រថយន្ត​នី​សាន់​បុក​ម៉ូតូ​ហុងដា​វ៉េវ អូស​ជាង​១០០ ម៉ែត្រ បណ្តាល​ឲ្យ របួសស្រាល​០២​នាក់​

​ភ្នំពេញ ៖ មនុស្ស​០២​នាក់​រងរបួស​ស្រាល​ក្នុង​ហេតុ​ការណ៏គ្រោះថ្នាក់​ចរាច​រណ៏ ដោយសារតែ​រថយន្ត​នី​សាន់​មួយគ្រឿង​បើក​បុក​ជាមួយ​ម៉ូតូ​ហុងដា​វ៉េវ​អូស​ជាង​១០០ ម៉ែត្រ កាល​វេលា​ម៉ោង ១១​យប់​ថ្ងៃ​ទី​២ មា​សា​២០១៤ តាម​លើ​ផ្លូវលំ​មួយ ស្ថិតនៅ​ភូមិ​តា​ង៉ូវ​កណ្តាល សង្កាត់​និរោធ ខណ្ឌមានជ័យ ។​


​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា គេ​បាន​ឃើញ រថយន្ត​នី​សាន់ ពណ៌​ស ពាក់​ស្លាក​លេខ​ស៊េរី​ចាស់ ច​.៦៧៦៧​ភព រួច​ធ្វើ​ដំណើរ​យ៉ាង​លឿន ក្នុងទិសដៅ ពី​ត្បូង​ទៅ ជើង ស្រាប់តែ​មក​ដល់ ចំណុច​កើតហេតុ​រថយន្ត​ក៏​បើក​ទៅ​បុក ម៉ូ​តួ​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ ឈាមជ្រូក ពាក់​ស្លាក​លេខ​ភ្នំពេញ 1AI-9069 ដែល​ជិះ​ដោយ​បុរស​ម្នាក់​ដែល​ជិះ​ក្នុង​ប​ទិសដៅ​ស្របគ្នា​ប​ធ្វើឱ្យ ម៉ូតូ​ដួល​ខ្ទាត​ប្រហែល​១០០​ម៉ែត្រ បណ្តាល​ឱ្យ​អ្នកជិះ​ម៉ូតូ របួសស្រាល​០១​នាក់​ហើយ​ក្នុងនោះ​ដែរ​អ្នកថ្មើ​ជើង​ម្នាក់ក៏​របួស​ស្រាល​ដែរ ដោយសារ​ម៉ូតូ​ខ្ទាត​ទៅ​ប៉ះ​ផងដែរ ។​
​ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​បើកទ្វារ​រថយន្ត​រត់គេច ហើយ​រថយន្ត​និង​ម៉ូតូ​សមត្ថកិច្ច យក​ទៅ​ទុក​នៅ​អធិការដ្ឋាន ខណ្ឌមានជ័យ ដើម្បី​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់ ។​
​សូម​បញ្ជាក់​ផង​ដែរ​ថា ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែងកើតហេតុ​បាននាំគ្នា វាយ​រថយន្ត​បង្ក និង​ដេញ​តាម​វាយ​ម្ចាស់​រថយន្ត​ដោយសារតែ​ពួកគេ​ខឹងសម្បា និង អ្នកបើកបរ​រថយន្ត​បុក​គេ​ហើយ​មិន​ព្រម​ឈប់​ដោះស្រាយ ហើយ​រត់​គេច​ខ្លួន​ទៀត ៕​

1 2