ប្រជាពលរដ្ឋ​នឹង​សិស្សានុសិស្ស ឃុំ​ពង្រ​ជាង​១០០​នាក់​ពុល​នំប៉័ង​ផ្អើល​ពេញ​ខេត្តសៀមរាប​

0

សៀមរាប​៖​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែ​មិនា​ឆ្នាំ​២០១៥​នៅ​សាលា​អនុវិទ្យាល័យ​ឃុំ​ពង្រ​លើ​បាន​ប្រារព្វ​ពិធី​ទិវា​លុបបំបាត់​ពលកម្ម​កុមារ ក្រោយ​ការឧបត្ថម្ភ​នំប៉័ង​របស់ អង្គការ​ទស្សនៈ​ពិភពលោក វ៉ុល​វិ​សុន យកមកចែក ជូន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​បរិភោគ​ជា អាហារ​សំ​រ៉​ន់ ត្រូវបាន​ពុល​ដឹក​បញ្ជូនមក​ពេទ្យ​សង្គ្រោះបន្ទាន់​កាលពី​យប់​ថ្ងៃទី ២៧ និង​ព្រឹក​ថ្ងៃទី ២៨ ខែ មិនា ឆ្នាំ ២០១៥​។​IMGP0778
.​លោក​លឹម ប៊ុន​ថុល នាយក​សាលា​អនុវិទ្យាល័យ​ពង្រ​លើ​បាន​ប្រាប់​អ្នក​សារពត៌មាន​យើង​ថា​៖ នៅក្នុង​ព្រឹក​ថ្ងៃទី​២៧​ខែ​មិនា​ឆ្នាំ​២០១៥​លោក​បាន​ប្រារព្វ​ពិធី​ទិវា​លុបបំបាត់​ពលកម្ម​លើ​កុមារ​ដែលមាន​ការអញ្ជើញ​ចូលរួម​មកពី​សាលា​ចំនួន​៥​មាន​៖ ១.​សាលា​អូរ​មាស​,២.​សាលា​ដុប​ត្នោត​,៣.​សាលា​ក្បាលដំរី​,៤.​សាលា​ពង្រ​លើ​,៥.​សាលា​អនុវិទ្យាល័យ​ពង្រ​លើ​។ ចំនួន​ចូលរួម​សរុប​៧៥០​នាក់​គិត​ទាំង​មាតាបិតា គិត​ទាំ​សិស្ស​.​។​ក្នុង​កម្មវិធី​នេះ​អង្គការ​ទស្ស​នះ​ពិភពលោក​កម្ពុជា​(​ហៅ​កាត់ វ៉ុល​វិ​សុន​)​ប្រចាំ​ស្រុក​ជីក្រែង​បាន​ចូលរួម​ជួយឧប្បត្ថម្ភ​អាហា​សំ​រ៉​ន់​មាន​នំប៉័ង​ដាក់​សាច់​ចំនួន​៧៧៨​នុំ នឹង​ទឹក​សុទ្ធ​១០០​យួរ​.​។​IMGP0775
​កម្មវិធី​នេះ​បានចាប់ផ្តើម​ពី​ម៉ោង​៨,៣០​នាទី​ព្រឹក​រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់​ទើប​ចប់​ហើយ​បំបែក​គ្នា​ទៅផ្ទះ​រៀងៗ​ខ្លួន លុះដល់​ម៉ោង​១១​ឬ​១២​យប់​ទើប​មានកូន​សិស្ស​និង​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ភូមិ​ទាំង​៥​ខាងលើ​មាន​កើត​ជំងឺ​ចុកពោះ ចុះក្អួត​បញ្ជូនមក​មណ្ឌល​សុខភាព​ពង្រ​លើ​ជា​បណ្តើៗ រហូតដល់​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៨​ខែ​មិនា​ឆ្នាំ​២០១៥​ទើប​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ធ្វើ​ឲ្យ​មណ្ឌល​សុខភាព​ឃុំ​ពង្រ​លើ​ទប់ទល់​មិនបាន​ហើយ​បាន​រាយ​ការជូន​មក​មជ្ឈមណ្ឌល​កំពង់ក្តី មជ្ឈមណ្ឌល​កំពង់ក្តី​រាយ​ការ​ជួន​មជ្ឈមណ្ឌល់​សុខភាព​ស្រុក​សូទ្រនិគម​ន៏​ឲ្យ​មកជួយ តែ​ពេលនោះ​អ្នកជំងឺ​ដែល​ពុល​អាហា​រិត​តែ​កើនឡើង​ធ្វើ​ឲ្យ​លោកគ្រូ​ពេទ្យ​ដែល​អញ្ជើញ​មកពី​ស្រុក​សូទ្រនិគម​ន៏​បាន​ទូរស័ព្ទ​រាយ​ការ​ណ៏​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​, មន្ទីរពេទ្យ​កុមា​អង្គរ​, មន្ទីរពេទ្យ​គុន្ធ​បុ​ផា និង គ្រប់​មណ្ឌល់​សុខភាព​ស្រុក​ទាំងបី​មាន ស្រុក​ជីក្រែង​, ស្រុក​សូទ្រនិគម​ន៏​និង​ស្រុក​ស្វាយ​លើ​ឲ្យ​មកជួយ​។IMGP0786
​ពេលនេះ​ទាំង​អាជ្ញាធរ​ស្រុក​, ឃុំ​ទាំង​គ្រួ​ពេទ្យ​កំពុងតែ​ដុតដៃដុតជើង​ទូរស័ព្ទ​ទៅ​មន្ទីរ​នានា​ក្នុង​ខេត្ត​ឲ្យ​ជួយ​ជា​មធ្យោបាយ​ដឹកជញ្ជូន​អ្នក​ជំ​ងឹ​យកទៅ​សង្គ្រោះបន្ទាន់​។ លោក​អ៊ុំ សារ៉ាត់​ប្រធាន​មណ្ឌល​សុខភាព​ឃុំ​ពង្រ​លើ​បាន​ឲ្យ​ដឹងថា​៖ អ្នក​ដែល​ពុល​អាហា​សំ​រ៉​ន់​នេះ​ពុំទាន់​មាន​អ្នកណាម្នាក់​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ គ្រាន់តែ​ចុកពោះ​, ចុះក្អួត អស់កំលាំង​បាត់បង់​ស្មារតី​ប៉ុណ្ណោះ​។ ប្រភព​ដ៏​ដែល​បាន​បន្តរ​ទៀតថា អ្នក​ដែល​ពុល​អាហា​ចំនួន​ច្រើនជាង​អ្នក​ដែល​ទៅ​ចូលរួម ព្រោះ​មកពី​បង​យក​អាហា​ទៅ​ផ្ញើរ​ប្អូន​, ម្តាយ​យក​ផ្ញើរ​កូន​, ជីដូន​យកទៅ​ផ្ញើរ​ចៅ​ទើប​ពុល​តរ​គ្នា​។​IMGP0776
.​លោក​ជ្រា មុន្នី អភិបាលរង​ស្រុក​ជីក្រែង​បាន​ឲ្យ​ដឹងថា ការពុល​នេះ​លោក​ពុំបាន​ទំលាក់កំហុស​ឲ្យ​ខាង​អ្នកផ្តល់​ទេ នៅពេលដែល​បញ្ជូន​អ្នក​ជំ​ងឹ​អស់លោក​នឹងធ្វើ​ការ​សួរ​ទៅ​អ្នក​ដែល​បានផ្តល់​អាហា​សំ​រ៉​ន់​ថា​តើ​ខាង​អ្នកផ្តល់​នេះ​បាន​ទិញ​មកពី​ខាង​ណា រួច​យើង​នឹងធ្វើ​ការស្រាវជ្រាវ​បន្តរ​ទៀត ចំពោះ​តួរ​លេខ​អ្នក​គ្រោះថ្នាក់​ពុំទាន់​មាន​ពិតប្រាកដ​ទេ​រថយន្ត​កំពុងតែ​ដឹក​ចូល​ជា​បណ្តើៗ រង់ចាំ​អាន​ពត៌មាន​ក្រោយ​ទៀត​។ ដោយ ព្រុំ សុខា IMGP0791 IMGP0768 IMGP0788 IMGP0774