ពិធី​ចែក​សម្ភា​រះ​សិក្សា​ដល់​សិស្ស នៅ​សាលាបឋមសិក្សា​បាកស្នា​

0

​កំពង់ធំ​= កាលពី​ព្រឹក ថ្ងៃទី​២៨ ខែ​មិនា ឆ្នាំ​២០១៥ នៅ​សាលាបឋមសិក្សា​បាកស្នា ស្ថិតនៅ​ក្នុងភូមិ បា​ស្នា ឃុំ​បាកស្នា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បានរៀបចំ​ពិធី​ចែក សម្ភា​រះ​សិក្សា ដល់​សិស្ស ចំនួន​៩១៣​នាក់ ដោយមាន​ការចូលរួម ពី សភា​យុវ​ពាណិជ្ជករ អន្ដរជាតិ​កម្ពុជា Image2ហៅ​កាត់ JCI Cambodia Phnom phen សហការ​ជាមួយ JCI Marina- Singapore បាន​បង្កើត​កម្មវិធី​នេះ​ឡើង​ក្រោម​ការ​ចូលរួមពី ផ្សា​ទំនើប សូវ​ណ្ណា ផ្សា​ទំនើប​សូរិយា និង​ធានា​គា​កា​ណា​ឌី​យា ព្រមទាំង​អង្គការ​ជាតិ និង​អន្ដរជាតិ លោកគ្រូ អ្នកគ្រូ សរុប​ជា​១០០០​នាក់​។​
លោក ហ៊ុត ហ៊ាន នាយក​សាលា បឋមសិក្សា​បា​ស្នា បាន ធ្វើ​កិច្ច​ស្វាគមន៍ ដល់គ​ណះ​ប្រតិភូ​JCI ព្រមទាំង​លោកគ្រូ អ្នកគ្រូ សិក្សា​នុ​សិស្ស​ទាំងអស់ ជា​កិច្ច​បើក​កម្មវិធី ព្រមទាំង​ធ្វើ​សេចក្ដីរាយការណ៍​សង្ខេប​ពាក់ព័ន្ធ​ទៅ​និង​ការងារ​ដែល​សំរេចបាន​កន្លងមក​និង​ការខ្វះខាត​ផ្សេងៗ ព្រមទាំង​សេចក្ដីត្រូវការ​បន្ថែមទៀត​នៅ​ថ្ងៃ​ខាងមុខ​។​

Image6
​បន្ទាប់មក លោក Elvin tea ប្រធាន​គំរោង​តំណាងអោយ​ប្រទេស ស័​ង្គ​ហ្កា​ពួរ បាន​មានប្រសាសន៍ សុំអោយ​ប្អូនៗ តូចៗ​តស៊ូ​ខិតខំ​រៀនសូត្រ អោយបាន​ល្អ ស្ដាប់​លោកគ្រូ អ្នកគ្រូ ឪពុកម្ដាយ ដើម្បីអោយ​ជា​សិស្ស​ពូកែ មាន​អនាគត​ន៍​ល្អ ជា​មនុស្ស​មាន​សមត្ថភាព​ក្នុង​កិច្ចការងារ​ជួយ​សង្គមជាតិ​កសាង​ប្រទេស អោយមាន​ភាព​រិ​ចំរើន ទៅ​ថ្ងៃក្រោយ​។​
អ្នកស្រី យូ​ប៉ូ​រី ប្រធាន JCI កម្ពុជា​សាខា ភ្នំពេញ​បាន​មានប្រសាសន៍ លើកទឹកចិត្ត​ប្អូនៗ​និង​ជំរុញ​អោយ​សិក្សា​នុ​សិស្ស ទាំងអស់​ខិតខំ​រៀនសូត្រ​អោយបាន ពូកែ មានគំនិត ចេះ​ឆ្នៃ​ប្រ​ឌឹ​ត អោយ​ខ្លួន​រៀន​ឆប់​ចេះ ឆាប់​ចាំ និង​ប្រលង​ជាប់​គ្រប់ៗ​គ្នា ជា​រៀងរាល់ឆ្នាំ ។​

Image3
លោក គួច​ផេង ប្រធាន​JCI កម្ពុជា បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង​សហការី​ទាំងអស់​ដែល​បាន​អ​ញ្ចើ​ញ​មក​ចូលរួម ក្នុង​កម្ម​វិធីចែក​សម្ភា​រះ​ដល់​សិស្ស​នៅក្នុង​សាលាបឋមសិក្សា បា​ស្នា​នេះ បន្ទាប់មក​ក៏បាន​ធ្វើ​កិច្ច​សម្ភាស​ដល់​សិស្ស​តូចៗ និង​អ្នកគ្រូ ក្នុងន័យ​ចង់ដឹង​ពីរ​គោលបំណង់​របស់​អ្នកគ្រូ​ចំពោះ​សិស្ស​និង​គោល​បំបំ​ណង់​របស់​សិស្ស​ទៅ​ថ្ងៃ​អនាគត​ន៍​។​

Image5
លោក ជា​មឿង ជ​ន្ទុ​ក​ទី​១​នៅ​ឃុំ​បា​ស្នា បាន​មានប្រសាសន៍ សប្បាយរីករាយ ត្រេកអរ ដោយបាន​អស់លោក ទាំងអស់​ដែល​បាន​នាំយក សម្ភា​រះ​សិក្សា​ចែកជូន​ប្អូនៗ​សិក្សា​នុ​សិស្ស​នៅ ក្នុង​សាលាបឋមសិក្សា​បាកស្នា​នេះ និង​ថ្លែងអំណរគុណ ដល់ JCI Cambodia and JCI Marina singapore ព្រមទាំង​សហការី​ទាំងអស់ ដែល​តែងតែ​ជួយ​ឧបត្ថម​ជា​រៀង​រហូតមក​។​
លោក I smail Hazenidar ប្រធាន JCI ពិភពលោក បាន​មានប្រសាសន៍ថា លោក​បាន​បង្កើត​កម្មវិធី​នេះ​ដើម្បី​ជួយ​ដល់​សិក្សា​នុ​សិស្ស និង​ជួយ​លើកទឹកចិត្ត​អោយ​ពួកគេ​ខិតខំ​រៀនសូត្រ​សំរាប់​អនាគត​ន៍ និង​ជួយ​ខាង​វិស័យ​អប់រំ​អោយបាន​ល​ល្អ​ប្រសើរឡើង​ព្រោះថា ការអប់រំ​គឺ​កន្លែង​ណា​ក៏មាន​ការលំបាក​ដែរ ដូច្នេះ​ទាល់តែ​មនុស្ស​ទាំងអស់ ចេះ​ជួយ​គ្នា​ក្នុង​ការអប់រំ​ពួកគេ​ដែលជា​កូនចៅ​ជំនាន់​ក្រោយ ជា​ទំពាំង​ស្នង​ឬ​ស្សី​សំរាប់​សង្គមជាតិ​។​

Image14
​បន្ទាប់មក​ក៏មាន​ពិធី​ចែក​សម្ភា​រះ​សិក្សា ដូចជា​កាបូប​ម្នាក់​១​ៗ​ដោយ​ក្នុងការ​បូ​ប​នោះ​មាន សៀវភៅ ប៊ិច ខ្មៅ​ដៃ ជ័រលុប ដែក​ឈាន សាប៊ូ និង​មាន​លែង​ល្បែង​ចង់​មុខ ហើយ​ចេះ​នំ​ដល់​ប្អូនៗ ចែក​ការ​បូ​ប​ដ់ល់​លោកគ្រូ អ្នកគ្រូ ព្រមទាំង​បង្រៀន​អោយ សិស្ស គូររូប ផាត់​ពណ៍ ផ្សេងៗ​ទៀត​៕ ប៊ុន រិទ្ធី​

Image4
Image13Image1https://mail.google.com/mail/u/0/?shva=1#inbox?compose=new