ខេត្តព្រះសីហនុ
ក្រសួងទេសចរណ៌បានបើកវគ្គបណ្តុះបណ្តាលស្តីពីការបញ្ច្រាបយេនឌ័រ លប់បំបាត់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ ស៊ី ដ ការលើកកម្ពស់សីលធម៌សង្គម តំលៃស្ត្រី និងគ្រួសារខ្មែរ បដិសណ្ឋាកិច្ចក្នុងវិស័យទេសចរណ៌នៅក្នុងព្រះរាជាណាចក្រកម្ពុជា រយះពេល២ថ្ងៃ គឺថ្ងៃទី២៥
២៦ ខែមិនាឆ្នាំ២០១៥ ក្រោមអធិបតីភាពលោកជំទាវ ហ៊ុន ដានី អនុរដ្ឋលេខាធិកាក្រសួងទេសចរណ៌ ។ លោកជំទាវ ហ៊ុន ដានី បានមានប្រសាសន៌គូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ដើម្បីលើកកម្ពស់ការយល់ដឹងជូនដល់មន្ត្រីរាជការ ក្នុងការចូលរួមលុបបំបាត់ទម្រង់នៃការរើសអើងប្រឆាំងនារី ការលើកកម្ពស់សីលធម៌សង្គម តំលៃស្ត្រី និងគ្រួសារខ្មែរ និងបដិសណ្ឋាកិច្ចក្នុងវិស័យទេសចរណ៌នៅក្នុងប្រទេសកម្ពុជា ។ ក្រុមប្រឹក្សាជាតិ ដើម្បីស្ត្រីបានជំរុញធ្វើការផ្សព្វផ្សាយច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានាជាច្រើនផ្សេងទៀត ដែលពាក់ព័ន្ធទៅនឹងស្រី្ត និងកុមារនៅក្នុងប្រទេសកម្ពុជា ហើយច្បាប់ ស្តីពីការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និងកិច្ចការពារដល់ជនរងគ្រោះ ដើម្បីជួយអន្តរាគមន៌ និងរកយុត្តិធម៌ជូនដល់ជនរងគ្រោះបានទាន់ពេលវេលា និងផ្តន្ទាទោសជនល្មើសដោយគ្នានការលើកលែង ។

លោកជំទាវបានបន្តថា វគ្គបណ្តុះបណ្តាលជំនាញផ្នែកច្បាប់ដល់មន្ត្រី ក្រសួង ស្ថាប័នទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឪ្យការងារទប់ស្កាត់លុបបំបាត់ទម្រង់នៃការរើសអើងប្រឆាំងនារី និងកុមារនាពេលនេះ គឺត្រូវយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅគ្រប់កំរិតទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាថា ស្ត្រីទទួលបានផលប្រយោជន៌ពីការផ្តល់សេវាសង្គម សេវារដ្ឋបាលសាធារណ សេវាសេដ្ឋកិច្ចប្រកបដោយសមធម៌ ដើម្បីរក្សាបាននូវវប្បធម៌ ប្រពៃណីដ៌ល្អផូផង់របស់ជាតិ គណះកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ បានជំរុញឪ្យក្រសួងពត៌មាន ក្រសួងវប្បធម៌ និងវិចិត្តសិល្បះ បន្តពិនិត្យតាមដានជាប្រចាំនូវរាល់ខ្លឹមសារ រូបភាពនៃកម្មវិធីផ្សព្វផ្សាយនិមួយៗរួមទាំងកាយវិការ ពាក្យសំដី និងសំលៀកបំពាក់ក្នុងពេលសមដែង និងផ្សាយតាមទូរទស្សន៌ និងលើវេទិការផ្សេងៗ ត្រូវធ្វើការអប់រំដល់ពិធីករ ពិធីការរីនី សិល្បករ សិល្បការីនី ឪ្យយល់ច្បាស់ពីការស្លៀកពាក់ បង្ហាញពីវប្បធម៌ ប្រពៃណីរបស់ខ្មែរ ទៅតាមជំនាន់និមួយៗ និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុតចំពោះការសំដែង និងផ្សព្វផ្សាយកម្មវិធីណាមួយដែលមានលក្ខណះរើសអើងចំពោះស្ត្រី ការបន្ទាបបន្ថោកប្រពៃណី វប្បធម៌ និងតម្លៃស្រី្តខ្មែរ ។ រាជរដ្ឋាភិបាលបាននឹងកំពុងជំរុញឪ្យមានការចូលរួមទប់ស្កាត់លុបបំបាត់នូវទម្រង់នៃការរើសអើងប្រឆាំងនារី និងកុមារនៅក្នុងប្រទេសកម្ពុជាប្រកបដោយប្រសិទ្ធិភាព ៕




































