អាជ្ញាធរខេត្ត​ព្រះសីហនុ ប្រកាស​ចែក​វិ​ញ្ញាប​នប​ត្រ័ស​ម្គា​ល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​៣ សង្កាត់​លេខ​១

0

​ខេត្ត​ព្រះសីហនុ
​ ​អាជ្ញាធរខេត្ត បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ស្តីពី​ការចែក​វិ​ញ្ញាប​នប​ត្រ័ស​ម្គា​ល់​ម្ចាស់​អចលនវត្ថុ និង​មោ​ឃះ​ភាព​នៃ​បណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ឬ​ប​ណ្ណ័​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុង ខេត្ត ព្រះសីហនុ​នៅ​ថ្ងៃទី​០៣ 12-02-14-1 (2)ខែមេសា ឆ្នាំ​២០១៥​ខាងមុខ ។​
​ ​សាលាខេត្ត​ព្រះសីហនុ​បាន​ជូនដំណឹង​ដល់​ម្ចាស់​នៃ​ក្បាលដី​ដែលមាន​ក្បាលដី​ស្ថិត នៅក្នុង​តំបន់​វិនិច្ឆ័យ​ដីធ្លី​ក្នុងភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ឪ្យ​បាន​ជ្រាបថា យោងតាម​អនុក្រឹត្យ​លេខ​៤៦ អនក្រ​.​បក​ចុះ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០០២ ស្តីពី​នីតិវិធី​នៃ​ការកសាង​ប្លង់​សុរិយោដី និង​សៀវភៅ​គោល​បញ្ជី​ដីធ្លី ក្រោម​ដំណើការ​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខ​ណះ​ជា​ប្រព័ន្ធ​ក្នុងភូមិ​៣ សង្កាត់​លេខ​១ ក្រុង ខេត្ត​ព្រះសីហនុ ។ មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ និង​ធ្វើ​ការចែក​វិ​ញ្ញាប​នប​ត្រ័ស​ម្គា​ល់​ម្ចាស់​អចលនវត្ថុ​(​ប​ណ្ណ័​កម្ម​សិទ្ធ​)​ជូន​ប្រជាពលរដ្ឋ​ម្ចាស់​ក្បាលដី​ដែល​ស្ថិតក្នុង តំបន់​វិនិច្ឆ័យ​ខាងលើ នៅ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៥​ខាងមុខនេះ ។​
​ ​ចំពោះ​ប​ណ្ណ័​សំគាល់​សិទ្ធិ​កាន់កាប់​ដីធ្លី (​ប​ណ្ណ័​ស្លាបមាន់​) ឬ​ប​ណ្ណ័​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ដែល​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី​កន្លងមក​ក្នុង​តំបន់​នេះ នឹង​ត្រូវអស់​សុពលភាព​តាមផ្លូវ​ច្បាប់ ចាប់ពី​ថ្ងៃ​ចែក​វិ​ញ្ញាប​នប​ត្រ័ស​ម្គា​ល់​ម្ចាស់​អចលនវត្ថុ ខាងលើនេះ​តទៅ ។

12-02-14-1 (3)
​ ​សេចក្តីជូនដំណឹង​ខាងលើ សូម​ឪ្យ​ម្ចាស់​ក្បាលដី​ក្នុង​ទីតាំង​ខាងលើ​ដែល​មានប​ណ្ណ័​សំគាល់​សិទ្ធ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ឬ​ប​ណ្ណ័​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​កន្លងមក មេត្តា​យក​ប​ណ្ណ័​ទាំង​នោះមក​ប្រគល់​ឪ្យ​មន្ត្រីរដ្ឋបាល​សុរិយោដី ដើម្បី​ទទួលយក​វិ​ញ្ញាប​នប​ត្រ័​សំគាល់​ម្ចាស់​អចលនវត្ថុ​ថ្មី ជំនួស​វិញ​ដែល​នឹងត្រូវ​ប្រគល់ជូន​ដោយ​មន្ត្រីរដ្ឋបាល​សុរិយោដី​នៅ​សាលាសង្កាត់​លេខ​១ ចាប់ពី​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៥ រហូតដល់​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៥ ជា​កំហិត ។​ ​ចំពោះ​ម្ចាស់បំណុល​ដែល​បានទទួល​បញ្ចាំ ឬ​ដាក់​ធានា​ពាក់​ព​ន្ធ័​និង​ក្បាល​ក្នុង​តំបន់ វិនិច្ឆ័យ​ខាងលើ សូម​យក​ប​ណ្ណ័​ទាំង​នោះមក​ជូន​មន្ត្រីរដ្ឋបាល​សុរិយោដី ធ្វើ​និយ័តកម្ម ដើ​ម្ប​ការធានា​ប្រាក់​របស់លោក​អ្នក ។
​ ​សូមបញ្ជាក់ថា ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ត្រូវបាន​ប្រជុំ​ផ្សព្វផ្សាយ​ទិន្នន័យ​ក្បាលដី ជា​សា​ធា​រណះ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ដីធ្លី​លក្ខណ​ជា​ប្រពន្ធ​កាលពី​ខែ​០៣ ឆ្នាំ​២០១៤​កន្លងមក ៕