​​៣​ខែ​ដើមឆ្នាំ​២០១៥​សព្វ​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​២៩​នាក់​បញ្ជូន​មកវិញ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​

0

បន្ទាយ​មាន​ជ័​យៈ ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ហើយ​ស្លាប់​ដោយ​មូលហេតុ​ផ្សេង ៗ ចំនួន​២៩​នាក់​ត្រូវបាន​បញ្ជូន​ត្រលប់មក​កម្ពុជា​វិញ​នេះ​បើ​គិត​ត្រឹម​ថ្ងៃទី​២៦ មីនា នៃ​៣​ខែ​ដើមឆ្នាំ​២០១៥ ដែល​ចំនួន​នោះ​បើ​ធៀប​ទៅ​និង​ឆ្នាំ​២០១៤ មាន​ចំនួន​១៤៨​នាក់ ។​
​យោងតាម​របាយការណ៍​របស់​ប៉ូលីស​ខេត្តបន្ទាយមានជ័យ​បានអោយដឹងថា ពលករ​ខ្មែរ​ដែល​តែងតែ​ធ្វើការ​នៅ​ប្រទេស​ថៃ ភាគច្រើន​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់ បានចេញ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រករបៀង​នានា​តាម​ព្រំដែន​នៃ​ខេត្តបន្ទាយមានជ័យ ហើយ​ក្នុងនោះ​ការចាប់​បញ្ជូន​របស់​ស​ម​ត្ថ​កិច្ច​ថៃ ក៏​តែង​បញ្ជូន​មកវិញ​តាម​ច្រក​មួយ​នេះដែរ ជាក់ស្តែង​២​ថ្ងៃ​ជាប់​គ្នា​នៅ​ថ្ងៃទី​២៥-២៦ មីនា នេះ មាន​សព្វ​ពលករ​ខ្មែរ​ចំនូ​ន​២​នាក់ ដែល​ម្នាក់​មានឈ្មោះ នី លី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ​ភូមិ​ទំនុប​ក​៥ សង្កាត់​ក្រុង​ប៉ោយប៉ែ បាន​ចូល​ទឹកដី​ថៃ​ធ្វើជា​កម្មករសំណង់ នៅ​ទីក្រុង​បាងកក់ បាន​ចងករ​សម្លាប់ខ្លួន ។ ចំណែក​សព្វ​ម្នាក់ទៀត​មានឈ្មោះ អំ ផេ​ក ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សន្ទូង​លាប ឃុំ​ព្រៃ​ខ្មេះ ស្រុង​មេសាង ខេត្តព្រៃវែង ជា​កម្មករ​ថែ​សួន​ក្នុង​ខេត្ត​ក្រា​ធី បាន​ស្លាប់​ក្នុង​បន្ទប់ទឹក ។ សព្វ​ទាំង​២​ត្រូវបាន​បងប្អូន​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ។snapshot_001
​ដោយឡែក​បើតាម​នគរបាល​ខេត្តបន្ទាយមានជ័យ​ទទួលបាន ចំនួន​ពលករ​ខ្មែរ​ដែល​ស្លាប់​ក្នុង​ទឹកដី​ថៃ ហើយ​ត្រូវបាន​បញ្ជូនមក​តាម​ច្រកទ្វារ​អន្តរជាតិ ក្នុង​៣​ខែ​ដើមឆ្នាំ​២០១៥​នេះ​មាន​ចំនួន​ដល់​ទៅ​២៩​នាក់​ហើយ ដោយ​ភាគច្រើន​អ្នក​ដែល​ស្លាប់ ដោយសារ ខ្យល់គរ គាំងបេះដូង ឆក់​ខ្សែរ​ភ្លើង គ្រោះថ្នាក់​ចរាចរ ៕