្តី​របស់គាត់ មា ន ឈ្មោះ ទូច សុខ អាយុ​៥០​ឆ្នាំ ដោ​មក​ធ្វើ​ផ្ទះ​ឱ្យ​កូន​នៅ​ភូមិ​ខាងលើ​អស់​រយៈពេល​កន្លះ ខែ​មកហើយ ។ មុនពេល​កើតហេតុ គាត់​បាន​អង្គុយ​អារកាត់​ឈើ​នៅ​ខាងក្រោម ដើម្បី​ធ្វើជា ជន្ល​ល់ ចំណែក​ជាង​ពីរ​នាក់​ទៀត​ឡើងទៅ​វាយ​ឈើ​ទំរ​ប្លង់​សេ ។ ពេលនោះ​ខណៈ​កំពុងតែ​វាយ ក៏​របូត​ឈើ​ទំរ​ធ្លាក់​មកក្រោម បណ្តាលឱ្យ​ចំក្បាល​ប្តី​របស់គាត់​រងរបួស​យ៉ាងធ្ងន់ធ្ងរ ហើយក៏​នាំគ្នា​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​តែម្តង ។download
​ប្រភពព័ត៌មាន​ពីសា​ក្សី​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា នេះ​ជាការ​ធ្វេស​ប្រ​ហែ ស​របស់​ជាង ព្រោះ​ឈើ​ទំរ​នេះ​គឺ​គាត់​ដំ​ដែកគោល​១​ចំហៀង​អត់​ជាប់ លុះ​កំពុងតែ​ដំ​ដែក គោល​១​ចំហៀង​ទៀត ស្រាប់តែ​ភ្លាត់ដៃ​ធ្លាក់​ចុះក្រោម ត្រូវ​ជនរងគ្រោះ​ចំក្បាល រងរបួស ធ្ងន់​បែបនេះ ។
​គ្រូពេទ្យ​បានឱ្យដឹងថា ជនរងគ្រោះ​ស្ថិតនៅក្នុង​ការតាមដាន បើសិនជា​ទុក​រយៈ​ពេ ល​២៤​ម៉ោង​មិនឃើញ​មាន​ក្អួតចង្អោរ​ទេ មានន័យថា មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ខួរក្បាល​នោះទេ ប៉ុន្តែ​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយរយៈ​ពេល​ទើប​អាចជា​សះស្បើយ​ឡើ ង​វិញ ៕