ម៉ូតូ​ធុន​ធំ​ម៉ាក​CBR​ពន្លះ​គ្នា​ជាមួយ​ម៉ូតូ​សាន់​យ៉ាន់​របួសស្រាល​០២​នាក់​

​ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៏​មួយ រវាង​ម៉ូតូ​ធុន​ធំ​ម៉ាក​CBR បុក​គ្នា​ជាមួយ​ម៉ូតូ​សាន់​យ៉ាន់​បណ្តាលឱ្យ​អ្នកបើកប​រទាំង​០២​នាក់​របួស ស្រាល ។​ហេតុ​ការណ៏​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​១៥​នាទី យប់​អធ្រាត​ឈានចូល​ថ្ងៃ ទី​០៣​មេសា​២០១៤ នៅ​ចំណុច មុខ​អាកាសយានដ្ឋាន​

អន្តរជាតិ​ភ្នំពេញ  តាម​បណ្តោយ​មហាវិថី​ស​ហព​ន្ធ័​រុស្ស៊ី ស្ថិតនៅក្នុង​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​សាន់​យ៉ាន់ ពណ៌​ក្រហម បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិសដៅ ពី​លិច​ទៅ​កើត មកដល់​ចំណុច​កើតហេតុ​ក៏​បាន​បុក​គ្នា ពេញទំហឹង​ជាមួយ​ម៉ូតូ​ធុន​ធំ​ម៉ាក​CBR ពណ៌​ស អត់​ស្លាក​លេខ ជិះ​ដោយ​បុរស​ម្នាក់ បណ្តាល​ឱ្យ​អ្នកបើក​ម៉ូតូ​ទាំង​០២​គ្រឿង របួស​ស្រាល​ទាំង​០២​នាក់ ។​
​ក្រោយពេល​កើតហេតុ​ម្ចាស់​ម៉ូតូ​ទាំងពីរ​បាន​ធ្វើ ការសម្រួល​គ្នា ដោយ​ខាង​ម៉ូតូ​ធុន​ធំ​ម៉ាក​CBR​ចេញ​លុយ ២៥​ដុល្លា ឱ្យ​ខាង​ម៉ូតូ​សាន់​យ៉ាន់ ដើម្បី​បញ្ចប់រឿង ៕
1 2