នាំ​តារា​កូរ៉េ​និង​តារា​ខ្មែរ​ផលិត​ហ្គេម​រក​ជំនួយ​ជួយ​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​នៅ​ខេត្តបន្ទាយមានជ័យ

0

​បន្ទាយមានជ័យ​: ដើម្បី​ផ្សព្វផ្សាយ​ពី​ជីវិត​ពិត​ក៏ដូចជា ចង់បង្ហាញ​អោយ​ប្រជាពលរដ្ឋ​កូរ៉េ និង​បណ្តា​ប្រទេស​ដ៏​ទៃ បាន​ស្គា​ល់ពី​ពលរដ្ឋ​ខេត្តបន្ទាយមានជ័យ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ផ្ទួន ៗ ភ្នាក់ងារ Kotra បាន​សហការ​ជាមួយ​ទូរទស្សន៍​កូរ៉េ​ប៉ុស្តិ៍​លេខ​១ បាន​នាំ​តារា​សម្តែង​ស្ត្រី​IMG_8384រួមជាមួយ​និង​តារា​វីដេអូរ​កម្ពុជា​ផលិត​ហ្គេម លើ​ទីតាំង​ជនបទ​ដែលមាន​ទេសភាព​ស្រស់ត្រកាល​នៅជាប់​មាត់​ស្ទឹង​ហើយក៏​មានការ​ចូលរួម ពី​អ្នកភូមិ​ឡោ​តេ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​
​លោក គិ​ម ហ្យុ​ង​ស៊ុន ស្ថាបនិក​ភ្នាក់ងារ Kotra(Korean trade investment promotion Agency) ថា​ហ្គេម​នេះ​ផលិតឡើង ដោយ​ទូរទស្សន៍​កូរ៉េ​បុ​ស្ដិ​លេខ​១ សហការ​ជាមួយ​ទូរទស្សន៍​កម្ពុជា និង​ការសម្តែង​ពី​តារា​កូរ៉េ និង​តារា​កម្ពុជា ក្រោម​ការសម្របសម្រួល​ពី​សំណាក់​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាក់ផ្សាយ​នៅ​ប្រទេស​កូរ៉េ អោយ​ក្រុមហ៊ុន​ធំ ៗ​ជាច្រើន​ទៀត​នៅលើ​ពិភពលោក បានឃើញ​បាន​ស្គាល់​ពី​កម្ពុជា ។IMG_8490 មូលហេតុ​ដែល​ជ្រើស​រើសយក​ភូមិ​ឡោ​តេ នៃ​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ជាទី​តាំង​ផលិត​ហ្គេម នេះ​ក៏​ព្រោះតែ​ទីតាំង​នេះ​មាន​ទេសភាព​ស្រស់ត្រកាល អម​ទៅដោយ​ស្ទឹង បឹងបួរ ហើយ​ម្យ៉ាងទៀត​ដោយសារតែ​កន្លងមក ក្រុមហ៊ុន​Kotra ធ្លាប់បាន​យក​ទីតាំង​ឃុំ​នេះ​ប្រារព្វ​ទិវា​បុណ្យ​ចំបើង ហើយក៏​ចង់បង្ហាញ​ពី ការរង​គ្រោះ​ដោយ​ទឹកជំនន់​ជន​លិច​ផ្ទួនៗ របស់​ខេត្ត​នេះ​ដើម្បីអោយ​បណ្តា​ក្រុមហ៊ុន​នានា ចូលរួម​ជា​ជំនួយ​សម្រាប់​ពលរដ្ឋ​ក្រីក្រ ឬ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ។ សម្រាប់​ការថត​ហ្គេម​នេះ​មាន​គំរោង​៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៦​តទៅ ហើយ​តាម​គំរោង​សី​ល្បះ​ទាំង​២​ត្រូវ​សម្តែង​លេង​ជាមួយ​ប្រជាពលរដ្ឋ​ដោយ​រួមមាន​ការលេង​ជាមួយ​ចម្បើង លេងល្បែង​ប្រពៃណី អ៊ុំ​ទូក និង​ល្បែង​ចាប់​កូក​ជ្រូក ។​
​ដោយឡែក​ក៏​ចង់បង្ហាញ​ពី​ទិដ្ឋភាព ឬ​ជីវិត​ពិត​របស់​ប្រជាកសិករ​ក្នុង​ខេត្តបន្ទាយមានជ័យ​ក៏ដូចជា​ការផ្លាស់ប្តូ​រប​ទ​ពិសោធន៍ រវាង​តារា​សម្តែង​របស់​ខ្មែរ និង​កូរ៉េ​ផងដែរ ។ ហើយ​អ្វីដែល​សំខាន់​ជាងនេះទៅទៀត​គឺ ចលនា​ភូមិ​ថ្មី ដែលជា​ចលនា​របស់​ប្រទេស​កូរ៉េ​ដល់​កសិករ​កម្ពុជា បើ​ចប់​ពី​ធ្វើស្រែ​ត្រូវធ្វើ​អ្វី​ផ្សេងទៀត​កំ​អោយ​ទំនេរ ។image2
​កញ្ញា គិ​ម ហ្យុ​ង តារា​សម្ដែង ជនជាតិ​កូរ៉េ​ប្រចាំ KTV1​សម្ដែង​នូវ​ភាព​រីករាយ​នៅពេលដែល​នាង​ជូ​ប​រឿង​រាវ ក៍​ដូចជា​ជីវភាព ដែល​នាង​មិនដែល​បានឃើញ​នៅ​ស្រុកកំនើត​នាង​នៅ​ប្រទេស​កូរ៉េ​ព្រមទាំង​ថ្លែងអំណរគុណ​ផងដែរ ដល់​ការស្រឡាញ់​រាប់អាន តារា​សម្តែង​កម្ពុជា ពិសេស​ប្រជាពលរដ្ឋ​ក្នុងភូមិ​នេះ​តែម្ដង​។​
​លោក ការ បញ្ញា​សិទ្ធ បានអោយដឹងថា​: លោក​និង​ដា​រា​កម្ពុជា​រីករាយ​និង​ចូលរួម​សម្ដែង ជាមួយ​តារា​កូ​រេ លោក​មិន​យក​កំរៃ​អ្វី​នោះទេ សំខាន់ បាន​ចូលរួម​រក​ជំនួយ​សប្បរ​ស់ធរ មក​ផ្តល់​ជួន​ពលរដ្ឋ​យើង​ពេល​មាន​គ្រា​លំបាក និង​គ្រោះធម្មជាតិ​ផ្សេងៗ ។​image1
​លោក ឌូ​ង ស៊ិន មេភូមិ​ឡោ​តេ ក៏ដូចជា​ពលរដ្ឋ​ដែល​បាន​ចូលរួម​ទស្សនា និង​ចូលរួម​លេង​ហ្គេ​ល​ជាមួយ​តារា​កូរ៉េ និង​តារា​ខ្មែរ​បានអោយដឹងថា វា​ជា​លើកទីមួយ​ហើយ ដែល​ពួកគាត់​បានឃើញ​ការសម្ដែង​ផ្ទាល់​ភ្នែក​ទាំង​តារា កម្ពុជា​និង​កូរ៉េ ហើយ​ពួកគាត់​សប្បាយរីករាយ​បំផុត នៅពេលដែល​ភូមិ​របស់​ត្រូវបាន​ចាក់ផ្សាយ​តាម​ទូរទស្សន៍ មិន​ថែម​តែប៉ុណ្ណោះ ការសម្តែង​របស់​តារា​ទាំងពី​ប្រទេស​បាន​ឆ្លុះបញ្ចាំង ពី​កា​រស់នៅ​និង​ផលប្រយោជន៍ ជាច្រើន​ពី​ការកែឆ្នៃ​ចំបើង និង​បង្ហាញអោយឃើញ​ពី​ផលប្រយោជន៍ ដ៏ទៃទៀត​នៅពេលដែល​បញ្ចប់​ពី​ធ្វើស្រែ​ចម្ការ ដោយ​ងាក​កម​ធ្វើ​អ្វី​ផ្សេង ៕image3