ផ្ទុះ​កំប៉ុង​ហ្គាស​ក្នុង​ហាង​ស៊ុប​បណ្តាលឱ្យ​ភ្ញៀវ​ដែល​កំពុង​អង្គុយ​ញាំ​របួសធ្ងន់​ស្រាល​០៣​នាក់​

​ភ្នំពេញ ៖ មនុស្ស​ប្រុស​-​ស្រី​០៣​នាក់​របួសធ្ងន់​និង​ស្រាល ខ​ណះ​អង្គុយញាំ​ស៊ុប​ជា​លក្ខណះ​គ្រួសារក៏​ត្រូវកំប៉ុង​ហ្គាស​សំ​រាប់ដាក់ កំដៅ ឆ្នាំង​ស៊ុប ផ្ទុះ​ខ្ទាត​ទាំង​កំពុង​ហ្គាស​ទាំង​ទឹក​ស៊ុប​មក​ប៉ះ​ធ្វើ ។ ហេតុ​ការណ៏​នេះ​កើតឡើង​នៅ​វេលា​ម៉ោង ៨​យប់​ថ្ងៃ ទី​០២ មេសា ២០១៤ តាមផ្លូវ​២៣២​កែង ផ្លូវ

១១១ នៅក្នុង​ហាង​ដែល​មាន​យីហោ ស៊ុប​ពពែ​តា​ឃុន​7up ស្ថិតនៅ​ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា​។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា គេ​ឃើញ​ក្រុម​គ្រួសារ​មួយ មាន​សមាជិក​០៥​នាក់​បាន​ចូល​មក​ញាំ​ស៊ុប​នៅក្នុង​ហាង​ខាងលើ នៅពេល​ញាំ​បាន​មួយសន្ទុះ​ស្រាប់តែ​ផ្ទុះ​កំប៉ុង​ហ្គាស​ដែល ដាក់​សំរាប់​កំដៅ​ឆ្នាំង​ស៊ុប បាន​ផ្ទុះឡើង ធ្វើ​ឱ្យ​ខ្ទាត​កំប៉ុង​ហ្គាស និង​ទឹក​ស៊ុប​ក្តៅៗ មក​ប៉ះ​ចំ​មនុស្ស​ប្រុស ស្រី​០៣​នាក់​ក្នុងចំណោម​០៥​នាក់ បណ្តាលឱ្យ​របួស​ធ្ងន់​ស្រាល ។​
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន គេ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​សមត្ថកិច្ច​បាន​ចុះ​អន្តរាគ​ម​ន៏​ផងដែរ​ក្នុង​នោះ​គេ​ឃើញ ម្ចាស់​ហាង បាន​សម្រួល​គ្នា​ជាមួយ​គ្រួសារ​ជនរងគ្រោះ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ហេតុ​ការណ៏ភ្ញាក់ផ្អើល​នេះ​បាន​ធ្វើឱ្យ ភ្ញៀវ​ជាច្រើន​ធ្វើ​ការរិះគន់ ចំពោះ​ម្ចាស់​ហាង​ថា​មាន​ការធ្វែសប្រហែ​សដោយ​ប្រើប្រាស់​កំប៉ុង​ហ្គាស ចាស់ៗ ដែល​អាច​ប្រឈម​និង​ការផ្ទុះ​គ្រប់ពេលវេលា​។​នេះ​សំណាង​ហើយ​ដែល ជនរងគ្រោះ​ត្រឹមតែ​របួស ហើយ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​នោះ ៕​

1 2 3