ស្ទឹងត្រែង៖សមាជិកក្នុងសិក្ខាសាលាជាង១០០នាក់បានសម្តែងការព្រួយបារម្ភណ៏ចំពោះសេវាកម្មសុខាភិបាលឥតច្បាប់បើកលក់ឱសថនៅក្នុងខេត្តស្ទឹងត្រែង អាចបង្កផលប៉ះពាល់ដល់ផ្នែកសុខភាពប្រជាពលរដ្ឋប្រសិនបើ អាជ្ញាធរមិនបានចាប់អារម្ភណ៏ទៅលើ វិជ្ជាជីវៈរបស់អ្នក លក់ទាំងនោះ។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រកាសរួមស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មនិងវិធានការលុបបំបាត់ផលិតផលសុខាភិបាលឥតច្បាប់នៅខេត្តស្ទឹងត្រែងកន្លងមកថ្មីៗនេះលោកថង សំបូរ គ្រូពេទ្យប្រចាំមណ្ឌលសុខភាពកំភុននៅឃុំកំភុនស្រុកសេសានបានលើកឡើងថា៖ក្រុមអាជិវករលក់ឱសថដែលគ្មានវិជ្ជាជីវខ្លួនឯងត្រឹមត្រូវនៅតាមផ្សាឬនៅតាមមូលដ្ឋានក្តីពិតជាមានបញ្ហាប្រឈមបង្កផលបះពាល់ដល់សុខភាពដោយសារអ្នកប្រកបរបរនេះមិនបានរៀនចំណេះដឹងផ្នែកវេជ្ជសាស្ត្រ។លោកបញ្ជាក់ថា៖ការដាក់តាំងលក់បែបនេះប្រជាពលរដ្ឋមានជម្ងឺទិញមកប្រើប្រាស់អាច កើតមានគ្រោះថ្នាក់ ហៅថា ប្រតិកម្មថ្នាំ ដូចនេះសូមឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្លួនឯងខ្លះផងប្រជាជនគាត់អត់ដឹងច្បាប់ទំលាប់ទេដែលកន្លែងណាវាលក់នៅជិតផ្ទះអាហ្នឹងគាត់ក្តៅខ្លួនគាត់ត្រូវតែទិញប៉ារ៉ា ប៉ាអីគាត់មិនដឹងថាវាប៉ះពាល់យ៉ាងម៉េចគាត់មិនដឹង ថាវាប៉ះពាល់យ៉ាងម៉េចគាត់អត់ដឹង គាត់ចង់ជា ដល់ទៅឆ្ងាយវាអស់លុយច្រើន ខ្ញុំសូមសំណូមពរប្រជាពលរដ្ឋហ្នឹង មុនហ្នឹងទិញថ្នាំអ្វីមួយ យើងត្រូវដឹងថាពេទ្យច្បាស់លាស់បានមកទិញថ្នាំ បើមិនច្បាស់ថាពេទ្យទេ អ្នកលក់ថ្នាំមិនដឹងថា ថ្នាំហ្នឹងក្លែងក្លាយយ៉ាងមិចទេវា អត់ដឹង
លោកអ៊ុងសូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តបានទទួលស្គាល់ថា៖នៅខេត្តស្ទឹងត្រែងពិតជាមានអ្នកប្រកបរបរសេវាសុខាភិបាលឯកជនអត់ច្បាប់និងគ្មានវិជ្ជាវៈនេះច្រើន ហើយមន្ទីរសុខាភិបាលក៏បានអំពាវនាវឲ្យមកសុំច្បាប់អនុញ្ញតផងដែរតែអ្នកទាំងនោះនូវមិនទាន់ភ្ញាក់រលឹកមកសុំច្បាប់នៅឡើយ។លោកប្រធានមន្ទីរអះអាងថានេះជាការប្រករបររសុខាភិបាលខុសច្បាប់ដូចនេះមន្ទីរនិងសមត្ថកិច្ចពាក់ពន្ធ័មិនទុកឲ្យធ្វើអាជីវកម្មបែបនេះតទៅទៀតទេគឺត្រូវតែលប់បំបាត់ ធ្វើយ៉ាងម៉េចគឺលប់បំបាត់ឲ្យអស់នូវឧសថក្លែងក្លាយ ហ្នឹងសេវាសុខាភិបាលឯកជនខុសច្បាប់ដែលមាននៅក្នុងទឹកដីខេត្តស្ទឹងត្រែងរបស់យើងគឺយើងអត់ឲ្យមានទេការលក់ឧសថក្លែងក្លាយធ្វើយ៉ាងណាកុំឲ្យមានការបើកសេវាឯកជនអត់មានច្បាប់អត់មានទំលាប់ដើរចាក់ថ្នាំតាមភូមិតាមស្រុកតាមទេសដែលគ្មានមូលដ្ឋានច្បាស់លាស់ វេជ្ជសាស្ត្រច្បាស់លាស់ដែលជាហេតុបង្កឲ្យគ្រោះថ្នាក់ទៅដល់ប្រជាពលរដ្ឋ សុខភាពប្រជាពលរដ្ឋយើង ដល់សុវត្ថិភាពសង្គមរបស់យើង។
សូមបញ្ជាក់ថា៖ នៅខេត្តស្ទឹងត្រែងមាននៅឱសថដ្ឋាន ឱសថដ្ឋានរងចំនួន១១កន្លែង សេវាឯកជនចំនូន៦៣កន្លែង និងកន្លែងពេទ្យធ្មេញចំនួន១៧កន្លែងដែលមន្ទីរសុខាភិបាល ត្រៀម ចាត់វិធានការត្រួតពិនិត្យបើរកឃើញថាទីតាំងណាមួយអត់ច្បាប់នោះនិងត្រូវបញ្ឈប់ឲ្យប្រកបមុខរបនេះ៕