​​រថយន្ត​ភ្លៅ​៥​ធុន​ធំ​២​គ្រឿង​ដឹកអុស​រាប់សិប​ម៉ែត្រគូប​អត់​ច្បាប់​ត្រូវ​បានខ​ណ្ឌ័​រដ្ឋបាល​ ​ព្រៃឈើ​កំពង់ឆ្នាំង​ចាប់ធ្វើការ​ផាកពិន័យ​

0

​កំពង់ឆ្នាំង​៖​រថយន្ត​ភ្លៅ​៥​ធុន​ធំ​២​គ្រឿង​ដឹកអុស​គ្មាន​ច្បាប់ ត្រូវបាន​លោកនាយរ​ងខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ដឹកនាំ​មន្ត្រី​ក្នុង​ខ​ណ្ឌ័​ស្ទាក់​ចាប់បាន​ដើម្បី​ធ្វើការ​ផាកពិន័យ​។​ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ខាងលើនេះ​បានធ្វើ​ឡើង​នៅ​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​២៦ ខែ​មិនា ឆ្នាំ​២០១៥ នៅមុខ​សាលាខេត្ត​កំពង់ឆ្នាំង ក្នុង​សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។​
​ ​លោក ហោ ដា​រ៉ា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​បានអោយដឹងថា​៖ រថយន្ត​ធុន​ធំ​ភ្លៅ​៥​ទាំ​ដ​២​គ្រឿង​នេះ​ម៉ាក​ហ៊ីយ៉ាន់ដាយ ១​គ្រឿង​ពាក់​ស្លាក​លេខ ស្វាយរៀង​3A-0952 ពណ៌​ស្លែ ១​គ្រឿង​ទៀត​អត់​ស្លាក​លេខ អ្នកបើកបរ​រថយន្ត​១​ឈ្មោះ អឿន វណ្ណ អាយុ​១៩​ឆ្នាំ ២​ឈ្មោះ​អ៊ូ ម៉ុង អាយុ​២០​ឆ្នាំ ពួកគេ​រស់នៅ​ភូមិ​ស្ពាន​ពោធិ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ និង​ជា​កម្មករ​បើកបរ​រថ​យន្ត​អោយ​ថៅកែ​អុស​។​DSC02702
​ ​អ្នកបើកបរ​រថយន្ត​ទាំង​២​នាក់​នេះ​បាន​និយាយ​អោយដឹងថា​៖​ពួកគេ​បាន​ដឹកអុស​នេះ​មកពី​
​ចំណុច​ស្ពាន​១០៤ ក្នុងភូមិ​ដំណាក់​អំពិល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ដឹក​យកទៅលក់​អោយ​រោងចក្រ​បោកគក់ និង​អ៊ុតខោអាវ អេស​អិ​ល នៅ​ទំនប់​បឹងទំពន់ រាជធានី​ភ្នំពេញ ចំណែក​ថៅ​
​កែ​អុស​នេះ​ពួកគេ​មិន​ស្គាល់ឈ្មោះ​ច្បាស់​ទេ​។​
​ ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​បាន​អោយដឹងទៀតថា​៖​ឈើ​ដែល​គេ​កាប់​លក់​ធ្វើជា​អុស​ដុត​នេះ​ជា​ប្រភេទ​ឈើ​ខ្លុង​ត្បែង ខ្លះ​តូចៗ​មិនទាន់​គ្រប់​អាយុ តែ​ភាគច្រើន​ជា​ឈើ​ដើម​ធំៗ​ខ្លឹម​ក្រ​ហក​ឆ្អៅ ដែល​គេ​អាច​យកទៅ​អារច្រៀក​ធ្វើជា​គ្រឿង​សង្ហា​រឹម​បាន​។​ឈើ​ទាំង​២​រថយន្ត​ធំៗ​នេះ នឹងត្រូវ​ធ្វើការ​ផាកពិន័យ​ជា​ប្រាក់​អន្តរៈកាល តាមច្បាប់​ស្តីពី​ព្រៃឈើ ដោយ​ការដឹកជញ្ជូន​គ្មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ​។​
​ ​បទល្មើស​ព្រៃឈើ ដូចខាងលើ​នេះ​នៅ​ស្រុក​ទឹកផុស និង​ស្រុក​បរិបូរ​ណ៌ ត្រូវបាន​ប្រជាព​
​ល​រដ្ឋ​នាំគ្នា​កាប់​ព្រៃឈើ​តម្រៀប​ធ្វើជា​អុស​ដាក់លក់​តាម​ចិញ្ចើមផ្លូវ​តាម​ភូមិ​ឃុំ​មួយចំនួន​រាប់រយ​
​រាប់ពាន់​ម៉ែត្រគូប​យ៉ាង​អាណាធិបតេយ្យ ពុំមាន​សមត្ថកិច្ច​ណាប​ង្ក្រា​ប​ឡើយ​។​ករណីនេះ​ប្រជា​
​ពលរដ្ឋ​ស្នើសុំ​លោកនាយខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង មេត្តា​ចុះបង្ក្រាប​និង​ទប់ស្កាត់​អោយ​
​បាន​ដល់​មូលដ្ឋាន​ផង ពុំ​នោះទេ​កូន​ខ្លុង កូន​ត្បែង​មិនទាន់​គ្រប់​អាយុ​និង​ត្រូវគេ​កាប់បំផ្លាញ​អស់​
​គ្មាន​សល់​ឡើយ​៕