ខេត្តប៉ៃលិន៖ បុរសម្នាក់បានជិៈម៉ូតូចេញពីហូបការគេតែម្នាក់ឯង ក្នុងស្ថានភាពស្រវឹងជោគជាំ ទប់ម៉ូតូសឹងមិនរួច ហើយក៏បើកក្នុងល្បឿនលឿនរេពេញផ្លូវ បណ្តាលឲ្យដួលម៉ូតូបោកក្បាលទៅនិងថ្នាល់ជាតិ សន្លប់និងកន្លែង ត្រួវបានសមត្ថកិច្ចនគរបាលប៉ុស្ត៏រដ្ឋបាលសង្កាត់ទូលល្វា និងកំលាំងប្រចាំបញ្ជាអធិការក្រុងប៉ៃលិនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ។ ហេតុការគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង២២ និង៣០នាទីយប់ ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិអូរច្រារកណ្តាល សង្កាត់ទូលល្វា ក្រុង- ខេត្តប៉ៃលិន ។
បុរសរងគ្រោះ ដែលជិៈម៉ូតូដួលខ្លួនឯងឈ្មោះ ញ៉ែម សៅ ភេទ ប្រុស អាយុ ៥១ ឆ្នាំ មុខរបរ កសិករ រងរបួសជាទំងន់(សន្លប់) ជិះម៉តូc125 ព័ណខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1A-2550 មានទីលំនៅបច្ចុប្បន្នភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិៈម៉ូតូតែម្នាក់ឯង ក្នុងល្បឿនលឿន រេពេញផ្លួវ ក្នុងទឹសដៅពីកើតទៅលិច លើកំណាត់ផ្លួវជាតិលេខ៥៧ ទំនងជាស្រវឹងស្រា ក្នុងពិធីការគេ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូដួល បោកក្បាលទៅនិងថ្នាល់ជាតិ រងរបួសធ្ងន់ បែកមុខបែកមាត់ សន្លប់និងកន្លែង ។
ប្រភពព័ត៌មានបន្តទៀតថា៖ លុះឃើញសភាពជនរងគ្រោះធ្ងន់ធ្ងរ ក៏រាយការប្រាប់សមត្ថកិច្ច មួយសន្ទុះឃើញកំលាំងនគរបាលប៉ុស្ត៏រដ្ឋបាលសង្កាត់ទូលល្វា និងកំលាំងប្រចាំការបញ្ជាអធិការក្រុងប៉ៃលិន មកដល់យកបុរសរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលចរាចរក្រុង បានឲ្យដឹងថា៖ បុរសដែលជិៈម៉ូតូដួលខ្លួនឯងឈ្មោះ ញ៉ែម សៅ ភេទ ប្រុស អាយុ ៥១ ឆ្នាំ មុខរបរជាកសិករ រងរបួសជាទំងន់(សន្លប់) ជិះម៉តូc125 ព័ណខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1A-2550 រស់នៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ ប្រភពព័ត៌មានបន្តថា៖ បុរសរងគ្រោះ បានជិៈម៉ូតូចេញពីហូបការគេ មានសភាពស្រវឹង បើកបរក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុក៏ដួល រងរបួសធ្ងន់តែម្តង ។ បច្ចុប្បន្នបុរសរងគ្រោះ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។
សូមបញ្ជាក់ថា៖កន្លែងកើតហេតុដែលបុរសរងគ្រោះថ្នាក់នេះ វាកើតឡើងជាញឹកញាប់ ព្រោះជាផ្លូវបំបែកជាបួន ហើយមានសភាពកោង ដូច្នោះអ្នកបើកបររថយន្ត ឬទោចក្រយានយន្ត មេត្តាបន្ថយល្បឿនផង វាមិនដូចនេះទេ វាអាចបង្កគ្រោះថ្នាក់ខ្លាំងជាងនេះទៅទៀត ។




































